« នេះ អ្នកប្រុស » ជុងហ្គុកក៏លូកដៃកាន់សោរយ៉ាងរហ័ស រួចយកវាទៅចាក់គន្លឹះទ្វារ មុននឹងហ៊ុចអោយសុីនអាវិញ
« បងប្រុស បើកទ្វារ »
« នៅចង់ជួបវាទៀតឬអត់?? »
« ចៃដន្យទេតើស៎ បងប្រុសបើកសោរវិញទៅ!! »
« បងប្រុស!!! » ដោយគ្មានការឆ្លើយតប ថេយ៉ុងក៏ស្រែកឡើងម្ដងទៀត
« ថ្ងៃនេះហាមចេញពីបន្ទប់ដាច់ខាត ប្រយ័ត្នយើងវៃ ហើយហាមស្រែក បើមិនចង់មានរឿងដល់លោកប៉ា » នាយកម្លោះដែលហៀបនឹងដើរចុះទៅ ក៏បកក្រោយដើរមកនិយាយដាក់គេវិញ បើហ៊ានតែប៉ាដឹងថាគេលួចឃុំថេយ៉ុងក្នុងបន្ទប់ច្បាស់ជាត្រូវមាត់ជាក់ជាមិនខាន ។
ជុងហ្គុកក៏ដើរមកអង្គុយនៅរាលហាលខាងក្រោយភូមិគ្រឹះក្បែរអាងទឹក ។
« ហាមលោតចុះ!!! » នាយបន្ទរឡើងក្រោយឃើញគេមកឈរកៀកនឹងបង្កាន់ដៃជាន់លើនៃបន្ទប់ ក្នុងចិត្តគេក៏លួចភ័យខ្លះដែរ ខ្លាចតែកាយតូចលោតចុះមកធ្លាក់បាក់ដៃបាក់ជើងអី មិនដឹងជាប៉ាគេស្ដីអោយកម្រិតណាទេ នេះគេខំរត់គេចចេញពីខ្លួនអស់15ឆ្នាំ ចុះបើលើកនេះខ្លួនជាអ្នកបង្កហេតុអោយគេមានរបួសទៀតនោះ សង្ស័យតែមិនបានជួបមួយជីវិតផងក៏មិនដឹង!!!
ថេយ៉ុងមិនមាត់គិតតែឈរសម្លឹងនាយកម្លោះដោយកែវភ្នែកស្រទន់ហាក់កំពុងអង្វរកនាយដោយប្រយោល ព្រោះបើហ៊ានតែស្រែកលោកអ៊ុំដឹង នាយនឹងខឹងខ្លួនទៀតមិនខាន គេនេះខឹងហើយ គឺពិបាកលួងណាស់ ហើយថែមទាំងកំណាច ឃោរឃៅទៀត ដូចនេះបើមិនចង់ឈឺខ្លួនដូចឈឺថ្ងាសទេ មានតែទ្រាំប៉ុណ្នោះ ។
« ហ៊ើយ ចង្រៃយ៎...!!! » នាយកម្លោះ អង្គុយគងទាក់ខ្លាសម្លឹងមើលកាយតូចដែលឈរខាងលើ អោនមុខចុះបន្តិច ជេរប្រទេចខ្លួនឯង ព្រោះមានអារម្មណ៍ទទួលដឹងថាកាន់តែមើលគេ ខ្លួនបែរជាបាក់ស្បាតចាញ់ច្រាបកែវភ្នែកស្រទន់របស់គេទៅវិញ
« សុីនអា » នាយស្រែកហៅនាងបន្តិច ទាំងដែលភ្នែកក៏សម្លឹងមើលថេយ៉ុង
« ចាស អ្នកប្រុស?? »
« ថ្ងៃនេះហាមមិនអោយគេចេញពីបន្ទប់ លុះត្រាតែថ្ងៃស្អែក តែកុំភ្លេចយកអាហារអោយគេផង »
