« អ្ហា.... លោកចនទៀតហើយ » ដើរបានបន្តិចប៊ែលក៏ឃើញជុងហ្គុកដើរពីចម្ងាយជាមួយមនុស្សស្រីម្នាក់នោះដដែល ។
« ថេយ៍?? អ្ហា.... បាត់ទៅណាហើយ?? » ដោយសារតែថេយ៍ដើរតាមក្រោយពួកនាង ប៊ែលក៏ងាកមករកប៉ុន្ដែក៏ស្រាប់តែបាត់ ទៅណាហើយ មិចក៏លឿនម្លេះ ហេតុអីទៅណាមិនប្រាប់បែបនេះ???!
« ក្រែងដើរនៅក្រោយមិនចឹង?? » ពួកនាងក៏ចាប់ផ្ដើមឆ្ងល់ សឹមងាកមុខមកវិញក៏ឃើញថាថេយ៍នៅលិបលោរកៀនគុម្ពផ្កាពីចម្ងាយ រត់លឿនគ្រាន់បើ ហើយទៅធ្វើអីកៀនហ្នឹង??!
មើលតែកាយវិការអឺតឡឺមបែបនេះក៏ដឹងថាកំពុងតែធ្វើអីដែរ ទម្រង់ដូចជាប្រពន្ធលួចតាមប្ដីបេះបិទ ។
« ( រីង រីង ) អ្នកណាខលមក?? » ថេយ៍ក៏រហ័សដកទូរស័ព្ទចេញពីកាបូប សម្លឹងទៅទាំងចងចិញ្ចើមព្រោះឃើញថាជាលេខរបស់ប៊ែល នៅជិតគ្នាសោះ ក៏ខលមកដែរ ។
« មានការអី?? »
<< ទៅធ្វើអីលិបលោរៗមើលតែចោរត្រង់នោះ?? >>
« យើងរវល់ហើយគ្មានពេលបកស្រាយទេ ( ទឺតៗ* ) » តបបានតែប៉ុណ្នេះគេក៏ចុចបិទបាត់ មិនដឹងជាខលធ្វើអីទេ ដឹងទេមនុស្សកំពុងតែរវល់ ។
« អ្ហា.... ចុចបិទទៀតហើយ » ស្រីប៊ែលសម្លឹងមើលទូរស័ព្ទ មិនទាន់បាននិយាយអស់ផងចុចបិទរហូត ចំមែន ។
« ក្រែងថានិយាយការងារឬ ចាំបាច់ដើរតាមធ្វើអី?? » រីសាស្រដីឡើងអោបដៃឈរមើលមិត្តភក្តិខ្លួនពីចម្ងាយដែលខំលិបលោររកកន្លែងលាក់បំពួនដែលមិនឆ្ងាយពីនោះមានលោកចននិងស្រីម្នាក់ដែលគេនិយាយថាប្រហែលជានិយាយការងារជាមួយគ្នាដើរជាមួយ ។
« សង្ស័យលួចប្រចណ្ឌហើយ មោះ!កុំខ្វល់អី យើងទៅទិញអីបន្តវិញ » ខេឡា
« អឹម » ពួកនាងក៏ស្រុះគ្នាដើរទៅផ្លូវផ្សេងទៀត ដោយទុកអោយថេយ៍នៅដើរលិបលោរៗតែម្នាក់ឯង ។
ស្មានតែជុងហ្គុកមិនដឹងឬ ថាគេដើរតាម តែក៏សុខចិត្តធ្វើធម្មតាទៅរហូត មិនដឹងជាប៉ុន្មានថ្ងៃនេះធ្វើអីបានជាប្លែកៗយ៉ាងនេះ ដូចជាមិនយល់ ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P 52: ???????????????????????????
Start from the beginning