ដៃមាំលូកសន្សឹមៗទៅស្ទាបក្រពុំទន់ៗដូចជាសាច់កូនក្មេង អង្អែលតិចៗ មុននឹងរហ័សដកចេញវិញ ក្រោយមានគំនិតដាស់តឿនមួយឡើងមក ។
« ជុង ឯណាថេយ៍នោះ??? » ជីដូនចំណាស់ស្រដីឡើង
« គឺគេនៅគេងមិនទាន់ក្រោកទេ »
« ហីយ៉ា...!! មិចក៏គេងយូរយ៉ាងនេះ ភ្លេចបើកទូរស័ព្ទរោទិ៍ទេដឹង មិនកើតទេយាយទៅមើលសិន »
« ថ្ងៃសម្រាក យាយអោយគេគេងទៅ កុំរំខានល្អជាង » ជុងហ្គុករហ័សតវ៉ាព្រោះខ្លាចជីដូនដឹងថាថេយ៉ុងមិននៅក្នុងបន្ទប់ ។
« អឹម »
« ត្រូវហើយ ! ប៉ុន្មានថ្ងៃនេះមិនសូវឃើញជុងមកផ្ទះវិញទេ តែប៉ាចង់និយាយរឿងដេវីតជាមួយនឹងថេយ៍ » ជុងហ្គុកគ្រាន់តែឮហើយ ក៏រហ័សងាកមកសម្លឹករកគាត់ ។
« គិតថាជុងជាបងប្រុស បែបនេះត្រូវតែដឹង »
« ប៉ាប្រុងយកវាមកធ្វើជាគ្រួសារម្នាក់ទៀតឬ ខ្ញុំមិនព្រម » រាងចំណាស់មិនទាន់និយាយផង ជុងហ្គុកក៏អាចដឹងបាត់ទៅហើយថាគាត់ចង់សម្ដៅលើអ្វី ។
« ព្រមមិនព្រម ថេយ៍ជាអ្នកសម្រេច »
« ជុង ចង់ទៅណា មិនទាន់ញុំាបាយទេ »
« ខ្ញុំមិនឃ្លាន » បញ្ចប់ប្រយោគ ជុងហ្គុកក៏ដើរចេញទៅខាងលើ
នាយដើរចូលមកក្នុងបន្ទប់នាយវិញ តែបែរជាមិនឃើញថេយ៉ុងគេងលើកគ្រែ ឃើញតែខ្នើយនិងភួយប៉ុណ្នោះ ជុងហ្គុកដើរចេញមកខាងក្រៅវិញទាំងទឹកមុខងាប់ ។
« បងប្រុសញុំាបាយហើយឬ?? » ថេយ៍បន្ទាប់ពីងូតទឹកស្លៀកពាក់ហើយរួចរាល់គេក៏ដើរចេញមក ក៏ប្រទះនឹងជុងហ្គុក ។
« នៅ ! មិនសុី ! »
« ហ្អឹម អ៊ីចឹង ខ្ញុំចុះទៅខាងក្រោមហើយ » ចប់សម្ដី ថេយ៏ក៏បម្រុងនិងដើរចេញទៅ តែក៏ត្រូវជុងហ្គុកចាំដើមដៃជាប់ កែវភ្នែកខ្មៅក្រឹបក៏សម្លឹងមកគួរអោយបាក់ស្បាត ។ ថេយ៍ចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលចង់ខ្លបខ្លាចយ៉ាងមិចមិនដឹងទេ ឯជុងហ្គុកវិញក៏កាន់តែរឹតដៃគេបន្ថែមទៀត ។
« ចង់បានអាខ្មោចបារាំងនោះហ្អេស??? »
« ខ្ញុំមិនយល់អ្វីដែលបងប្រុសនិយាយទេ »
« គិតថាឯងមិនល្ងង់ដល់ថ្នាក់ស្ដាប់ភាសាយើងនិយាយមិនយល់ទេ !! »
« តែបងប្រុសលែងដៃខ្ញុំសិនទៅ »
« អាក៎...!! » កាយតូចច្រឡឹងត្រូវដួលទៅលើពូក ថេយ៉ុងរហ័សងើបក្រោក លេបទឹកមាត់ផ្សើមបំពងក. ភ្នែកក៏ចាប់ផ្ដើមបើកធំៗ ជើងស្រឡូនក៏ទធាក់ខិតក្រោយរហូតដល់ខ្នងកកិតនឹងក្បាលគ្រែ ដោយសារតែជុងហ្គុកវារតាមឡើងមក ។
