« លោកជាអ្នកណា?? » ថេយ៉ុង
« ថេយ៍..... » ថេយ៉ុងងាកទៅមើលអ្នកដែលហៅសព្វនាមខ្លួនថា ថេយ៍ រួចក៏ញញឹម ហ្វីរីសាដើរមកជិតបន្តិច គ្រាន់តែភ្លេចខ្លួនសប្បាយមួយភ្លែតសោះបាត់មិត្តសម្លាញ់ខ្លួនទៅហើយ ទើបគេមកតាមរក
« ឯងស្រវឹងហើយ ! »
« អឹម »
« សូមទោស៎ផងលោក ខ្ញុំត្រូវនាំគេទៅផ្ទះហើយ » នាងចាប់ក្រៀកក.នាយតូច លើកដៃគេដាក់លើស្មាខ្លួន មុននឹងពោលទៅកាន់DJសង្ហារម្នាក់នោះ ។
« បាទ៎ »
៚A͟ R͟ P͟ A͟ R͟ T͟ M͟ E͟ N͟ T͟៚
« លេងសម្ងាត់ ! »
« 0109097 »
ក្រាក ៚
កាយតូចច្រឡឹងត្រូវមិត្តភក្តិទម្លាក់យឺតៗទៅលើពូក ហ្វីរីសាក៏ស៊កដៃយកភួយទៅដណ្ដប់អោយនាយតូច ។
« យើងនៅមើលគេបន្តិចទៅហី » ហ្វីរីសា
« អឹម »
#ពេលល្ងាច
ជិតម៉ោង4ទៅហើយ នាយតូចនៅមិនទាន់ក្រោកទៀត ស្រាប្រភេទនេះមិនខ្លាំង មិនធ្វើទុកនោះទេ តែហេតុអីថ្មើរនេះហើយនៅមិនទាន់ក្រោកទៀត ? ការពិតទៅគេក្រោកយូរហើយ តែក៏ប្រាស់ខ្លួនគេវិញតែប៉ុណ្នោះឯង គេស្មានថាក្នុងបន្ទប់មានតែគេម្នាក់ឯង ទើបមិនដឹងធ្វើអីកីគេងបន្តទៅ ។
កំពុងតែគេលង់លក់យ៉ាងមានក្ដីសុខ សុខក៏ឮសម្លេងមនុស្សស្រែកបន្តិច ឮសម្លេងខ្មោចបន្តិច សម្លាប់ឯងបន្តិច ខ្លាចហើយបន្តិច ធ្វើអោយថេយ៉ុងជ្រួញចញ្ចើមមិនពេញចិត្តជាខ្លាំងកាលណាទទួលដឹងថាមានសម្លេងរំខានដំណេកខ្លួន ។ អស់ទ្រាំហើយថេយ៉ុងបើកភ្នែកសម្លឹងមើលពីដានខាងលើ មុននឹងងើបដើរសម្ដៅទៅខាងក្រៅ
« វ៉ាស!!! » ហ្វីរីសា ស្រែកមួយវ៉ាស ផ្អើលអស់មិត្តសម្លាញ់ឯងទៀតដែលកំពុងតែស្លុងអារម្មណ៍មើលកញ្ចក់ទូរស័ព្ទដែលមានទំហំធំ នាងចាប់ផ្ដើមភ័យបុកពោះតិចៗ ភ្នែកដៀងទៅរកស្មារបស់ខ្លួន ព្រមទាំងបើកភ្នែកធំៗ ដៃសរស្រឡូន ម្រាមដៃវែងស្អាតដូចបន្លាចក្រូចកំពុងដាក់លើស្មាគេ ហ្វីរីសា ងើយមុខទៅមើលម្ចាស់ដៃបន្តិច ភាពភ័យខ្លាចក៏រសាយអស់បាត់ នាងព្រួសដង្ហើមធំបន្តិច មិញនេះភ័យសឹងតែស្លាប់ទៅហើយ ។ ចំណែកឯថេយ៉ុងវិញគ្រាន់តែឮសម្លេងស្រែករបស់នាងគេឡើងស្វាងចែស អស់ងងុយទៅហើយ។
