ជុងហ្គុកជាអ្នកកាន់ប្រអប់ឡាំងបណ្ដើរថេយ៍ដោយមានដេវីតសម្លឹងមើលរហូតដល់ពួកគេចូលទៅក្នុងជណ្ដើរប្រអប់ទើបនាយជ្រើសជណ្ដើរប្រអប់មួយទៀត ។ ទោះបីចុះមកខាងក្រោមក៏នៅតែជួបគ្នាដដែលហ្នឹងឯង!!។
ថ្ងៃដែលខូចចិត្តបំផុតរបស់នាយក៏បានមកដល់ បានត្រឹមសម្លឹងមើលមនុស្សដែលខ្លួនលួចស្រលាញ់នៅជាមួយអ្នកផ្សេង ។ កម្មវិធីរៀបអាពាពិពាហ៍ប្រារព្ធនាពេលល្ងាច នៅសួនច្បារដ៏ធំនៃភូមិគ្រឹះត្រកូលចន ។
បន្ទាប់ពីបញ្ចប់ពិធីរបស់លោកឪពុក យប់បន្តិចក៏កាន់តែអ៊ូអរ ភ្ញៀវក៏ចាប់ផ្ដើមមក ហើយគ្រួសារត្រកូលជេនក៏ចូលរួមផងដែរ ។ ថេយ៍កំពុងតែអង្គុយជរជែកគ្នាលេងជាមួយនាងក្រមុំកូនកាត់ដោយមានឡេវីលក៏នៅជុំតុមូលនោះដូចគ្នា មិនដឹងថានាំកូនក្រមុំគេនិយាយអ្វីខ្លះទេ ឡើងហូហែដូចទឹកស្ទឹងហូរមិនដាច់ ដូចជាអាថ៌កំបាំងខ្លាំងណាស់ពួកគេទាំងពីរនាក់នេះ មិនត្រឹមតែប៉ុណ្នោះនៅល្បួងហៅថេយ៍ផឹកបានសម្រេចទៀត ព្រោះវាជាស្រាក្រឡុកដែលថេយ៍ចូលចិត្តនោះអី ។ មួយតុសុទ្ធតែស្រីៗ ហើយជាមិត្តរបស់ថេយ៍ទាំងអស់ ឡេវីលគេមិនបានថាអីអោយនាងក្រមុំ ពោលគឺបើកដៃអោយផឹកមួយល្ងាចសិនចុះ ព្រោះគិតថាជាកម្មវិធីសប្បាយរបស់អ្នកជាមិត្ត ហើយណាមួយក៏មានមិត្តថេយ៍ផឹកនឹងនិយាយគ្នាលេងកំដរបែបនេះ នាយមិនបានហាមឃាត់ទេ តែបើក្រឡែកមកមើលជុងហ្គុកដែលជាកូនកម្លោះរបស់ថេយ៍ពេលឃើញគេបែរជាមិនពេញចិត្តនោះទេ ចេះផឹកស្រាអញ្ចឹងឬ?? សូម្បីតែមិត្តក៏ចេះផឹកដែរ បែបនេះមានន័យថា ពួកនាងបបួលគេផឹកហើយ អញ្ចឹងឬ?? ចេះផឹកឬអត់??? ។
សំណួរជាច្រើនបានចាក់ស្រេសពេញទាំងខួរក្បាលស្ទើរគ្មានកន្លែងផ្ទុក សម្រាប់គិតរឿងអ្វីផ្សេងក្រៅពីថេយ៉ុងនោះទេ ចន ថេយ៉ុង ពិតជាហ៊ានមែន?? ។ នាយគិតហើយក៏បម្រុងនឹងអូសគេចេញពីតុដែលកំពុងតែប៉ោឡែនោះទៅហើយ តែក៏ឃើញនាយកម្លោះកូនកាត់ក៏ដើរទៅរកតុដែលថេយ៍អង្គុយដូចគ្នាដែរនោះ គេក៏ដើរមកប្រទាក់ផ្លូវនាយជាមុន ចំជារញ៉េរញ៉ៃមែន ស្គាល់ទេ មនុស្សមានស្វាមីហើយ??
ក្រោយឃើញជុងហ្គុកដើរមកស្កាក់មុខខ្លួនបែបនេះ ដេវីតក៏ប្រែជាមិនពេញចិត្ត ស្អីចេះ ផ្លូវមួយគំនរមិនដើរ មកពាំងពីមុខ រកងាប់ស្អី??!
« ចង់ទៅណា?? »
« ទៅណាជារឿងរបស់យើង ថយចេញទៅ ទើសផ្លូវណាស់ »
« សង្ឃឹមថាឯងនឹងឈប់គិតលើគេផ្ដេសផ្ដាស់តទៀត » នាយជ្រែកហោប៉ៅ លើកដៃម្ខាងដែលមានចិញ្ចៀនរៀបការគូរវាងគេនិងថេយ៍ស្រដីឡើងទាំងញញឹមមានគំនួច ស្របនឹងការញាក់ចិញ្ចើមម្ខាងយ៉ាងច្រឡឺស តែអ្នកខាងនោះបែរជាមិនកង្វល់ទៅវិញ ។
« មានប៉ុណ្នឹងទេឬ?? , ត្បិតតែឯងយកគេបាន តែបើឯងហ៊ានធ្វើអោយគេខូចចិត្ត ចាំថាយើងនឹងយកគេពីឯងមកវិញ » នាយកម្លោះបោះដៃដាក់លើស្មាជុងហ្គុកតិចៗ មុននឹងបង្ហួសដើរទៅរកតុពួកគេទៅតុរបស់ថេយ៍ បន្សល់អោយជុងហ្គុកឈរធ្វើទឹកមុខមាំក្ដាប់ដៃឡើងចេញសសៃររវាម ចង់យកគេទៅវិញឬ មិនងាយពេកទេឬ???
ជុងហ្គុកក៏ដើរទៅអង្គុយតុរួមជាមួយមិត្តសម្លាញ់ទាំងពីរមិត្តភក្តិថេយ៍ ហើយក៏...នាយកម្លោះកូនកាត់នោះផងដែរ ក្នុងចិត្តខឹងញ័រដៃនូវអ្វីដែលគេនិយាយមិញនេះមិនទាន់បាត់ទេ ចំណែកឯឡេវីលនិងនាងក្រមុំគេមិនដែលមានរឿងនិងដេវីតស្រាប់គេមិនសូវអ្វីប៉ុន្មានទេ មានតែជុងហ្គុកតែប៉ុណ្នោះ ដែលទុកគេជាសត្រូវក្នុងកែវភ្នែកមករហូត ។
———————
រងចាំភាគបន្ត........ការពិតខ្ញុំក៏ធ្លាប់គិតរឿង ជាប្រភេទបិសាចជញ្ជក់ឈាមដែរ មុនអេតាសុីវិលលក្ខខណ្ឌទៅទៀត តែមិនហ៊ានសរសេទេ ព្រោះ....អាណិតតួអង្គឆីថេយ៍
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ( មើលមេអំបៅពេក )

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P 44 : ????????????????????????? ????????????????????????
Start from the beginning