« មិចមិនឆ្លើយ?? »
« យើងទៅវិញហើយ អូហ៍... ភ្លេច គ្រឹស ទំនេរ ជួយប្រដៅវាផង កុំអោយវាចូលចិត្តចេះដឹងរឿងគេច្រើនពេក » ចប់សម្ដី ជុងហ្គុកក៏ដើរចេញទៅ ។
« ហ៊ើយ នែ មិនទាន់អោយលុយថ្លៃកាហ្វេទេ »
« ជំពាក់សិន ! »
[ ភូមិគ្រឹះត្រកូល ចន ]
[ SKIP : ពេលយប់បន្ទាប់ពីអាហារពេលល្ងាច ]
ថេយ៍ក៏ដើរឡើងទៅបន្ទប់គេងរបស់គេ ដើម្បីរៀបចំខ្លួនគេង ។ តែពេលដែលកំពុងតែដើរសុខៗ គេក៏ក្រលាសភ្នែកឃើញជុងហ្គុកកំពុងតែសម្លឹងមកមើល ហាក់ដូចជាគេជាចំណីមាត់របស់នាយយ៉ាងអ៊ីចឹង ។
កែវភ្នែកពណ៌ខ្មៅមុតស្រួច ឈរអោបដៃ សម្លឹងមកតាំងពីក្បាលរហូតដល់ចុងជើង ជាពិសេសនោះគឺ សាច់ភ្លៅ ជើងទាំងគូ ស្រឡូនសខ្ចី មិនដាក់ភ្នែក ។ ថេយ៍ក៏ចាប់ផ្ដើមភ័យបន្តិចម្ដងៗក្រោយមើលតាមរយៈខ្សែភ្នែកពិបាកពណ៌នារបស់គេ ។ ជើងស្រឡូនក៏ចាប់ផ្ដើមបោះទៅមុខមួយជំហ៊ាន ទាំងក្នុងចិត្តចាប់ផ្ដើមបារម្ភពីសុវត្ថិភាពខ្លួនឯង ទើបរហ័សបិទទ្វារបន្ទប់គេងយ៉ាងប្រញាប់ ។
« ដេកហើយឬ?? » ជុងហ្គុកបោះសម្ដីត្រជាក់ស្រឹបឡើងមក ធ្វើអោយថេយ៉ុងដែលកំពុងតែបិទភ្នែកគេងក៏ចាប់បើកឡើងសារជាថ្មី មុននឹងងាកទៅរកប្រភពសម្លេងក៏ឃើញនាយជាបងកំពុងតែគេងក្បែរគេ ។
« ហេតុអីក៏ចូលបន្ទប់ខ្ញុំបាន?? » ថេយ៍ក៏ច្បឹចសួរឡើងមក ។
« បន្ទប់មិនបានចាក់សោរ ទើបដើរចូលមក » ពិតមែនហើយ គេភ្លេចចាក់សោរបន្ទប់ ចំមែនហើយ!!! ។
« .... »
« ដោះដូរ »
« ហ្អាស??? » ថេយ៍បើកភ្នែកធំៗទាំងភ្ញាក់ផ្អើល ។
« ឯងអង្វរយើងអោយត្រឡប់មកវិញ អ៊ីចឹងហើយអ្វីដែលដោះដូរនោះគឺខ្លួនឯង »
« ??? » ថេយ៍ដែលគេងបែរខ្នងងាកមុខសម្លឹងមករកគេចាប់ផ្ដើមភ្លាំងភ្លាត់មកភ្លាម គេចាំបាន ថាគេមិនបានសូមអង្វរអ្វីណាស់ណាទេ ហើយសំខាន់អ្វីដែលគេនិយាយថាដោះដូរកាលពីព្រឹកមិញនោះ សំដៅលើគេមែនទេ??? ។ ថេយ៉ុងនៅស្ងៀម មុននឹងបែរមុខមកគេងបិទភ្នែកបែរខ្នងដាក់ជុងហ្គុកវិញ ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P 39 : ?????????????????????????????????????
Start from the beginning