抖阴社区

P 66 : ??????????????????

Start from the beginning
                                    

« ហុីៗៗៗៗៗ ហ្អឹកៗៗ » ថេយ៍លើកដៃអោបរាងចំណាស់ទាំងទឹកភ្នែកពេលឃើញជុងហ្គុកមក គាត់លើកដៃអង្អែលសក់ថេយ៍តិចៗដើម្បីចង់លួងថេយ៍ ។

« ឈប់យំទៅណា៎ » នាងជាជីដូនលើកដៃមកអង្អែលខ្នងគេតិចៗ អ្នកដែលសម្លាប់កូនគេនៅឈរខាងមុខនេះ គេមិនអាចទប់ទឹកភ្នែកយំមិនស្រណោះស្រណោកអាល្អិតបាននោះទេ ។

« ហ្អឹកៗ លោកឯងចេញទៅ ហុីៗៗៗ មនុស្សអាក្រក់ សម្លាប់កូនខ្ញុំ ហុីៗៗៗ » ជុងហ្គុកក៏ទម្លាក់ដៃចេញដកចេញមកវិញក្រោយឮសម្ដីដេញរបស់ថេយ៍

« ចេញទៅ ហុីៗៗៗៗ មនុស្សអាក្រក់ សម្លាប់. សម្លាប់កូនខ្ញុំ ហុីៗៗៗៗ »

« ជុងចេញសិនទៅចៅ » ជុងហ្គុកក៏ចេញតាមសម្ដីនាងជាជីដូន ។

« មិនអីទេៗ »

« ហុីៗៗៗៗៗៗៗ.... » សម្លេងយំសោកក៏ត្រូវស្ងប់ ថេយ៍យំដល់ថ្នាក់សន្លប់ រាងចំណាស់ឃើញថាមិនស្រួលបែបនេះគាត់ក៏ហៅគ្រូពេទ្យមកមើលម្ដងទៀត ។

ជុងហ្គុកឆ្លៀតឱកាសនោះក៏ចូលមកតាមមើល ទឹកមុខហាក់ដឹងកុហកបញ្ចេញមកសម្លឹងទៅរកថេយ៍ ។

« អ្នកជម្ងឺដឹងអាការៈរបស់ខ្លួនហើយ តាមខ្ញុំពិនិត្យគេដូចជាខូចចិត្តខ្លាំងណាស់ អាចទប់អារម្មណ៍របស់ខ្លួនមិនបានទើបយំរហូតដល់ថ្នាក់សន្លប់ សូមលោកម្ចាស់កុំដាក់សម្ពាធអោយគេ បើមិនអ៊ីចឹងគេអាចនឹងខូចចិត្តថែមទៀតក៏ថាបាន »

« បាទ លោកគ្រូពេទ្យ » លោកគ្រូពេទ្យក៏ដើរចេញទៅ អាការៈថេយ៍មិនដូចជាអាការៈអ្នកជម្ងឺរលូតកូនទូទៅគ្រាន់តែយំសោកនោះទេប៉ុន្តែវាហាក់ដូចជាមានសម្ពាធគាត់បានពិគ្រោះជាមួយលោកគ្រូពេទ្យចិត្តសាស្រ្តរួចរាល់ហើយមិនមែនបានន័យថាថេយ៍គេអាចនឹងឆ្កួតប្រសាទនោះទេ ប៉ុន្តែយ៉ាងណាក៏ត្រូវបង្ការទុកមុនដែរ ចៀសវាងរឿងនោះជាការពិត ពួកគាត់ត្រូវតែទាញគេមកវិញអោយបានមុន ។ ភាគរយដែលគេអាចនឹងខូចសតិមានច្រើន តែគាត់មិនហ៊ានប្រាកដឬប្រាប់រាងចំណាស់អោយដឹងបាននោះទេ ។

បន្ទាប់ពីពេទ្យចេញទៅផុតបានមួយសន្ទុះថេយ៍ក៏ភ្ញាក់ឡើង អោយតែដឹងខ្លួនឃើញមុខជុងហ្គុកអ្នកដែលសម្លាប់កូនខ្លួនគេក៏យំមកភ្លាមៗមិនចាំយូរ រាងចំណាស់ទាំងពីរឮមិនដាច់ពីមាត់ លោកសម្លាប់កូនខ្ញុំ មនុស្សអាក្រក់ ចេញទៅ ឡើងសុំាត្រចៀកអស់ទៅហើយ ប៉ុន្តែក្រោយពេលជុងហ្គុកចេញពីបន្ទប់ថេយ៏ក៏ប្រែជាអង្គុយស្ងៀមមិនមាត់មិនក.មិនព្រិចភ្នែក ក្រសែភ្នែកនឹងធឹងចំកោងខ្នងទឹកភ្នែកក៏ចេះតែហូរស្រក់មកលែងទប់លែងមានព្រលឹងក្នុងខ្លួន ទោះពួកគាត់ខំហៅខំលួងលោមយ៉ាងណាក៏គេមិនមានចេញអ្វីចម្លែកបន្តិចណាសោះដូចជាមនុស្សដែលកំពុងតែបាក់ទឹកចិត្តយ៉ាងអ៊ីចឹង ។
——————
រងចាំភាគបន្ត.........

?????????? ( ??? )Where stories live. Discover now