« ពេលណាពួកយើងត្រឡប់ទៅវិញ?? » គេសួរទាំងភ័យខ្លាច ។
« មួយឆ្នាំ , មួយជីវិត » ថេយ៍គ្រាន់តែឮហើយបើកភ្នែកធំៗ ធ្លាក់ថ្លើមក្តុក បងប្រុសគេនិយាយលេងទេដឹង!!
« មិចនឹងអាច បងនិយាយលេងមែនទេ?? ចុះលោកអ៊ុំ លោកយាយ និង បង.... »
« ផាំង* ចង់រត់ពីទីនេះដើម្បីចង់ជួបវានោះ?? » សម្លេងគោះតុក៏ឮឡើង ថេយ៍ហាក់ភ្ញាក់នឹងមានអារម្មណ៍ថាភ័យតិចតួច
« អ្នកនៅទីនោះគឺខ្ញុំចង់ជួបតែទាំងអស់ហ្នឹង »
« តែឯងមិនចង់ជួបយើង »
« គឺ... មិនមែនទេ ខ្ញុំគ្រាន់តែខ្លាចអ្នកនៅទីនោះបារម្ភ »
« បារម្ភខ្លាចមិនបានជួបវា??! »
« .... » ថេយ៉ុងក៏មិនហ៊ានមាត់តបតទៀត អោយនិយាយយ៉ាងមិចទៀត បើគេអារកាត់តែរកដេវីតបែបនេះនោះ បើអោយនិយាយបន្តច្បាស់ជាខឹងគេមិនខានទេ ។
បន្ទាប់ពីស្ងាត់អស់មួយស្របក់ពួកគេក៏បន្តញុំាអាហារទាំងមិនមានមាត់កអ្វីបន្ត ជាពិសេសថេយ៉ុងសូម្បីតែមុខនាយក៏គេមិនហ៊ានមើលផង ឯជុងហ្គុកឯណេះវិញបែរជាខឹងម៊ួម៊ៅតែក៏មិនហ៊ានបញ្ចេញមកដែរ ។
ធ្មិចបើកៗជាច្រើនថ្ងៃកន្លងផុតទៅដែលពួកគេទាំងពីរស្នាក់នៅទីនេះ ពួកគេទាំងពីរនៅតែដដែល មិនសូវមាននរណានិយាយរកគ្នាឡើងនោះក៏ព្រោះតែតាំងថ្ងៃដែលពួកគេនិយាយជាមួយគ្នានៅតុអាហារនោះឯង ។ ថេយ៍គេមិនសូវហ៊ាននិយាយអ្វី ក៏ព្រោះតែខ្លាចខុសធ្វើអោយគេទាស់ចិត្ត តែជុងហ្គុកជាប្រភេទមនុស្សគិតអវិជ្ជមានលើគេស្រាប់ ច្បាស់ជាគិតថាគេខ្វល់ខ្វាយពីអាបារាំងម្នាក់នោះមិនខាន ។
ហួសកាន់តែច្រើនថ្ងៃរាងចំណាស់កាន់តែប្រាកដចិត្តថាជុងហ្គុកនាំថេយ៍ទៅណាមិនខាន ព្រោះតែសំអាងលើមូលហេតុច្រើនណាស់ដែលគាត់ធ្លាប់ដឹងមក ។ គាត់ពិតជាម៊ួម៊ៅនឹងកូនប្រុសម្នាក់ណាស់ គេពិតជាហ៊ាននាំថេយ៍ចាកចេញពីទីនេះពិតមែន!!!
« បងប្រុសបាត់ទៅណាហើយ » ដោយមើលក្នុងផ្ទះមិនឃើញគេ ថេយ៍ក៏ចាប់ផ្ដើមភ័យ មុននឹងសម្រេចចិត្តដើរវាងទៅផ្លូវខាងលើដើម្បីមើលបរិវេននៅខាងក្រៅផ្ទះ ក៏បាត់ឡាន ឬក៏គាត់ទុកខ្ញុំចោលតែឯងអោយនៅទីនេះ???!
ថេយ៍អង្គុយក្នុងបន្ទប់ទាំងទឹកមុខក្រៀមក្រំ គេពិតជាទុកខ្លួនចោលហើយ ព្រោះប៉ុន្មានថ្ងៃមកនេះពួកគេមិនសូវបាននិយាយជាមួយគ្នានោះទេ ។ ថេយ៍ក៏សម្រេចចិត្តដើរទៅខាងក្រៅវិញម្ដងទៀតដើម្បីទៅរកជំនួយក៏ឃើញមានទូរស័ព្ទសាធារណៈនៅម្ដុំនេះ ទើបគេក៏ដើរចូលទៅ រាងអន់ចិត្តបន្តិចដែរ មិនដែលទាំងស្គាល់ភូមិស្រាស្រ្តនៅទីនេះផង សុខៗមកបោះបង់ចោលកណ្ដាលទីកណ្ដាលសមុទ្រទៅវិញ ។ ថេយ៍រាងស្រង៉ាកទាក់ទើរក្នុងការដាក់កាក់ចូលបន្តិច ព្រោះបើខលមិនដឹងខលយ៉ាងមិច បើសូម្បីតែលេខទូរស័ព្ទរបស់អ្នកផ្ទះក៏គេមិនទាំងចាំផងដែរនោះ ។
បន្ទាប់ពីសម្រេចចិត្តដាក់ទូរស័ព្ទចុះវិញគេក៏ដើរទៅបន្តទៀត តាមរកគេនៅផ្សារទាំងមិនអស់ចិត្តថាគេចាកចេញមិនប្រាប់ដំណឹងអោយខ្លួន ។ នៅផ្សារមានសុទ្ធតែមនុស្សម្នា ផ្លូវក៏ខ្វាត់ខ្វែងដើរកាន់តែយូរកាន់តែជ្រៅទៅៗរកច្រកចេញមិនឃើញ ទើបគេសុខចិត្តសួរនាក់លក់ម្នាក់ ទម្រាំតែចេញមកវិញបាន ។
ពេលយប់ស្ងាត់ទៅហើយ ថេយ៍នៅអង្គុយក្នុងបន្ទប់ ចាំបងប្រុស ដូចសិលាចាំប្ដីទៅហើយ តាំងពីព្រឹកមកទល់នឹងពេលយប់ក៏នៅតែមិនឃើញវត្តមានគេមកវិញទៀត ដល់តែបែបនេះគេចង់តែយំទេ ខំសម្លឹងមើលទៅដួងព្រះចន្ទដែលរះនៅលើវេហាអមជាមួយពន្លឺតូចៗចាំងព្រៀកៗពីផ្កាយច្រើនដួង គេមើលរហូតទាល់តែងក់ងងុយ ត្របកភ្នែកក៏ចាប់ផ្ដើមចុះខ្សោយ ខ្លួនប្រាណក៏ចេះតែទន់ទៅៗរហូតទាល់តែដល់លើពូកទើបភ្នែកក៏ចាប់ផ្ដើមបិទគេងលក់លង់បាត់ទៅ ។
————————
រងចាំភាគបន្ត..........

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P 30 : ??????????????????
Start from the beginning