« ហ្អឹម » ថេយ៍ក្រហេមឡើងមក កាលតែទទួលដឹងថាមានបបូរមាត់ពណ៌សុីជម្ពូររបស់នាយមកគ្រប់គ្រង ថេយ៍បើកភ្នែកឡើងទាំងភ្ញាក់ព្រឺត ពេលនាយហ៊ានកម្រើកបបូរមាត់ខាំច្បូតបបូរមាត់ខ្លួនបែបនេះ ម្រាមដៃស្រឡូនដូចបន្លាក្រូចក៏លើកទៅវាយទ្រូងនាយដើម្បីអោយគេបញ្ឈប់ ។
« ហ្អឹម... » សម្លេងស្អកមកពីបំពង់ក.ម្ចាស់រាងកាយហាប់ណែន គេមិនបានខ្វល់ពីដៃតូចដែលខំរុញគេចេញទេ មានតែនាយខិតទៅជិតបន្ថែម ជុងហ្គុកខាំច្បូតតិចៗប្រែជាខ្លាំងៗទាំងកម្រោលដោយសារតែថេយ៉ុងគេមិនព្រមកម្រើកបបូរមាត់អោយអណ្ដាតនាយចូលទៅ ថែមទាំងលើកដៃគក់ទ្រូងនាយថែមទៀត ។ ដោយក្ដីខឹងសម្បារនឹងគេ ជុងហ្គុកលូកដៃទាំងពីរមកក្រសោបថ្ពាល់ក្រពុំគេទាំងគូដើម្បីអោយបបូរមាត់កាន់តែផ្អឹបជាប់គ្នាជាងមុន ឯថេយ៍វិញខំប្រឹងទធាក់ជើងផង រុញគេចេញផង ដោយកាន់តែរើកាន់ផ្អឹបលើសដើម ។ នៅទីបំផុតជុងហ្គុកក៏អាចបញ្ជារអោយរាងកាយអ្នកម្ខាងអោយបន្ទាបខ្លួនគេងលើគ្រែដោយមានរាងកាយរបស់គេជាអ្នកគ្រប់គ្រង ។
នាយបង្អូសបបូរមាត់តិចៗទៅរកកញ្ចឹងក.សខ្ចីរបស់ថេយ៍ថើបថើរលើនោះចុះឡើង មុននឹងសម្រេចចិត្តខាំញេញកន្លែងនោះតិចៗដើម្បីបោះត្រាបានជាស្នាមស្នេហ៍ក្រហមជាំនៅលើនោះ ។
« អាក៎!! » ឆ្លៀតឱកាសដែលជុងហ្គុកប្រលែងកម្លាំងចាប់បង្ខាំងខ្លួន ថេយ៍ក៏រុញគេចេញទៅម្ខាងក្រោករត់ចេញពីបន្ទប់គេយ៉ាងលឿនរួចបង្ហួសទៅបន្ទប់ខ្លួនឯងវិញ ។ ជុងហ្គុកគេមិនបានចង់ធ្វើអ្វីអោយលើសលួសទេ ដោយគេគ្រាន់តែចង់បោះត្រាភាពជាកម្មសិទ្ធិសិនប៉ុណ្នោះ មានអាតម្មណ៍ថាមិនចង់បាត់បង់មនុស្សម្នាក់ជាលើកទីពីរ ហើយការដែលសំខាន់គេមិនចង់អោយថេយ៉ុងបានទៅលើអាបាំរាំងម្នាក់នោះទេ ។
ថេយ៉ុងធ្វើមុខស្ងេញស្ងាញ លេបទឹកមាត់ផ្ដើមបំពង់ក.បន្តិច ដៃក៏លូកទៅសន្សឹមស្ទាបកន្លែងមានស្នាមក្រហមជាំនោះទាំងញ័រទទ្រើក រួចទើបសម្រេចចិត្តសេរេអាវអោយមកបំបិទបាំងត្រង់ក.បន្តិច សឹមដើរចុះទៅខាងក្រោមកាត់តាមបន្ទប់គេ តែក៏ឃើញគេចេញមកល្មម ធ្វើអោយថេយ៍ហាក់ធ្វើខ្លួនមិនត្រូវពេលបានប្រទាក់ភ្នែកនឹងនាយ ។
————————
រងចាំភាគបន្ត.............⚠︎︎⚠︎︎⚠︎︎

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P 24 : ??????????????????????????????
Start from the beginning