抖阴社区

P 63 : ????????????????????????????

Start from the beginning
                                    

មានតែវិធីផ្លោះបង្អួចតែប៉ុណ្នោះដែលអាចចេញបន្ទប់នេះបាន ខាងក្រៅមានស្មៅទន់ៗជាកម្រាល ជុងហ្គុកទម្លាក់ខ្លួនចុះមកមុននឹងដើរចូលខាងក្នុងទាំងក្នុងចិត្តខឹងនឹងនាយតូចជាខ្លាំង មិនដឹងស្អីទៅជាស្អីទេ វាយហើយចាក់សោរបន្ទប់ទៀត!!!

« ចន ថេយ៉ុង » សម្លេងស្រែកហៅឈ្មោះថេយ៍ក៏បន្លឺឡើង មិនថានៅខាងក្នុផ្ទះបាយ ខាងមុខ ខាងក្រោយ បន្ទប់គេងដែលទុកចោល គឺរកមិនឃើញនោះទេ សោរបន្ទប់ក៏គ្មានអោយចាក់ចូល របស់របរនាយក៏នៅក្នុងនោះទាំងអស់ សោរឡាន កាបូបលុយ ទូរស័ព្ទ ហ៊ើយ..... មិនដឹងថាធ្វើអីឡប់ៗបែបនេះ ចាំមើលតែជួបត្រូវមិនខាន ។

« ចង់លេងបិទពួនជាមួយយើងហ្ហេស?? ចាំមើលតែយើងរកឃើញត្រូវធ្ងន់មិនខាន »

ស្នាមក្រហមជាំពកថ្ងាសប៉ុនណាណី ដងនោះពិតជាធ្ងន់គួរសម ដាក់មួយទំហឹងឡើងងឺងតែម្ដង មិនត្រឹមតែប៉ុណ្នោះនៅមានរបួសឈាមកកមកទៀត ។

« ថ្ងាសឯងត្រូវនឹងអី?? មើលទៅធ្ងន់ធ្ងរណាស់ » បើដើរបុកក៏មិនដល់ថ្នាក់ហ្នឹងដែរ មើលចុះហើមហើយ ស្នាមជាំក្រហមក្រម៉ៅ កកឈាមមកដុំៗទៀត ។

« ដងវាយកូនបាល់ »

« អ្នកណាវាយ?? » មើលតែគុំគ្នាពីជាតិណាយ៉ាងអ៊ីចឹង ដាក់ឡើងសន្នំ កម្លាំងដៃធ្ងន់គ្រាន់បើ ។

« ឯងគិតថាអ្នកណាអ្នកធ្វើ?? » ជុងហ្គុកស្រដីទាំងម៊ួម៉ៅ ។

« ថេយ៍?? ថេយ៉ុង?? » មិននឹងស្មានថាហ៊ានវាយប្ដីខ្លួនឯងសាហាវយ៉ាងនេះសោះ ប្រកែកគ្នារឿងអីបានជាទ្រោមបែបនេះ?? ។

« បើមកល្អហើយបិទរបួសអោយយើងបន្តិច » ជុងហ្គុកក៏ដើរទៅយកប្រអប់ថ្នាំមក ។

« អឺ »

ឡេវីលបិទអោយយ៉ាងស្អាត យ៉ាងរបស់គេ គឺបាត់សម្រស់បន្តិចនៅត្រង់ថ្ងាសនោះតែម្ដង ។

« ឯងមកផ្ទះយើងធ្វើអី?? »

« នេះ ឯកសារថ្ងៃនេះយើងទៅបារាំង ទើបមិនទុក្ខចិត្តអ្នកណា ក៏យកមកខ្លួនឯងទៅ »

  រាងចំណាស់ទាំងពីរនាំគ្នាឆ្ងល់ សួរថេយ៍ប៉ុន្តែគេបែរជាពង្វាងសំណួរអោយតែរហូត សួរអីក៏មិនប្រាប់មាត់ទំពាយកៗមើលតែមនុស្សមិនបានញុំាអាហារមកច្រើនថ្ងៃយ៉ាងអញ្ចឹង ។

[ S K I P ]

« ចន ថេយ៉ុង! » ជុងហ្គុកបន្លឺឡើងខាងក្រោយខ្នងមនុស្សដែលកំពុងតែញុំានំសម្លឹងទូរទស្សន៍យ៉ាងស្រស់ស្រាយមិនខ្វល់ ថេយ៍ក៏ផ្ដើមងាកមកវិញ ឃើញជុងហ្គុកឈរនៅខាងក្រោយដោយពាំនាំបង់របួសមកទៀត ។

« ទៅផ្ទះ » ជុងហ្គុកនិយាយដាក់កំហឹតទៅរកកាយតូច ។

« ខ្ញុំមិនទៅ »

« ទៅឬមិនទៅ?? » ជុងហ្គុកក៏ដើរមកវាងឈរក្បែរជើងគេ ។

« ខ្ញុំមិនទៅ »

« យើងនឹងលីឯងទៅវិញ » ថេយ៍ក៏រហ័សងើបរត់ប្រុចវាងទៅម្ខាង ទៅវិញមិនបានទេ នៅទីនោះមិនសុវត្ថិភាពសម្រាប់គេនោះទេ ។

« អោយយើងចាប់តាមសម្រួលឬក៏អត់?? ( មុំាង ) » មួយខ្នើយហោះមកប៉ះនឹងផ្ទៃមុខពេញៗរបស់ជុងហ្គុក អត់ទ្រាំណាស់ តែពេលនេះបែរជារើឡើងមកវិញ ពិតជាខ្នាញ់ខ្លាំងណាស់ ។

« ហ្អឹកៗៗៗ ជួយផង » ថេយ៍ក៏រត់មកបាំងខ្នងជីដូន ។

« មានរឿងអីបានជាមកដេញចាប់គ្នាបែបនេះ?? ហេតុអីថ្ងាសជុងមានរបួស?? »

« ក៏មិនដោយសារចៅប្រសារក្បាលរឹងរបស់លោកយាយទេឬ »

« ថេយ៍... ហេតុអីធ្វើបែបនេះ?? » ជីដូនក៏បែរមករកថេយ៍ ។

« គឺគាត់ធ្វើបាបខ្ញុំ »

« មកពីឯងសម្ដីផ្គើនដាក់យើងមុន »

« នេះមានរឿងអី ឡូឡាដល់ខាងក្នុងបន្ទប់ » រាងចំណាស់ក៏ដើរចេញមក ។

« ខ្ញុំមកយកគេទៅវិញ »

« យកស្អី?? »

« យកកូនប្រសារប៉ាហ្នឹងហើយ~~~ »

« មិនទៅទេ »

« អង្គុយនិយាយគ្នាសិន » ជុងហ្គុកក៏ទៅដាក់បង្គុយទាំងភ្នែកតាមសម្លឹងថេយ៍គ្មានដក គប់ក្បាលគេបែកហើយ មកសម្ងំនៅផ្ទះឪគេធ្វើប្រងើយ ។

« ជុងហ្គុកនិយាយមុនមក »

« កូនប្រសារប៉ាវាយក្បាលខ្ញុំបែក »

« យ៉ាងមិច ថេយ៍?? »

« គាត់ធ្វើបាបខ្ញុំ »

« មកពីឯងផ្គើនយើងមុន~~~ ( មុំាង ) »

« ប៉ាឃើញទេ »

« ឈឺក្បាលណាស់ លោកអេឺយ... សុីនអានាំយើងទៅបន្ទប់ »
—————
រងចាំភាគបន្ត.......

?????????? ( ??? )Where stories live. Discover now