« មិនមែនយើងចង់ត្រឡប់ទៅវិញទេ ឯងជាអ្នកសុំយើងអោយត្រឡប់ទៅ អ៊ីចឹងហើយពេលទៅដល់ត្រូវមានអ្វីដោះដូរ »
« ដោះដូរ?? អ្វីទៅ?? »
« .... » ជុងហ្គុកមិនតប តែក្រសែភ្នែកច្រឡឺមកំពុងតែសម្លឹងទៅរកដើមទ្រូងសខ្ចីរបស់ថេយ៍ដែលបិទបាំងដោយអាវ មុននឹងបន្តហួសត្របាញ់ក្រសែភ្នែកមុតស្រួចរវាសរវៃចុះទៅខាងក្រោមរហូតដល់ចុងជើងគេមុននឹងងើយមើលមុខមកវិញ ។
ថេយ៍សម្លឹងទៅមើលជុងហ្គុកទាំងឆ្ងល់ ចង់គិតអីអញ្ចេះ?? ឃើញសម្លឹងតាំងពីក្បាលរហូតដល់ចុងជើងបែបនេះ តែគេក៏រាងភ័យៗបន្តិចដែរ ។
[ SKIP ]
« គេជិះឡានជាមួយយើង »
« ថេយ៍ជិះឡានជាមួយអ្នកណា ឯងសាកសួរគេទៅមើល៍ » ជុងហ្គុកនិងដេវីតក៏ងាកមកមើលថេយ៍ ។
« អឺ...... » មើលទឹកមុខម្នាក់ៗ ងាកសម្លឹងមកគេឡើងមុឺងម៉ាត់ ធ្វើអោយគេពិបាកសម្រេចចិត្តណាស់ បើគ្រាន់តែជិះឡានជាមួយអ្នកណាសោះក៏ប្រកែកគ្នាដែរ ។
« អ្នកណា... ប៉ាវឈ្នះ ខ្ញុំជិះឡានជាមួយអ្នកហ្នឹង »
« ស្អីគេ??? » ជុងហ្គុកបង្ហើរប្រយោគសំណួរមក លក្ខណៈហួសចិត្ត ចេះមកអោយលេងប៉ាវសុីងស៊ុមទៅកើត គេមិនមែនជាក្មេងថ្នាក់ទីមួយទេណា ។
« បើបងមិនចង់ទេ បើអ៊ីចឹងចាត់ទុកថាបងប្រុសចាញ់ហើយ , ខ្ញុំទៅជាមួយបងដេវីតចុះ »
« អ្នកណានិយាយថាយើងមិនចង់ » ជុងហ្គុកក៏ងាកទៅសម្លឹងដេវីតទាំងក្រសែភ្នែកកំណាច មើលមុខគ្នាទៅវិញទៅមកប្រៀបដូចជាសត្រូវសុីសាច់ហុតឈាមគ្នាយ៉ាងអ៊ីចឹង គ្រាន់តែប៉ាវសោះ ដូចជាហៅទៅច្បាំងក្នុងសឹកសង្រ្គាមទៅហើយ ។
« ក្ដាប់ លា កន្រ្ដៃ យើងឈ្នះឯងហើយ ចន ជុងហ្គុក មោះ!! ថេយ៍ » ដេវីតក៏ចាប់ដៃថេយ៍នាំគេទៅឡានគេបាត់ ទុកអោយជុងហ្គុកឯណេះឈរក្រឺតខ្នាញ់ទាំងកំហឹង គ្រាន់តែប៉ាវសោះក៏ចាញ់ដែរ ម៊ួម៉ៅមែន!! ។
នៅតាមដងផ្លូវ មានរយៈចម្ងាយឆ្ងាយ ជុងហ្គុកបើកឡានតាមក្រោយកម្លោះកូនកាត់ទាំងម៊ួម៉ៅ មិនសុខចិត្តនឹងការចាញ់ល្បែងឆ្កួតៗនោះទេ នឹកឃើញម្ដងណា ខឹងលើកហ្នឹង ចង់តែជាន់ហ្គាបុកអោយដេកពេទ្យទេ តែមិចនឹងហ៊ាន បើថេយ៍ក៏នៅក្នុងនោះដែរហ្នឹង ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P 38 : ?????????????????????????????
Start from the beginning