ថ្ងៃថ្មីបានឈានចូលមកដល់ ជុងហ្គុកក៏ងើបចេញពីពូកទាំងស្ពឹកដៃជាខ្លាំងហើយនៅមានអារម្មណ៍ថាដូចជាធ្ងន់ៗ ទើបងាកមើលទៅក៏ឃើញបង់រុំរបួសនៅជុំវិញនោះ គេមិនអាចងូតទឹកអោយត្រូវដៃបានទេ ដោយថាតែស្កៀបតិចៗ ។
[ S K I P : ក្រមហ៊ុន//// ]
ដៃម្ខាងត្រូវជាប់បង់រុំរបួសកម្រើកបានតិចៗ អាហារពេលព្រឹកក៏មិនទាន់បានស្រុះស្រូបទៀត នាយមិនអាចវាយឯកសារបានលឿនញាប់ស្អេកដូចជាម៉ាសុីនបានទេ ពោលគីចុចដូចជាមាន់ចឹកអង្ករយ៉ាងអ៊ីចឹង ។
« លោកអគ្គនាយកនេះ ចាស៎ » លេខាហានដាក់ប្រអប់អាហារទៅលើតុធ្វើការរបស់ជុងហ្គុក នាយក៏ប្រើដៃម្ខាងបើកវាទាំងលំបាក កាន់ស្លាបព្រាក៏មិនសូវស្ទាត់ យឺតៗចាប់រឡេះៗ
« លោកអគ្គនាយកអោយខ្ញុំជួយទេ?? » ជុងហ្គុកក៏ងក់ក្បាល នាងលេខក៏ទាញកៅអីនោះមកកៀកគេយកស្លាបព្រាពីដៃជុងហ្គុកមកបញ្ចុកគេ ។
« ( ក្រោក...! ) » ទ្វារក៏របើកឡើងមក ដោយសារតែមិនឃើញលេខាហាននៅខាងក្រៅ ណាមួយគិតថាជុងហ្គុកប្រហែលជាមានរវល់ប្រជុំទើបថេយ៍ដើរមកបើកទ្វារយឺតៗបម្រុងថានឹងទៅទុកអាហាររបស់ខ្លួនដែលយកមកនោះទៅទុកលើតុធ្វើការរបស់គេហើយត្រឡប់ទៅផ្ទះវិញ ប៉ុន្តែបែរជាឃើញជុងហ្គុកកំពុងតែញុំាអាហារហើយមានលេខារបស់គេជាអ្នកបញ្ចុកទៅវិញ ។
« សូមទោសផងដែលរំខាន ខ្ញុំត្រឡប់ទៅវិញហើយ » ថេយ៍ថាចប់ ក៏ដើរចេញពីបន្ទប់ធ្វើការរបស់ជុងហ្គុក ។
រថយន្ដស៊េរីទំនើបរបស់ដេវីតកំពុងតែបើកដំណើរការរត់កាត់តាមផ្លូវដើម្បីទៅរកប៉ាម៉ាក់របស់នាយដែលពួកគាត់ត្រូវទៅប៉ារីសជាច្រើនសប្ដាហ៍ តែក៏ឃើញថេយ៍ម្ដងទៀតកំពុងតែដើរចេញពីក្រុមហ៊ុនដោយមានកាន់ថង់អ្វីមិនដឹងសម្ដៅមកខាងក្រៅ ។
« ហេតុអីក៏វាអោយថេយ៍ដើរទៀតហើយ?? »
« មិនអីទេ ខ្ញុំចង់ដើរប៉ុណ្នោះ »
« ប៉ុន្តែវាគ្រោះថ្នាក់ អាម្នាក់នោះមិនចេះបារម្ភពីថេយ៍ទេឬយ៉ាងមិច??! »
« គាត់រវល់ប៉ុណ្នោះ »
« ចុះថេយ៍កាន់អីមក?? »
« គឺ... ប្រអប់អាហារ »
« អាម្នាក់នោះមិនយករបស់ថេយ៍ ហើយក៏ដេញថេយ៍មកវិញឬ??! »
« មិនមែនបែបនេះទេ »
