« ម៉ាក់ ប៉ុន្នឹងសិនចុះ នៅទីនេះយប់ជ្រៅហើយ » ប្រាកដហើយ នៅទីនេះយប់ជ្រៅទៅហើយ ចំណែកឯកន្លែងដែលនាយតូចនៅទើបតែជាពេលថ្ងៃត្រង់ប៉ុណ្នោះ វាខុសគ្នាច្រើនម៉ោង ចឹងហើយចង់ទាក់ទងគ្នាវាពិបាកខ្លាំងណាស់
៚SKIP៚
មួយសន្ទុះក្រោយមក នាយល្អិតក៏ដើរចេញពីបន្ទប់យ៉ាងលឿន សឹងតែរអិលដួលទៅហើយ តែក៏មិនអី ។ រាងកាយតូចច្រឡឹងក្នុងឈុតអាវឃ្លុំសម្រាប់កូនក្មេង ដែលមានស្រាប់ក្នុង Apartment ។ នាយតូចយកកៅអីមក ដើម្បីជាឈ្នាន់ទៅបើកទូខោអាវមកផ្លាស់ ។
ក្លិនឈ្ងុយបានសាយភាយចូលទៅក្នុងច្រមុះនាយល្អិត នាយតូចល្អិតខំប្រឹងប្រើច្រមុះស្រង់ខ្លិនម្ហូប កាន់តែស្រង់កាន់តែកូរពោះ ! ដោយមិនចាំយូរថេយ៉ុងក៏រត់សម្ដៅទៅផ្ទះបាយតាស់ៗ មុននឹងឡើងអង្គុយលើកៅអី ។
# ប្រទេសកូរ៉េខាងត្បូង
꧁ថ្ងៃថ្មី꧂
<< 𝗔𝗧 𝗦𝗖𝗛𝗢𝗢𝗟 >>
ពេលចេញលេង !ក្មេងៗនៅក្នុងសាលានាំគ្នារត់លេងប្រឡែងគ្នាសើចសប្បាយក្អាកក្អាយ ចម្លែកអីតែនាយកម្លោះដេវីតដែលរាល់ដងមាននាយល្អិតលេងជាមួយ តែឥឡូវបាត់វត្តមានគេទៅហើយ ។
« ដេវីត ! ឯងចង់លេងជាមួយពួកយើងទេ » មិត្តរួមថ្នាក់គេប្រហែល ពីរ - បីនាក់ ដែលជាមិត្តដែលរៀនថ្នាក់ទីបីជាមួយគ្នា ហើយក៏ជាបក្សពួកដែលធ្វើបាបនាយល្អិតកាលពីលើកមុនក៏បានពោលឡើង
« យើងខ្ចិលលេងជាមួយពួកឯងណាស់ ! » នាយកម្លោះដេវីតតបទៅហីៗ គេមិនចង់លេងជាមួយពួកគេទាំងអស់នេះទេ ពិតជាធុញណាស់ !
« មិនលេងក៏ហីទៅ តោះ! យើងទៅវិញ » នាយកម្លោះតូចម្នាក់ ក្នុងចំណោមនោះក៏ពោលទៅកាន់គេវិញទាំងខឹង ពួកគេជាមិត្តនឹងគ្នាយូរហើយ តែបែរជាមិនស្មើនាយល្អិតតូចម្នាក់នោះទៅវិញ ។
នាយកម្លោះតូចកូនកាត់ក៏ដើរតម្រង់ទៅក្នុងថ្នាក់តែក៏ប្រទះនិងជុងហ្គុកដែលទើបនឹងដើរចេញមកដែរ វីសនឹងដើរបុកគ្នាទៅហើយ ។
« ចៀសចេញ ! » នាយកម្លោះដេវីតសម្លក់គេបន្តិច. គេមិនត្រូវគ្នាជាមួយជុងហ្គុកតាំងពីដើម ហើយស្រែកអោយនាយកម្លោះថយចេញពីផ្លូវគេ
« ឯងហ្នឹងហើយ ! ដែលត្រូវចៀសចេញ »
« កន្លែងយើងដើរបានមុន »
« វៃអោយឈ្នះយើងសិនទៅ ! បើចង់អោយយើងថយចេញ » នាយកម្លោះតូចចិត្តសឿងក៏តបទៅកាន់គេ កំពុងតែមិនត្រូវគ្នាស្រាប់ផង ! កម្ដៅនៅក្នុងខ្លួនក៏ឆេះឡើងមក តែក៏នឹកឃើញដល់ពេលដែលថេយ៉ុងទៅលេងជាមួយកម្លោះតូចកូនកាត់ម្នាក់នេះដែរ កាលណោះគេសង្រ្គឺតធ្មេញចង់តែហោះទៅវៃគេភ្លាមៗទេ ហេតុអីក៏មកដណ្ដើមកន្លែងគេ !
« បើខ្លាំង ! វៃមោ » នាយកម្លោះដេវីតក៏មិនអន់ប៉ុន្មានដែរ ការពិតរឿងគ្រប់យ៉ាងមកពីការខឹងស្អប់នាយកម្លោះជុងហ្គុកតែប៉ុណ្នោះ ទើបរាលដាលដល់នាយល្អិត ដោយសារតែពេលនោះឃើញនាយល្អិតទន់ខ្សោយជាងជុងហ្គុកទើបគេចង់ធ្វើបាបនាយតូច របៀបថាវៃបង មិនបាន ទៅវៃប្អូនជំនួស តែមានទៅវៃឯណា បែរចូលចិត្តគេទៅវិញ ។
<< ព្រូស>> នាយកម្លោះជុងហ្គុកក៏ស៊កដៃទៅរុញនាយកម្លោះដែលឈរទល់មុខខ្លួនអោយដួលទៅលើឥដ្ឋការូ
« មកពីឯងអាក្រក់បែបហ្នឹងហើយ ទើបថេយ៍ថេយ៍ស្អប់ឯង ! » គេងើបឡើងវិញ មុននឹងថាអោយជុងហ្គុកវិញ ។
ដឹប!!
នាយកម្លោះតូចជុងហ្គុកស៊កមួយដៃដោយកំហឹងទៅចំមាត់របស់ដេវីត ធ្វើអោយគេរេមុខទៅម្ខាងតាមកម្លាំងដៃរបស់ជុងហ្គុក បែកមាត់ហូរចេញឈាមមករឹមៗតិច ។
៚S͟k͟i͟ ͟p៚
បន្តិចក្រោយមកម្នាក់ៗ ក៏ដើរចេញពីបន្ទប់ទីចាត់ការ របស់គ្រូនាយកសាលា មុខម្នាក់មើលមិនទាំងទេ ដេវីតត្រូវឈាមមាត់ និង ថ្ងាស ចំណែកឯនាយកម្លោះជុងហ្គុកក៏មិនណយដែរ សំណាងហើយដែលគ្រូមកឃើញឃាត់ទាន់ កុំអីមុខសរស្អាត រលោងរបស់ពួកគេត្រូវបិទបាំងដោយស្នាមជាំនិងខៀវខ្លាំងជាងនេះទៅហើយ ! ពួកគេឈរសម្លក់គ្នាទៅវិញទៅមក ទាំងដែលមិនទាន់ដើរចេញពីច្រកទ្វារបន្ទប់គ្រូនាយកស្រួលបួលផង សង្ស័យតែចង់ចូលម្ដងទៀតហើយមើលទៅ ។
————
T͟o͟ B͟e͟ C͟o͟t͟i͟n͟u͟e͟

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P7: ???????????????????????? ?????????????????? !!
Start from the beginning