抖阴社区

P 62 : ??????????

Start from the beginning
                                    

« ហ្អឹម.... » ថេយ៍បោះជំហានដើរទៅខាងលើទាំងខំទប់ទឹកភ្នែកប៉ុន្តែនៅពេលដែលហួសពីនាយទឹកភ្នែកក៏ហូរស្រក់មក ។
ស្រោ*អនាម័*ពីរកញ្ជប់មិនទាន់ហែកថ្មីៗបន្សល់ទុកលើពូក ឃើញហើយដូចជាសម្លាប់ចិត្តគ្នាទាំងរស់ ។ បន្ទាប់ពីលុបលាងមុខរួចរាល់ហើយ ថេយ៍ក៏ចុះមកវិញ ជុងហ្គុកមិនបានខ្វល់ខ្វាយនឹងវត្តមានគេអីបន្តិចបន្តចុចទូរស័ព្ទខ្លួនធម្មតា ។

  « បងនាំស្រីដេកក្នុងបន្ទប់នោះ?? »

  « ..... »

« ខ្ញុំមិនទៅគេងបន្ទប់កខ្វក់នោះទេ » ថេយ៍ថាហើយក៏ងើបដើរចេញទៅ តែក៏ត្រូវដៃមាំរបស់ជុងហ្គុកចាប់ដៃជាប់ ។

« កខ្វក់??! គិតថាខ្លួនឯងល្អណាស់ឬ?? »

« ត្រូវហើយ »

« តែយប់នេះឯងត្រូវបម្រើយើង »

« ហៅស្រីរបស់បងមកបម្រើទៅ ខ្ញុំមិនស្រួលខ្លួន »

« កុហក មិនស្រួលកន្លែងណា?? ឬរំអួយទាក់ប្រុស »

« ទោះខ្ញុំរំអួយដាក់អ្នកណា ក៏ខ្ញុំមិនដែលធ្វើរឿងស្មោគរោគនាំស្រីមកដេកផ្ទះដូចជាបងដែរ »

« រាលដាល?? ប្រច័ណ្ឌ?? »

« មិនបានប្រច័ណ្ឌ »

« បើមិនបានប្រច័ណ្ឌល្អហើយ ព្រោះថាយើងនឹងនាំនាងមកទីនេះរាល់ថ្ងៃ »

« បើអញ្ចឹងហៅនាងបម្រើបងទៅ ខ្ញុំទៅនៅផ្ទះប៉ាវិញ » ថេយ៍ថាចប់ក៏បេះដៃដើរឡើងទៅខាងលើដើម្បីរៀបចំខោអាវទៅផ្ទះធំវិញ ។

« ក្រែងថាមិនប្រច័ណ្ឌហ្ហេស?? នៅជាមួយគ្នាហ្នឹងហើយ មិនល្អ »

« តែបើអត់ខ្ញុំម្នាក់វាល្អជាង » មាត់និយាយតែដៃកំពុងតែរៀបអាវដាក់ក្នុងកាបូប ។

« វើ*...!!! ធ្វើអី?? កាបូបខ្ញុំ?? » កាបូកក៏ត្រូវហោះចេញទៅក្រៅបង្អួចសម្ដៅទៅជ្រុះនៅខាងក្រោម ។

« មិនបាច់ខំរៀបឥវ៉ាន់ចេញទេ ទោះយ៉ាងណាក៏ឯងមិនអាចចេញពីផ្ទះនេះបានដដែល » បើគ្មានការអនុញ្ញាតិពីគេ ថេយ៍គ្មានថ្ងៃអាចចេញពីផ្ទះនេះបានទេ ។

« គិតថាហាមខ្ញុំបាន?? »

« អញ្ចឹងក៏ចេញទៅ លទ្ធផលរបស់ឯង នឹងដេកគ្រែមួយនេះមិនបាច់ក្រោកទៅណាទេ » ជុងហ្គុកពន្យុះហើយក៏គម្រាមចង្អុលទៅគ្រែនោះ គិតថាគេមិនល្ងង់ដល់ថ្នាក់មិនដឹងការគម្រាមរបស់គេទេ ។

« ហ្អឹម.... »  ដៃមាំលូកទៅប៉ះថ្ពាល់ទម្លាក់បបូរមាត់គ្រប់គ្រងបបូរមាត់ថេយ៍ ដៃតូចៗលើកទៅគក់ទ្រូងរបស់នាយរើបម្រាស់ខ្លាំង ងាកមុខចេញតែនាយនៅតែដេញមកដដែល ។

« ( ផាច់* ) ហ្អឹម.... » ទោះថេយ៍ទះមួយកំភ្លៀងក៏នាយមិនខ្វល់មានតែទាញគេបឺតជញ្ជក់ខាំបបូរមាត់តូចច្រមិចនោះដដែល ។

« ខ្លួនលោកឯងស្មោគរោគណាស់ កុំមកប៉ះខ្ញុំ~~~ អឹប*!!! » ចង់គេនិយាយប្រកែកខំរើបម្រាស់យ៉ាងណាស់ នាយនៅតែអាចគ្រប់គ្រងគេបានដដែល

« ( ផឹប ) អាក៎ » នាយផ្ដួលកាយថេយ៍ទៅលើពូក ក្បាលរឹងណាស់ ស្រួលមិនចង់ បែរជាចង់ប្រើកម្លាំង ជុងហ្គុកជូតឈាមចេញពីគែមមាត់សម្លឹងទៅមើលមនុស្សដែលខ្លួនបានប្រើកម្លាំងដាក់អម្បាញ់មិញនេះទោះខឹងម៉ួម៊ៅ ។
———————
រងចាំភាគបន្ត........

?????????? ( ??? )Where stories live. Discover now