抖阴社区

Part1?

5.2K 73 6
                                    

"អ្នកម៉ាក់"សម្លេងស្រួយស្រេះរបស់ ស្រីតូចដែលទើបងើបពីគេងនាងបើកទ្វារចេញពីបន្ទប់ព្រមទាំងស្រែកលឺៗហៅម្តាយតាមចរិតញ៉េះញ៉ោះរបស់នាង
"ក្រោកហើយហេស កូនជើងល្អ"លោកស្រីគីមសួរទៅកូនស្រីដែលចុះមក ព្រមនិងសម្លឹងមើលនាង។រាងស្តើងចុះមកក្នុងសម្លៀកបំពាក់ជាឈុតគេង សក់រលោងត្រង់ទម្លាក់ចុះមកត្រឹមចង្កេះ ទម្រង់មុខតូចស្អាត ច្រមុះកោងខ្ពស់ បបូរមាត់តូច ភ្នែកមូលៗខ្មៅក្រឹប សម្បុរសដូចព្រិល កម្ពស់1.59Cm នាងមានអាយុ19ឆ្នាំហើយ ឈ្មោះរបស់នាងតូចគឺ គីម លីស៊ូ។ភ្នែកតូចសម្លឹងមើលជំុវិញដូចកំពុងរកអ្វីម្យ៉ាងតែមិនឃើញទើបមើលទៅម្តាយមុននិងសួរទៅគាត់
"អ្នកម៉ាក់ បងស្រីទៅណាហើយ"រាងស្តើងសួរទៅម្តាយព្រោះនាងរកមើលទៅមិនឃើញគាត់
"ឆូអុីបងស្រីឯងគេទៅជប់លាងនៅផ្ទះមិត្តភក្តិគេបាត់ហើយ"គាត់តបទាំងដៃរវល់ធ្វើនំយ៉ាងមមាញឹម ដើម្បីយកទៅបោះម៉ូយនៅផ្សារព្រោះគ្រួសារគាត់មិនមែនជាអ្នកមានអីណាស់ណាទេត្រឹមជាអ្នកមធ្យមដែរបានត្រឹមមួយរស់ស្រួលនិងអាចផ្តល់អោយកូនៗដោយគ្មានខ្វះអីប៉ុណ្ណោះ
"ទៀតហើយ បងស្រីចេះតែមានមិត្ត មកបបួលទៅជប់លាងនេះជប់លាងនោះខ្ញុំវិញគ្មានអញ្ចឹងសោះ"នាតតូចនិយាយទាំងមុខស្អុយ
"ចរិតដូចជាកូននេះណា ទោះមានមិត្តមកបបួល ក៏ម៉ាក់មិនអោយទៅដែរ នៅជួយម៉ាក់ធ្វើនំគឺល្អបំផុតហើយ"គាត់និយាយរាងស្តើងមុខជូរកាន់តែខ្លាំងឡើង មុននិងនិយាយឡើង
"ម៉ាក់លំអៀងតែអញ្ចឹងត្រង់បងស្រីអោយគាត់ទៅ ត្រង់កូនអោយនៅធ្វើនំ"នាងនិយាយឡើងទាំងមិនសុខចិត្តគាត់ក៏ញញឹមហើយនិយាយឡើង
"ម៉ាក់អោយបងស្រីឯងទៅព្រោះគេគឺមានចរិតចាស់ទុំអាចទុកចិត្តបាន តែដូចកូនវិញធំហើយតែមើលចរិតទៅ បើបែបនិងម៉ាក់ទុកចិត្តអោយកូនទៅណាបាន"គាត់និយាយនាងស្តាប់លឺហើយក៏និយាយតប
"តាមពិតម៉ាក់មិនអោយកូនទៅណាព្រោះម៉ាក់គិតថាកូនដូចក្មេងមែនទេ"នាងនិយាយគាត់តប
"ត្រូវហើយ បើចង់ទៅដូចគេ គួរតែរៀនធ្វើខ្លួនអោយត្រឹមត្រូវទៅ"គាត់និយាយរាងស្តើងក៏ធ្វើមុខឡើងមាំហើយនិយាយជាមួយអ្នកម៉ាក់យ៉ាងមុឺងម៉ាត់
