꧁ក្រាក꧂
បន្ទាប់ពីសុីនអាទុកវ៉ាលីក្នុងបន្ទប់ថេយ៉ុងរួចហើយ នាងក៏ចុះទៅខាងក្រោមដើម្បីធ្វើកិច្ចការផ្សេងទៀត។ ថេយ៉ុងបើកទ្វារដើរចូលទៅខាងក្នុង មុននឹងស៊កដៃបិទទ្វារបន្ទប់វិញ គេរ៉េកែវភ្នែកសម្លឹងមើលសភាពក្នុងបន្ទប់ ឃើញថាអ្វីនៅក្នុងនេះនៅតែដដែល តុ ទូ កៅអី ឋិតនៅទីតាំងរបស់វាធម្មតា ក្នុងបន្ទប់ត្រូវបានសម្អាតបានយ៉ាងស្អាត គ្មានធូលី មើលទៅប្រៀបដូចជាបន្ទប់ដែលមានមនុស្សនៅរាល់ថ្ងៃយ៉ាងចឹង ។ រូបថតកាលនៅពីក្មេងរបស់នាយតូច ត្រូវបានដាក់តាំងបង្ហាញនៅលើតុ ស្នាមញញឹមគេក៏លេចចេញមកម្ដងទៀតពេលបានឃើញរូបមួយផ្ទាំងនេះ ៕
#C͟ L͟ U͟ B͟
« ភ្លេច Passport ហ្អេស??បើថាមិនចង់មកហីទៅ ចាំបាច់កុហកធ្វើអី ! » នាយកម្លោះអង្គុយផឹកស្រានិយាយតែម្នាក់ឯង ភ្នែកចាប់ផ្ដើមបិទបើកតិចៗ ដោយសារគេផឹកអស់ច្រើនកែវទៅហើយ ។ ចំណែកឯកម្លោះសង្ហារឡេវីលហាក់ស្រង៉ាកចិត្តបន្តិច ព្រោះគេធ្លាប់តែឃើញមិត្តសម្លាញ់ខ្លួនធ្វើចរិកមុឺងម៉ាត់ ទឹកមុខមុតមាំ និយាយមួយម៉ាត់បាត់មួយម៉ោង តែឥឡូវបែរជាធ្វើខ្លួនយ៉ាប់យឺនផឹកស្រាស្រវឹងដូចមនុស្សឈឺចាប់ព្រោះរឿងស្នេហាទៅវិញ ។
« ឯងចង់ផឹកដល់អង្កាល?? » ឡេវីលចោទសួរទៅកាន់ជុងហ្គុកព្រោះឃើញគេអង្គុយផឹកយូរហើយ នៅមិនព្រមឈប់ទៀត ហើយឥឡូវវាក៏យប់ជ្រៅដែរហើយ ហើយម៉្យាងស្អែកគេត្រូវទៅហាង មើលការខុសត្រូវទៀត បើអោយនៅកំដរគេទៀត ច្បាស់ជាស្អែកក្រោកទៅមើលហាងមិនទាន់ទេ ។
៚ភូមិគ្រឹះត្រកូល ចន ៚
យប់អាធ្រាតនារាត្រីស្ងាត់បានឈានចូលមកដល់ នាយកម្លោះដើរចូលទៅខាងក្នុងបន្ទប់ដោយដំណើរតទ្រេតទ្រោតបន្តិច ភ្នែកប្រែជាស្រវ៉ាង់ មើលឃើញមិនសូវច្បាស់ នាយកម្លោះឈានជើងដើរទៅខាងលើទាំងវេទនា មុននឹងស៊កដៃបើកទ្វារបន្ទប់ខ្លួនហើយប្រាស់ខ្លួនគេងលក់រហូតទល់ភ្លឺ ។
~ថ្ងៃថ្មី~
ព្រះអាទិត្យរះឡើងបញ្ចេញពន្លឺពណ៌មាសដ៏ចញ្ចែងចញ្ចាំងជាសញ្ញាណប្រាប់មនុស្សគ្រប់គ្នាអោយក្រោកពីដំណេក ។ ថេយ៉ុងគេងផ្អៀងទៅម្ខាងរួចស៊កដៃទៅរាវរកខ្នើយអោបទាំងបិទភ្នែក តែក៏រាងជ្រួញចញ្ចើមបន្តិច ថេយ៉ុងបើកភ្នែកព្រឹមៗ ក្រោយទទួលដឹងថានៅខាងមុខមិនមែនជាខ្នើយអោប ថេយ៉ុងក៏បើកភ្នែកធំៗ ស្ទុះងើបអង្គុយបន្តិច រួចក៏ស្រែកឡើង
« អាយ៎...! លោកៗ! លោកជាអ្នកណា?? » សម្លេងស្រែកបានបន្លឺឡើងពេញត្រចៀកអ្នកកំពុងតែគេងលង់លក់ អោយភ្ញាក់ឡើង
« បងប្រុស ! » ក្រោយឃើញមុខមាត់គេច្បាស់ហើយ នាយតូចក៏ឧទានឡើង ទាំងងឿងឆ្ងល់មិចក៏ជុងហ្គុកមកគេងអីក្នុងបន្ទប់គេនេះ ចូលមកតាំងពីពេលណា ចូលបានយ៉ាងមិច ??!
« អឺ ចូលខុសបន្ទប់ !! » ដោយមិនអោយនាយតូចនិយាយទាន់នាយកម្លោះក៏ពោលបានមុន ព្រមទាំងងើបចេញពីក្រែសម្ដៅទៅបន្ទប់ខ្លួនវិញ ។ យប់មិញគេមិនដឹងមានរឿងអីកើតឡើងទេ ក្រែងគេចូលបន្ទប់ខ្លួនឯងមិនចឹង មិចក៏ព្រឹកឡើងមកនៅបន្ទប់នាយតូចទៅវិញ ។
បន្ទាប់ពីស្រុះស្រូបអាហារពេលព្រឹកហើយរួចមក នាយកម្លោះក៏ទៅធ្វើការ រីឯលោក ចន ក៏ទៅបន្ទប់សៀវភៅគាត់វិញ ឯលោកយាយក៏ទៅលេងមិត្តចាស់ៗពីមុនបាត់សល់តែនាយតូចប៉ុណ្នោះ ។
« ម៉ាក់ ប៉ា កូនមកវិញហើយ » នាយតូចទម្លាក់បាច់ផ្កាមួយបាច់ទៅលើផ្នូរដែលឆ្លាក់ឈ្មោះពួកគាត់ទាំងពីរ រួចក៏ញញឹមបន្តិច ! ទោះបីពួកគាត់មិនមែនជាពុកម្ដាយបង្កើតរបស់គេក៏ដោយ តែពួកគាត់ក៏ស្រលាញ់នាយតូចខ្លាំងដូចជាកូនបង្កើតរបស់ពួកគាត់យ៉ាងចឹង! ពួកគាត់មានចិត្តសន្ដោសប្រណីអាណិតអាសូរចំពោះខ្លួនណាស់ ។ បន្ទាប់ពីឈរបានមួយសន្ទុះ នាយតូចក៏សម្រេចចិត្តដើរត្រឡប់មកឡានវិញ
« ... » ដោយឃើញនាយកម្លោះជុងហ្គុកកំពុងតែឈរមើលមកខ្លួនពីចម្ងាយ នាយតូចក៏ឈប់ជំហានសម្លឹងមើលគេវិញ
꧁TO BE CONTINUE ꧂

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P11:????????????!
Start from the beginning