抖阴社区

P 18 : ?????????????????????!!

Start from the beginning
                                    

ពេលជិះឡានជាមួយជុងហ្គុកម្ដងៗ ដូចជាផ្ញើរអាយុជីវិតជាមួយយមរាជយ៉ាងអ៊ីចឹង មិនដឹងថាគេចង់ធ្វើបាបខ្លួន ឬក៏គេបើកលឿនបែបនេះតាំងដើមមកទេ ។

« បងប្រុសចង់ទៅណាបន្តក៏មិនអីដែរ ចាំពេលរួចរាល់ខ្ញុំនឹងខលទៅបង »

« មិនបាច់ ! យើងចង់នៅទីនេះ »

« ស្រេចតែបងប្រុសទេ » ចប់សម្ដី ថេយ៍ក៏ចុះចេញពីឡាន មុននឹងបន្តហួសទៅខាងក្នុង បន្តិចក្រោយមកជុងហ្គុកក៏ដើរទៅតាមដោយជ្រើសអង្គុយនៅតុផ្សេងនៃជ្រុងម្ខាងទៀត តែក៏អាចឃើញផ្ទៃមុខពេញរបស់ថេយ៉ុងដែរ ។

នាយអង្គុយច្រត់ដៃមើលទូរស័ព្ទដោយមិនភ្លេចដៀងភ្នែកមើលថេយ៍ដែលកំពុងអង្គុយសើចសប្បាយពីតុនោះទេ ។ ហេតុអីបានជាគេអាចមើលឃើញថេយ៉ុងច្បាស់ៗពេញភ្នែកបែបនេះ??! នោះក៏ដោយសារតែគេអង្គុយនៅតុជួរខាងមុខបែរទៅចំណុចចំប្លន់ដែលអាចឃើញមុខគេបាន រីឯថេយ៉ុងវិញគេអង្គុយនៅជួរខាងក្រោយ ។

មើលកាន់តែយូរកាន់តែមិនចង់ដកភ្នែកចេញ តែក៏គួរអោយម៊ួម៉ៅដែរ ពេលនៅជាមួយគេ គ្មានឃើញញញឹមសើចសប្បាយទឹកមុខស្រស់ស្រាយបែបនេះទេ តែពេលនៅជាមួយមិត្តភក្ដិវិញ ផ្ទុយពីនៅជាមួយគេឡើង 360 ដឺក្រេមិនខុស ។

សំណាងហើយដែលមិត្តភក្តិជាស្រីទាំងអស់ បើជាប្រុសធានាថានាយ នឹងតប់ពួកអស់នោះអោយបែកឈាមមាត់ ឈាមច្រមុះមិនខាន!!!

« ថេយ៍ » ប៊ែលដែលអង្គុយនៅខាងគេក៏អោនមកខ្សឹបក្បែរត្រជាក់គេតិចៗខណៈដែលភ្នែកកំពុងសម្លឹងជុងហ្គុកមិនព្រិច ។ រីឯជុងហ្គុកវិញ កាលដែលឃើញប៊ែលមើលមុខខ្លួនបែបនេះ គេក៏ប្រែជារេក្រសែភ្នែកងាកមើលទៅអ្នកដំណើរឆ្លងកាត់តាមដងផ្លូវវិញ ដើម្បីកុំអោយនាងយល់ថាខ្លួនកំពុងតែមើលកូនប្រុសគេ ។

« ហ្អឹម?? »

« យើងឃើញប្រុសម្នាក់នោះ ខំសម្លឹងមកឯងណាស់ ចាប់អារម្មណ៍ឯងទេដឹង »

« មិនមែនទេ គាត់ជាបងប្រុសយើងណា៎ » ថេយ៍ក៏ប្រញាប់ស្រដីបងស្រាយតិចៗទៅរកប៊ែលវិញ ។

« បងប្រុស??! » ប៊ែលផ្ទួនឡើងហាក់មិនចង់ជឿ បងប្រុសស្អី មើលនោះមើល នេះបើថេយ៍មិនប្រាប់នាងទេ នាងយល់ថាប្រុសម្នាក់នេះចាប់អារម្មណ៍មិត្តគេច្បាស់មិនខាន ។

?????????? ( ??? )Where stories live. Discover now