« រួចរាល់ហើយ » ថេយ៍បោះសម្ដីឡើងមកទាំងសោះអង្គើយ ខណៈដែលផ្ទៃមុខស្រស់ស្អាតរបស់គេកំពុងតែសម្លឹងប្រអប់ថ្នាក់ដែលគេបាននឹងកំពុងរៀបវាទុក ។
« ឯងខឹងយើងហ្អេស??! » ជុងហ្គុកទាញកន្រ្ដាក់ដៃរបស់ថេយ៉ុងអោយគេងាកមកមើលមុខខ្លួនសឹមសួរគេឡើង ។
« ខ្ញុំគ្មានទេ បងប្រុសលែងដៃទៅ យប់ហើយ ខ្ញុំប្រញាប់ទៅគេង »
« កុហក! »
« មែនហើយខ្ញុំខឹងបងប្រុស ប៉ុណ្នឹងហើយលែងដៃខ្ញុំទៅ » មិនដឹងនិយាយយ៉ាងមិចទើបគេព្រមជឿខ្លួនម្ដងទេ បែបនេះហើយមានតែស្រដីចម្លើយដែលនាយចង់ឮចេញពីមាត់ខ្លួនហើយ ថេយ៍ស្ទើរតែរលីងរលោងរកកលចង់ទឹកភ្នែក ប្រញាប់បេះដៃចេញពីការចាប់កាន់របស់គេងើបដើរចេញទៅខាងលើយ៉ាងលឿនដោយមិនភ្លេចពាំនាំដំណក់ទឹកថ្លាៗទៅជាមួយដែរ ។ គេមិនបានខឹងអ្វីនោះទេ គ្រាន់តែរាងអន់ចិត្តដែលគេស្រែកដាក់ខ្លួនបន្តិចប៉ុណ្នោះ តែទឹកភ្នែកក៏ស្រក់ចុះដោយទប់មិនបាន ។
ថេយ៍ឡើងទម្រេតខ្លួនគេងដណ្ដប់ភួយទាំងទឹកភ្នែក ទោះខំបិទភ្នែកគេងក៏វានៅតែបន្តស្រក់តក់ៗរហូតដល់គេគេងលង់លក់ព្រោះតែវាយប់ជ្រៅហើយ ។
ជុងហ្គុកនៅឈររេរាច្រត់ចង្កេះមុខបន្ទប់ថេយ៉ុង គេពិតជាខឹងនឹងខ្លួនមែនហ្អេស??
« ពុទ្ធោយអើយ គិតស្អីអញ្ចេះ!!! » ជុងហ្គុកស្រដីថាអោយខ្លួនឯង ចង់គេខឹងក៏ខឹងទៅ ចាំបាច់អីត្រូវខ្វល់ខ្វាយ ។ ជុងហ្គុកក៏ដើរសម្ដៅទៅបន្ទប់របស់ខ្លួនគេវិញ សំងំគេងទាំងមានមន្ទិលក្នុងចិត្តស្រាយមិនចេញ ។
[ ព្រឹកថ្ងៃថ្មី ]
ថេយ៍ដើរចុះមកជាន់ក្រោមសម្ដៅទៅតុអាហារដែលមានរាងចំណាស់ជុងហ្គុកនិងលោកយាយនៅទីនោះ ។
ជុងហ្គុកស្រដៀងកែវភ្នែកទៅមើលគេបន្តិចទាំងទឹកមុខស្មើរចែសរួចក៏ទម្លាក់ចុះមកវិញ ។ អាហារពេលព្រឹកក៏ត្រូវបិទបញ្ចប់ ជីដូនក៏ត្រូវទៅជួបមិត្តភក្តិក្នុងសមាគមន៍មនុស្សចាស់ដោយថ្មីៗនេះគាត់ក៏ជាអនុប្រធានក្នុងទីនោះដែរ ។
« ប៉ាបានខលទៅសូមទោសគ្រួសារលោកជេនរីស រឿងពីយប់ដែលជុងបង្កជម្លោះរួចរាល់ហើយ » លោកចនស្រដីឡើងទៅកូនប្រុសតែម្នាក់ដែលអង្គុយនៅសាឡុង ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P 21 : ?????????????????????
Start from the beginning