« ចាស៎ អ្នកប្រុស » បញ្ចប់សម្ដីនាងក៏ដើរចូលទៅខាងក្នុងបាត់ ដោយទុកអោយជុងហ្គុកនៅញញឹមញាក់ចញ្ចើមម្ខាងយ៉ាងច្រឡឺមដាក់អ្នកខាងលើ ។
[[ ក្នុងបន្ទប់ ]]
<< ទឺង! >>
សម្លេងទូរស័ព្ទលើពូកក៏រោទិ៍ឡើងជាសញ្ញាបញ្ជាក់ប្រាប់ថា មានមនុស្សផ្ញើរសារមក ។ ថេយ៉ុងក៏ដើរសម្ដៅមករកវា
<< អាទិត្យក្រោយ ពួកយើងទៅលេងឯង ទឺង* តែហ៊ានចេញពីបន្ទប់ត្រូវមិនខាន!! >> មិនទាន់បានអានចប់ផង សម្លេងសារមួយទៀតក៏លោតឡើង ។ ស្នាមញញឹមក៏ត្រូវសាបរលាភក្រោយបានអានសាររបស់ជុងហ្គុកហើយ ។
បន្ទាប់ពីតបសាររបស់មិត្តហើយរួចរាល់គេក៏ទម្លាក់ទូរស័ព្ទទៅលើពូកទន់ៗវិញ ។
« ចូលមើលហើយមិនតបទៀត ឫកសម្បើមណាស់ » ជុងហ្គុកដែលកំពុងអោនឈ្ងោកមើលទូរស័ព្ទនិយាយឡើងមិនពេញចិត្ត សឹមងើយទៅមើលរានហាលនៃបន្ទប់របស់ថេយ៉ុង តែបែរជាមិនឃើញគេឈរកន្លែងនោះដូចដើម ទើបគេសម្រេចចិត្តដើរចូលទៅខាងក្នុងផ្ទះវិញធម្មតា ។
ក្រឡែងមកមើលថេយ៉ុងឯណេះវិញ កំពុងតែអង្គុយខាំមាត់នៅមុខកញ្ចក់ ស្អំកន្សែងនឹងថ្ងាសរបស់ខ្លួនព្រោះតែខ្លាចវាក្រហមជាំ ។
« ជុង... មកហើយឬចៅ មានឃើញថេយ៍ទេ គេថាទៅរកចៅនៅឯហាងមិត្តភក្តិជុងណា៎ »
« បាទ ចៅឃើញ តែខ្ចិលរវល់ជាមួយ »
« មិចក៏អីចឹង ប្អូនខំរក បែរជាមិនរវល់ជាមួយ ពេលនេះថេយ៍នៅឯណា យាយទៅរកគេ »
« ខ្ញុំចៅបង្កើតលោកយាយ បាត់ទៅមួយយប់ លោកយាយបែរជាមិនសួរនាំខ្ញុំ តែបែរជាសួរនាំពី... ខ្ញុំសុំទៅបន្ទប់សិនហើយ » ដោយមិនចង់និយាយតបត ជុងហ្គុកក៏បញ្ចប់ប្រយោគបញ្ចៀសខ្លួនចេញពីទីនេះ រួចឡើងសម្ដៅទៅខាងលើបាត់ ។
[[ អាហារថ្ងៃត្រង់ ]]
« តើពួកគេបាត់ទៅណាអស់ហើយ ដល់ម៉ោងបាយហើយ មិចមិនឃើញ?? » រាងចំណាស់ស្រដីទៅសុីនអា ខណៈដែលគាត់និងលោកយាយរបស់ពួកគេអង្គុយនៅតុអាហារ បាត់តែវត្តមានគេពីរនាក់ប៉ុណ្នោះ ។
——————
រងចាំភាគបន្ត......

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P 16: ????????????????????????????!!
Start from the beginning