« មកមិចមិនប្រាប់ ដឹងទេយើងភ័យស្ទើរតែលួសប្រលឹងអស់ហើយ »
« មកពីឃើញដកក.ស្លុងអារម្មណ៍ពេក ទើបមិនចង់ហៅ » ថេយ៉ុង
« ហើយឥឡូវយ៉ាងមិចដាច់ភាគអស់ហើយ »
« បើដាច់ ឈប់មើលទៅ ខាតភ្លើង »
« ស្អីគេកំណាញ់ម្លេះ ! ក្រែងអ៊ុំឯងជាអ្នកចេញលុយមិនចឹង » ក្រៅពីពូកែដេក ពូកែញុំាហើយ នៅម៉ៅស្វិតទៀត អាសូរតែចេញលុយខ្លួនទៅមិនថាទេ គួរអោយក្រឺតណាស់។
« មិនកំណាញ់ទេ តែមិនចង់អោយឯងមើល »
« គួរតែអរគុណយើងទើបត្រូវ ខំមកកំដរ យើងមើលទូរស័ព្ទឯង ទុកថាឯងសងគុណចុះ »
« ហាស?? » ថេយ៉ុងផ្ទួន
« ហាសអី អង្គុយមក ! តភាគ »
ក្រោយពីមើលរឿងភ័យរន្ធត់មួយនេះចប់ មើលសភាពបន្ទប់ចុះឡើងរញ៉េរញ៉ៃ នំជ្រុះពេញកម្រាលឥដ្ឋ ។ បន្ទាប់ពីជូតសម្អាតអោយមានរបៀបរៀបរយរួចហើយពួកគេក៏អង្គុយនិយាយគ្នានៅសាឡុង
« ហាស៎ ទៅកូរ៉េវិញហ្អេស ?? »ហ្វីរីសា
« ស្រែកឮម្លេះ ថ្លង់ណាស់ ! »ថេយ៉ុងស៊កដៃញីត្រចៀកខ្លួនឯងតិចៗ មកស្រែកដាក់ត្រចៀកឡើងហឹងអស់ទៅហើយ សាហាវជាងនាឡិការោទិ៍របស់គេទៅទៀត
« ហ៊ើយបើឯងទៅពួកយើងនឹកឯងស្លាប់ហើយ » ហ្វីរីសាតបទៅទាំងទម្លាក់ទឹកមុខចុះ រួចពេបមាត់បន្តិច
« ចុះមកវិញឬអត់?? »ខេឡាសួរទៅថេយ៉ុង
« មិនដឹងទេ » ថេយ៉ុងក្រវីក្បាល ទម្លាក់ទឹកមុនបន្តិច ពួកគេជាមិត្តល្អនឹងគ្នាតាំងពីនៅរៀនវិទ្យាល័យ ចឹងហើយទើបមិនដាច់ចិត្តចង់ទៅវិញនោះទេ គេរាងទាក់ទើរចិត្តបន្តិច អត់បន្តិច
« មិនអីទេ ចាំយើងទៅលេងឯងក៏បាន » ថេយ៉ុងស្រាប់តែញញឹម ត្រូវហើយមិចក៏គេនឹកមិនឃើញ ពួកនាងអាចទៅលេងគេបានតើស៎ ហើយណាមួយ ពួកគេមិនដែលទៅប្រទេសកូរ៉េ ចឹងហើយពេលពួកគេទៅ ខ្លួននឹងនាំពួកគេដើរលេងប្ដូរបរិយាកាសម្ដង
————
T̾O̾ B̾E̾ C̾O̾N̾T̾I̾N̾U̾E̾

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P9:??????????????????
Start from the beginning