抖阴社区

P 45 :????????????????????????????

Start from the beginning
                                    

« ចន ថេយ៉ុង ក្រោកឡើង » នាយលើកដៃទៅអង្រួនមនុស្សដែលគេងលក់នោះ អោយប្រែជាចង់ចិញ្ចើមមិនពេញចិត្តមកមួយរំពេច ប្រាប់ហើយថាងងុយគេង នៅមកដាស់ទៀត!!! ។ ថេយ៍ក្រហឹមដើមក.បង្វែរខ្លួនគេបែរខ្នងដាក់នាយជាស្វាមីទាំងធុញទ្រាន់ ។

« គេងបែបនេះមិនបានទេ ត្រូវងូតទឹក អោយឆាប់ឡើង ចន ថេយ៉ុង កុំគក្រិចពេក »

« ហ្អឹម.... » ថេយ៍ក៏នៅតែបន្តគេងបែរខ្នងដាក់នាយដដែល ។

« យើងមិនចូលចិត្តមនុស្សគក្រិចទេ ឆាប់ក្រោកឡើង » ទាំងផឹកស្រា មិនងូតទឹក ដុះធ្មេញហើយមកកាត់គេងបែបនេះ នាយមិនពេញចិត្តទេ ។ គេមិនខ្វល់នៅតែបន្តគេង ។ ដោយឃើញថាគេដូចជាមិនខ្វល់ គិតតែពីគេងបែរខ្នងដាក់ខ្លួន សូម្បីតែនាយឈរមើលយូរហើយ ក៏មិនព្រមកម្រើកខ្លួនមកទៀត ជុងហ្គុកក៏សម្រេចចិត្តដើរចូលបន្ទប់ទឹកតែម្ដង ។

<< ព្រឹកថ្ងៃថ្មី >>

ពន្លឺព្រះអាទិត្យបានជះចូលមកក្នុងបន្ទប់របស់ថេយ៍និងជុងហ្គុក ។ កាយតូចគេងតែឯងក្រហឹមដើមកឡើងមក ងើបពន់ពែនខ្លួន ស្រាប់តែមានអារម្មណ៍ថាល្វែងខាងក្រោមរបស់គេដូចជាល្វើយៗគ្មានអ្វីបិទបាំង ។ អាវសាច់ក្រណាត់ពណ៌ទឹកសមុទ្រដ៏រលុងធំវែងកំពុងតែមកបំពាក់លើកាយតូចច្រឡឹងរបស់គេ តែវាមិនមែនជាអាវក្នុងកម្មវិធីយប់មិញទេឬ?? ។ ថេយ៍លើកដៃទៅក្រវាសភួយចេញពីចង្កេះ ទើបដឹងថាខ្លួនមិនបានស្លៀកខោទេ ពោលគេមានតែអាវបិទបាំងតែប៉ុណ្នោះ!!! តើយប់ម្សិលមិញ មានរឿងអ្វីកើតឡើង?? តើខ្លួនប្រាណគេយប់ម្សិលមិញ ខ្ទេចខ្ទីម្ដងទៀតហើយឬ?? គិតដល់ត្រឹមនេះ ថេយ៍ក៏សំយេសកអាវឡើងមកព្រោះតែវាធំដែរ ទើបអាចមើលឃើញច្បាស់ ស្នាមជាំក្រហមជាច្រើនកន្លែងដរមកដល់បរិវេនដើមទ្រូងមានសាច់ពើតៗ ហាក់ដូចជាថ្មីៗនៅឡើយទេ...។

* ទឺង *

សម្លេងសារក្នុងទូរស័ព្ទរបស់ថេយ៍ក៏លោតឡើង ថេយ៍ក៏ឈោងវាពីតុក្បាលដំណេកយកមើល ក៏ឃើញថាជុងហ្គុកជាអ្នកផ្ញើរមក នេះ ម៉ោងប្រាំបីហើយ នាយនៅមិនទាន់ញុំាអាហារពេលព្រឹកទេ ទើបផ្ញើរសារសរសេរប្រយោគដដែលៗឡើងដប់ជាងទៅហើយ ទើបតែថ្មើនេះថេយ៍បានចូលមើល មិនដឹងថាឃ្លានយ៉ាងមិចទេ!!! ។ ថេយ៍ក៏រហ័សក្រោកចេញពីពូកសម្ដៅទៅបន្ទប់ទឹក រៀបចំសម្អាតកាយ មុននឹងចុះទៅខាងក្រោមវិញ ធ្វើអាហារពេលព្រឹកអោយនាយយ៉ាងប្រញាប់រួចក៏ជិះតាក់សុីទៅក្រុមហ៊ុនរបស់នាយ ។

?????????? ( ??? )Where stories live. Discover now