抖阴社区

P 66 : ??????????????????

Start from the beginning
                                    

« អបអរសាទរទារកបានកើតមកហើយ ជាក្មេងស្រីមានសុខភាពល្អ អ្នកម្ដាយក៏ដូចគ្នា លោកប៉ាអាចចូលទៅមើលបានហើយ » សម្លេងគ្រូពេទ្យឆ្មបបន្លឺឡើង លោជាប៉ាក៏ញញឹមដើរចូលទៅខាងក្នុង ថេយ៍នៅក្បែរនោះក៏ស្ដាប់ឮទឹកមុខកំសត់ភ្នែកកូនឆ្មាអោនទៅសម្លឹងទៅពោះរាបស្មើដោយគ្រងដោយអាវអ្នកជម្ងឺរបស់ខ្លួនឯងខណៈដែលដៃស្រឡូនលូកទៅអង្អែលចុះឡើងតិចៗ ។

ក្នុងបន្ទប់ដែលមានទារកក្មេងតូចៗដែលទើបនឹងកើតគេងក្នុងរទេះតូចជាច្រើនគ្នា ។ បាតដៃក៏លូកទៅប៉ះផ្ទៃកញ្ចក់សម្លឹងទៅមើលទាំងញញឹមប៉ុន្តែទឹកភ្នែកក៏ចេះតែស្រក់មក ។

ថេយ៍ប្រាស់ខ្លួនគេងនៅកៅអីជាជួរបស់សាច់ញាតិព្រោះគេគ្មានកម្លាំងដើរទៀតនោះទេ ភ្នែកចាប់ផ្ដើមបិទ ទឹកភ្នែកជាប់ថ្ពាល់ក្រពុំមិនរលុប បន្តិចម្ដងៗថេយ៍ក៏គេងលក់ ។

  ជុងហ្គុកភ្ញាក់ពីគេងមិនឃើញថេយ៍ក្នុងបន្ទប់នោះទេ ទើបចេញទៅស្វះស្វែងរករត់ចុះរត់ឡើងក៏ឃើញគេគេងនៅកៅអីទៅវិញ នាយធំត្រកងកាយប្រពន្ធសម្ដៅទៅបន្ទប់វិញ ។

ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ រាងចំណាស់ទាំងពីរក្រោយពីដឹងរឿងនេះ ពួកគាត់មានការតក់ស្លុតជាខ្លាំង ក្នុងបន្ទប់មានតែថេយ៍ម្នាក់ដែលគេងលក់ប៉ុណ្នោះ រាងចំណាស់ដើរមកចាប់ដៃក្ដៅឧណ្ឌៗរបស់ថេយ៍តិចៗ រឿងនេះមិនគួរកើតឡើងលើគ្រួសារគាត់នោះទេ ។

មនុស្សអង្គុយអោនចំកោងខ្នងមិននិយាយស្ដីមួយម៉ាត់របស់ថេយ៍ធ្វើអោយមនុស្សចំណាស់ទាំងពីរភ័យជាខ្លាំង យ៉ាងហោចណាស់និយាយមួយម៉ាត់មក ប៉ុន្តែតាំងពីភ្ញាក់ដឹងខ្លួនមកថេយ៍គិតតែពីអង្គុយបែបនោះដដែល ទោះបីគាត់និយាយអ្វីក៏ថេយ៍ហាក់មិនឮមិនតបតអ្វីដែរ ។

« អ្នកជម្ងឺ » លោកគ្រូពេទ្យបន្លឺឡើងដើម្បីដាស់សតិអោនមុខបន្តិច លើកដៃប៉ះស្មាថេយ៍តិចៗ ប៉ុន្តែគេក៏នៅតែមិនខ្វល់ ។

« ប្រហែលជាត្រូវប្រើពេលយូរថ្ងៃបន្តិច សូមលោកម្ចាស់ជួយមើលថែអ្នកជម្ងឺផង »

« បាទ » លោកគ្រូពេទ្យក៏ដើរចេញទៅ ស្របពេលដែលជុងហ្គុកចូលមកដល់ល្មម ។

?????????? ( ??? )Where stories live. Discover now