抖阴社区

P 62 : ??????????

Start from the beginning
                                    

« មិនបា~~~ »

« បាន!! ខ្ញុំទៅជាមួយបងស្រី » ជុងហ្គុកក៏ងាកទៅសម្លឹងថេយ៍ក្នុងក្រសែភ្នែកហាមប្រាមតែថេយ៍បែរជាងាកទៅញញឹមរកនាងទៅវិញ មិនចង់នៅជាមួយជុងហ្គុកពេញមួយថ្ងៃទេ គឺគ្រោះថ្នាក់ណាស់ពេលនេះ ។

  ត្បិតតែវត្តមាននាងដូចជាមកជួយគេ តែបានត្រឹមមួយថ្ងៃប៉ុណ្នោះ ចប់ពីថ្ងៃនេះទៅអ្វីៗក៏នៅដូចដើមតែដដែល ។

« ថេយ៍កើតអីឬ?? » ដោយឃើញគេអង្គុយហាក់ភ្លឹកភាំងនាងក៏បន្លឺឡើង ថេយ៍ក៏បានតែងាកមកញញឹមដាក់នាងវិញប៉ុណ្នោះ ។

  មួយថ្ងៃពេញមកនេះនាងបាននាំគេដើរលេងយ៉ាងសប្បាយព្រោះស្អែកនាងត្រូវទៅប្រទេសកំណើតរបស់ប៉ានាងវិញ ថេយ៍ក៏ហាក់មានទឹកមុខស្រស់បស់មកវិញបន្តិចម្ដងៗ ។ ដោយសារតែនាងមានគម្រោងនាំថេយ៍ដើរសប្បាយបែបនេះ នាងក៏ត្រូវមានឈុតខោអាវសាមញ្ញាស្រស់ឆើតជាជាមួយស្បែកប៉ាតតាពណ៌ស ។

« ថេយ៍មើលអីឬ?? » ដោយសារតែឃើញគេនៅឈរខាងមុខហាងរបស់ក្មេងលេងនាងក្រមុំក៏ត្រឡប់មកសួរវិញ ទៅឈរសម្លឹងអីកន្លែងនោះ??!

« តោះ!!ទៅមុខទៀត »

« អ្ហេ... តែចូលបន្តិចសិនទៅណា » នាងក្រមុំក៏អូសថេយ៍ចូលទៅខាងក្នុងហាងនោះ សុទ្ធតែរបស់ក្មេងលេងទាំងអស់ ប៉ុន្តែនាងមិនទាន់មានប្ដី មានកូនផង ក៏គ្មានអ្វីពិសេសទេគ្រាន់តែមើលធម្មតាៗប៉ុណ្នោះ ។

[ ពេលល្ងាច ]

  មនុស្សស្រីរូបស្រស់ម្នាក់កំពុងតែអង្គុយនៅលើសាឡុង ។ រូបរាងពីខាងក្រោយរបស់នាងអង្គុយគងអន្ទាក់ខ្លាអែនអនចុះឡើង ត្រូវបានទទួលដឹងពីក្រសែភ្នែករបស់ថេយ៍ ឃើញហើយក៏កើតចិត្តឆ្ងល់មួយរំពេច តើនាងមកពីណា?? ជានរណា?? ហេតុអីក៏មកអង្គុយទីនេះ??!

« លោកចនខ្ញុំទៅវិញសិនហើយ » ក្រោយសម្លឹងឃើញថេយ៍មកដល់បែបនេះ នាងក៏ងើបឈរឡើង និយាយលាទៅរកជុងហ្គុកទាំងបក់ដៃញញឹមញញែម ។

« ហ្អឹម... » នាយក៏ងក់ក្បាលតិចៗ នាងក៏ដើរចេញទៅដោយមិនភ្លេចញញឹមដាក់ថេយ៍ផងដែរ ។

« មកវិញហើយឬ?? »

« នាងជាអ្នកណា?? »

« ស្រីយើង » ឮហើយស្រឡាំងកាំង ទន់ខ្លួនល្អូក ។

?????????? ( ??? )Where stories live. Discover now