« ថេយ៍ឈប់ជួយនិយាយអោយវាទៅ ថេយ៍មិនគួរបារម្ភពីអាម្នាក់នោះពេកទេ មោះ!! ថ្ងៃនេះវាត្រូវតែជូនថេយ៍ត្រឡប់ទៅផ្ទះ » ចប់សម្ដី ដេវីតក៏ទាញដៃថេយ៍ទៅជាមួយគេទៅខាងក្នុងក្រុមហ៊ុនរកតែថេយ៍ឃាត់មិនទាន់ មិនយល់ទេ មើលទៅអាម្នាក់នោះគ្មានបារម្ភពីថេយ៍អ្វីបន្តិច ប៉ុន្តែថេយ៍បែរជាបារម្ភខ្វល់ខ្វាយពីគេទៅវិញ!!! ។
« ( ក្រាក ) !!!?? » ដេវីតសម្លឹងទៅទាំងខឹង នេះឬដែលថេយ៍និយាយថាគេរវល់!?? រវល់អោបស្រីអញ្ចឹងឬ??! រូបភាពលេខាហានអង្គុយលើភ្លៅអោបក.ជុងហ្គុកពេញភ្នែករបស់ដេវីតនិងថេយ៍ ឃើញបែបនេះនាងលេខាស្រីនោះក៏ធ្វើជារហ័សងើបចេញយ៉ាងលឿនធ្វើទឹកមុខហាក់ដូចជាខ្លួនជាមនុស្សស្អាតស្អំមិនមានបំណងអោយមានរឿងទាំងនោះកើតឡើងមកអញ្ចឹង ។
« ឯងកំពុងតែធ្វើស្អី??! នេះហ្ហេស៎ ដែលថេយ៍ថារវល់ ការពិតរវល់អោបស្រីសោះ ( ឌឹបៗៗៗៗ ) ព្រូស* » ដេវីតចាប់លើកក.អាវជុងហ្គុកឡើងវាយយកៗមិនប្រណីដៃ រហូតដល់ជុងហ្គុកត្រូវដួលច្រត់ដៃនឹងដៃដែលកំពុងតែរបួសនោះខ្លាំងៗ មុននឹងលើកដៃមកជូតឈាមចេញពីមាត់ ។
« ចង្រៃយ៍!!! ( ប្រាវ ) » សម្លេងធ្លាក់របស់ត្រូវខ្ទាតទៅជ្រុងម្ខាងយ៉ាងគំហុកដោយស្នាដៃម្ចាស់ក្រុមហ៊ុន ។
« នាងចេញទៅ!!! » លេខាហានក៏ប្រញាប់ចេញទៅតាមការគំហករបស់នាយ ។
ដេវីតក៏នាំថេយ៍មកដល់ផ្ទះរបស់គេវិញ នាយបានខលប្រាប់ប៉ាម៉ាក់គេរួចរាល់ត្រូវនាមរឿងបន្តិចបន្តួច ប៉ាម៉ាក់ និងលោកតានាយក៏ថាអ្វី ដេវីតអង្គុយសម្លឹងថេយ៍យ៉ាងយូរទាំងក្នុងចិត្តនៅខឹងនឹងជុងហ្គុកមិនទាន់បាត់នៅឡើយទេ ។
កែវភ្នែកទាំងគូចាប់ផ្ដើមរលីងរលោងរកកលចង់យំ ដៃទស្រឡូនទាំងគូផ្កួបចូលគ្នាមិនហ៊ានសម្លឹងមុខដេវីតចំនោះទេ ។
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. —————
រងចាំភាគបន្ត......( ចង់សេដថែម ឬមិនចង់សេដថែម )
# Meme pic Pinterest

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P 58 : ????????????????????
Start from the beginning