抖阴社区

P 21 : ?????????????????????

Start from the beginning
                                    

« ហេតុអីត្រូវសូមទោស?? ប៉ាមិនបានខុស »

« មែន ប៉ាមិនបានខុស , តែជុងជាអ្នកខុស , បែបនេះត្រូវទៅសូមទោសគ្រួសារគេទៅ » និយាយសូមទោសអោយហើយ នៅខុសទៀត បែបនេះត្រូវអោយអ្នកបង្កសូមទោសវិញទើបត្រូវ ។

« រឿងអីខ្ញុំត្រូវសូមទោស?? ខ្ញុំមិនសូមទោសព្រោះខ្ញុំមិនបានខុស » នាយនេះឬត្រូវទៅសូមទោសគ្រួសារគេ??! កម្លោះចិត្តរឹងម្នាក់នេះមិនដែលសូមទោសអោនគំនាបនរណាគេទេ ដាច់ខាតគេមិនធ្វើទេ ។

« បើជុងមិនធ្វើក៏មិនអីដែរ តែល្ងាចនេះ គ្រួសារយើងបានណាត់គ្នាញុំាអាហារពេលល្ងាចទុកជាការប៉ះប៉ូវទំនាក់ទំនងរួចរាល់ហើយ ចង់មិនចង់ ជុងត្រូវតែទៅដាច់ខាត »

ក្រឡែកមកមើលថេយ៍និងជីដូនឯណេះវិញ បន្ទាប់ពីនិយាយពិភាក្សារក្នុងសមាគមន៍ចប់ ថេយ៍ក៏សុំអ្នកជាជីដូនទៅជួបមិត្តភក្តិបន្ត ដោយសុំគាត់ទៅជាមួយដែរ តែគាត់មិនព្រមដោយលើកហេតុផលថា អោយពួកគេនិយាយគ្នាអោយសប្បាយចុះ ទើបថេយ៍ក៏យល់ព្រមតាមនេះ អ្នកបើកឡានក៏នាំជីដូនគេមកភូមិគ្រឹះវិញ ហើយបង្ហួសថេយ៍ទៅជួបមិត្ត រួចក៏ត្រឡប់មកវិញ ចាំថេយ៍ខលមកទើបគេទៅទទួលមកវិញ ។

« ចាំយូរទេ?? » ថេយ៍អង្គុយចុះស្រដីឡើង

« មិនអីទេ ពួកយើងក៏ទើបនឹងមកមិញនេះដែរទេ »

« ចឹងហៅអីញុំាទៅ »

« អឹម »

ពួកគេក៏នាំគ្នានិយាយពីនេះពីនោះសប្បាយសើចក្អាកក្អាយ ។

« ថេយ៍នេះបងឯងឬ?? » រីសាក្រោយឃើញរូបភាពមនុស្សប្រុសសង្ហារពីនាក់ដែលគេស្រពិចស្រពិល នាងមិនគិតច្រើនក៏កេះដៃថេយ៍តិចៗ

« វៃគ្នាជាមួយមិត្តឯងទៀត » ខេឡាស្រដីទាំងភ្ញាក់ផ្អើល ព្រោះទើបតែអង្គុយនិយាយគ្នាពីរនាក់ថ្ងៃមុនសោះ ថ្ងៃនេះព័ត៌មានក៏ចុះថាវៃគ្នានៅក្នុងកម្មវិធីទៅវិញ ធ្វើអោយនាងក៏ឆ្ងល់មិនតិចដែរ ។

  « កុំមើលអី បិទវិញទៅ » ដោយឃើញនាងបម្រុងចុចបើកវីដេអូដែលពួកគេវាយគ្នា ថេយ៍ក៏រហ័សស្រដីឡើងចុចបិទទូរស័ព្ទរបស់នាង ។ នាងក៏សុខចិត្តមិនមើលតាមនោះ តែក៏ងើយមុខមករកថេយ៍វិញ ។

« ចុះពួកគេវៃគ្នារឿងអី?? » ដោយសារតែព័ត៌មានមិនរ៉ាយរ៉ាប់ដើមចមដែលពួកគេវាយគ្នា រីសាក៏ស្រដីសួរថេយ៉ុងតែម្ដង ។

« គ្រាន់តែយល់ច្រឡំបន្តិចបន្តួចប៉ុណ្នោះ »

« អឹម តែព័ត៌មានវាមិនងាយបាត់ទេ » ពួកគេជាបុគ្គលិកល្បីល្បាញ គ្រាន់តែវាយគ្នាដោយការយល់ច្រឡំសោះក៏ចុះព័ត៌មានដែរ មើលទៅជាមនុស្សល្បីមិនងាយស្រួលទេ តែថារឿងព័ត៌មានដែលចុះផ្សាយរួចហើយច្បាស់ជាមានមនុស្សជាច្រើនចង់ដឹងចង់ឮមិនខានទេ ។
——————
រងចាំភាគបន្ត.........

?????????? ( ??? )Where stories live. Discover now