抖阴社区

P9:??????????????????

Start from the beginning
                                    

« ហ៊ើយ ! សូមទោសណាយើងមកយឺត » ថេយ៉ុងដើរតម្រង់ទៅរកមិត្តភក្តិបី-បួននាក់របស់ខ្លួន រួចតបទៅពួកគេ

« មកយូរអោយរហូតហ្នឹងឯងនេះ »

ភ្លឹប៚

កម្មវិធីក៏ត្រូវចាប់ផ្ដើមឡើង ភ្លើងក៏ត្រូវបានបិទសាលធំប្រែជាងងឹត តែជំនួសមកវិញនៅភ្លើងពណ៌ចម្រុះ រេរាពាសពេញបន្ទប់ ។

<< អូ ហូ.....>>

« អាយ៎ សង្ហារណាស់ » ខេឡា ស្រែកហ៊ោរកញ្ចៀវឡើង ពេលឃើញ DJ ម្នាក់ដើរសម្ដៅមកលើឆាក សម្លេងទះដៃស្ងើចសរសើរបានបន្លឺឡើងពេញត្រចៀកថេយ៉ុង

«ថេយ៉ុង! DJសង្ហារម្នាក់នោះមើលមកឯងហក៎ » ហ្វីរីសា

« ... » ថេយ៉ុងមិនខ្វល់ស៊កដៃលើកែវ រកនឹងផឹកទៅហើយ តែក៏ជ្រួញចញ្ចើមបន្តិច

« នេះជាស្រា ! » នាយតូចងាកទៅស្រដីនឹងអ្នកជាមិត្ត តែពួកគេបែរជាមិនខ្វល់គិតតែសើចសប្បាយ ហើយម្យ៉ាងឮតែសម្លេងភ្លេងដែលDJសង្ហារ អោយរងំពេញត្រចៀកទើបមិនដឹងថាគេនិយាយអីទេ

  ក្រោយគ្មានអ្នកតប ថេយ៉ុងក៏សម្រេចចិត្តអកមួយកែវ តែដោយសារតែរសជាតិវាផ្អែមឆ្ងាញ់នាយតូចអកមួយកែវហើយមួយកែវទៀត! វាជាប្រភេទស្រាក្រឡុក មិនងាយស្រវឹងទេ ទាល់តែផឹកច្រើនកែវទើប អាចស្រវឹងសឿងៗបាន ។

ដោយសាតែគ្មានអ្នកណារវល់ពីខ្លួន ម្នាក់ៗគិតតែពីសប្បាយ នាយតូចថេយ៉ុងក៏ដើរចេញពីហ្វូងមនុស្ស សម្ដៅទៅរកកន្លែងអង្គុយ ព្រោះបើហ៊ានតែឈរទៀតដឹងតែទន់ជើងដែលព្រូសមិនខាន ។

« អ៊ុំហា...... យកស្រាថែម ! » បុគ្គលិកក្រឡុកស្រាក៏ជូនតាមសំណូមពរ ថេយ៉ុងផឹកមួយកែវហើយមួយកែវទៀត ស្រាក្រឡុកពេលនេះដាច់តែនាយតូចហ្នឹងឯង ព្រោះម្នាក់ៗគេនាំគ្នាផឹកស្រាផ្សេង អ្នកខ្លះក៏មិនផឹកគិតតែសប្បាយរាំតាមចង្វាក់ភ្លេង

ដោយសាតែគិតថានេះជាក្រុមសិស្សសាលា អាចនឹងមិនធ្វើរឿងអីផ្ដេសផ្ដាស បុគ្គលិកក្រឡុកស្រាចេះតែចាក់ស្រាអោយនាយតូចផឹក រហូតគេផឹកលែងចង់កើតទៅហើយ ។

« សួស្ដីបាទ៎ » សម្លេងបន្លឺឡើងក្រោយខ្នងថេយ៉ុង នាយតូចយកដៃច្រត់ក្បាលបន្តិចខំក្រឡែកមើលទៅប្រភពសម្លេង

?????????? ( ??? )Where stories live. Discover now