抖阴社区

P 45 :????????????????????????????

Start from the beginning
                                    

មកដល់ក្រុមហ៊ុនទោះបីជាមិនធ្វើការបន្តក៏ដោយ ក៏ពួកគេនៅតែស្គាល់ថេយ៍មានឋានៈជាអ្វីដដែល ។

« តុក តុក * ចូលមក » ដោយសារតែនាយគ្មានលេខា ទើបថេយ៍ត្រូវគោះទ្វារនាយដោយខ្លួនឯង គេកាន់ថង់ប្រអប់អាហារយកមកតុលើតុនាយ ។

« យកមកនេះមក »

« អរ... » ថេយ៍ក៏យកវាមកទុកលើតុធ្វើការបស់នាយ ។

« បញ្ចុក »

« ហ្អឹម?? »

« ឆាប់ឡើងយើងគ្មានពេលញុំាខ្លួនឯងទេ ការងារច្រើនណាស់ »

« អរ... យល់ហើយ » ថេយ៍ក៏ចាប់ផ្ដើមកាន់វាបើកគម្រប សឹមដួសវាបញ្ចុកនាយទាំងពិបាកឈោងខ្លួនព្រោះតែតុធ្វើការរបស់នាយធំពេក ។

« មកអង្គុយទីនេះមក » នាយរញកៅអីចេញបន្តិច លើកដៃទះភ្លៅខ្លួនឯងតិចៗ ។

« ??? »

« ឆាប់ឡើង.... » ថេយ៍ក៏លើកប្រអប់អាហារដើរតាមខ្លួន មករកនាយយឺតៗ ។

« អ៊ុះ!!! » ជុងហ្គុកក៏ទាញចង្កេះគេមួយក្ដាប់ទប់ជំហ៊រមិនជាប់ធ្វើអោយគេដួលទៅអង្គុយលើភ្លៅរបស់នាយ ជុងហ្គុកក៏រុញកៅអីទៅជិតតុធ្វើការរបស់ខ្លួនវិញបន្តធ្វើការនាយបន្តទៀត រីឯថេយ៍ក៏បញ្ចុកអាហារនាយរឿយៗ ។

<< គ្រូកៗ >> ថេយ៍ក៏លើកដៃអង្អែលពោះរាបស្មើខ្លួនឯងតិចៗ ព្រោះតែប្រញាប់ធ្វើអីអោយនាយញុំាទើបគេមិនបានញុំាខ្លួនឯង ជុងហ្គុកកាលដែលឮសម្លេងកូរពោះព្រោះតែឃ្លានរបស់គេក្នុងចិត្តក៏ចង់អស់សំណើចបន្តិចដែរ នេះនៅមិនទាន់ញុំាបាយទេឬ??

« ឯងមិនទាន់ញុំាបាយទេឬ?? »

« ហ្អឹម...! » ថេយ៍ក៏ងក់ក្បាលតិចៗ ។

« បញ្ចុកខ្លួនឯងផងទៅ »

« បាទ »

បន្ទាប់ពីបញ្ចុកខ្លួនឯងនឹងនាយ ម្នាក់ៗនាំគ្នាឆ្អែតរួចរាល់ហើយ ជុងហ្គុកនៅតែមិនដោះលែងថេយ៍អោយងើបចេញពីភ្លៅរបស់គេឡើយ ថេយ៍ក៏មិនហ៊ានសុំទើបក៏ចេះតែអង្គុយទាំងលួចអៀនប្រៀនខ្លះដែរ ។

  « អោនមុខមកនេះ »

« បាទ?? »

« ឆាប់ឡើង... » ថេយ៍ក៏ព្រមអោនមកចុះបន្តិច ខំប្រឹងស្ងប់ស្ងាត់គិតថានាយប្រហែលជាចង់ខ្សឹបក្បែរត្រចៀកខ្លួននិយាយអ្វីម្យ៉ាងហើយ តែការគិតរបស់គេបែរជាខុសទៅវិញ ។

« ជុប*! » ជុងហ្គុកក៏លោរបបូរមាត់ទៅថើបថ្ពាល់ក្រណុំគេមួយខ្សឺតរបៀបជាការថើបដកបបូរមាត់យ៉ាងរហ័សអីបែបនេះ ទើបវាបន្លឺសម្លេងបែបនេះឡើងមក ។ ថេយ៍ហាក់ភ្ញាក់ព្រឺតមិនគិតសោះថានាយបែរជាថើបខ្លួនទៅវិញ ធ្វើអោយថេយ៍ឯណេះប្រែជាគាំងស្ញេញដោយសារតែនេះលឿនពេក ទើបគេមិនដឹងខ្លួន ក្នុងចិត្តចង់អៀនបន្តិច តែក៏ខំទប់ខ្លាចថ្ពាល់ទាំងគូក្រហមឡើងមក អាចធ្វើអោយនាយដឹង ហើយត្រូវខ្មាស់នាយ ។ ជុងហ្គុកបន្តចុចកុំព្យូទ័រទៅជារឿយរហូតដល់ថេយ៍មានអារម្មណ៍ថាចង់ស្ងាបងងុយគេងដោយសារតែនៅអង្គុយតែសម្ងំស្ងៀមបែបនេះ ។

« បើងងុយគេងទៅ »

« អរ... បាទ »

មិនដល់មួយម៉ោងផងថេយ៍ក៏សម្ងំផ្អឹបក្បាលនឹងទ្រូងនាយគេងលក់ទៅហើយ ។
——————
រងចាំភាគបន្ត.........

 មិនដល់មួយម៉ោងផងថេយ៍ក៏សម្ងំផ្អឹបក្បាលនឹងទ្រូងនាយគេងលក់ទៅហើយ ។  —————— រងចាំភាគបន្ត

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
?????????? ( ??? )Where stories live. Discover now