"បានកូននិងធ្វើអោយម៉ាក់មើលថាកូនធំ កូនគឺអាចអោយម៉ាក់ទុកចិត្តបាន"នាងនិយាយដោយទឹកមុខអឿតែម្តងគាត់ឃើញហើយអត់ញញឹមហួសចិត្តមិនបានទើបគ្រវីក្បាលឡើង គាត់គិតថាកែអីកែបានតែកែចរឹក ឡិកឡក់របស់កូនស្រីម្នាក់នេះមុខជាពិបាកហើយ។
"ងុឺត"សម្លេងជាន់ហ្រ្វាំងឡាន នាងតូចក៏លាន់មាត់ឡើងមុននិងសួរទៅអ្នកម៉ាក់
"អ្នកម៉ាក់ តើមានលឺសម្លេងជាន់ហ្វ្រាំងឡានទេ"នាងសួរគាត់បញ្ឈប់ការធ្វើនំមុននិងនិយាយ
"ត្រូវហើយកូនសាកទៅមើល មើល"គាត់និយាយនិងបញ្ជារាងស្តើងអោយទៅមើល
"ចាស៎"រាងស្តើងតបទៅអ្នកម៉ាក់នាង មុននិងជូតម្សៅចេញពីដៃអោយស្អាតហើយដើរទៅ។ពេលចេញទៅក្រៅ នាងក៏ឃើញឡានទំនើបពណ៌ខ្មៅមួយមកចតនៅមុខផ្ទះនាងមើលទៅជាមួយនិងចម្ងល់ព្រោះមិនដែលមានឡានណាបើកមកផ្ទះនាងទេ កំពុងតែឆ្ងល់ម្ចាស់ឡានក៏បង្ហាញខ្លួនមក ធ្វើអោយរាងស្តើងឈរទ្រឹងសម្លឹងមើលគេទាំងបើកភ្នែកធំព្រោះភាពសង្ហារបស់គេ អ្នកកម្លោះស្លៀកខោខៅប៊យខ្មៅឆែកត្រង់ជង្គង់ អាវសរលុងៗចំហរឡេវពីរគ្រប់ខាងលើ ពាក់វែនតាខ្មៅ ព្រមទាំងយកដៃជ្រោងសក់ដែលរលើបរលោងខ្មៅក្រឹប មុននិងបែរមុខមកសម្លឹងចំរាងស្តើងដែលកំពុងចំហមាត់មើលគេ ទើបគេដោះវ៉ែនតាហើយញញឹមដាក់នាងបន្តិច។រាងស្តើងបិទមាត់ ភ្នែកនាងព្រិចញាប់ស្អេកតែមិននិយាយអីឡើយ
"យ៉ាងមិចហើយកូនសម្រេចថាអ្នកណាមក"លោកស្រីគីមដោយឃើញកូនយូរពេក ទើបចេញមកសួរហើយក៏ងាកទៅឃើញអ្នកកម្លោះកំពុងញញឹមដាក់គាត់ក៏លាន់មាត់ឡើង
"អូហ៍ ក្មួយជេយ៍"គាត់និយាយនាងតូចងាកមើលមុខអ្នកម៉ាក់ឆ្លាស់ជាមួយនិងគេព្រមទាំងគិតក្នុងចិត្ត នេះអ្នកម៉ាក់នាងស្គាល់បុរសចម្លែកម្នាក់ម្នាក់នេះដែរហេស ថែមទាំងស្គាល់ឈ្មោះគេទៀត
"ជម្រាបសួរអ្នកមីង"គ្រាន់តែលោកស្រីគីម ចុះមកដល់ខាងក្រោមរាងក្រាស់ក៏លើកដៃសំពះ ជម្រាបសួរលោកស្រីគីមជាការគួរសម
"ពុទ្ធោអើយ ទៅរៀនបរទេសតែ5ឆ្នាំសោះមកវិញពេញកម្លោះសង្ហាណាស់មីងស្ទើរតែចាំមិនបានទេ"គាត់និយាយព្រមទាំងយកដៃទៅចាប់ស្មាគេ គេក៏ញញឹមឡើងហើយឆ្លើយ
"បាទ"លោកស្រីគីមញញឹមតបមុននិងសួរឡើង
"នេះក្មួយមកពីបរទេស បានប៉ុន្មានថ្ងៃហើយ តើអាចទម្លាប់ភ្នែកជាមួយនិងប្រទេសយើងវិញបានឬនៅ"គាត់សួរទាំងញញឹមគេក៏ឆ្លើយ
"ខ្ញុំទើបតែមកបានមួយអាទិត្យនេះទេ ហើយក៏ដូចជាមិនទាន់ទម្លាប់ភ្នែកដែរ"គេនិយាយគាត់ក៏សើចមុននិងថាបន្ថែម
"ត្រូវហើយក្មួយ ពេលទៅក៏ពិបាក ពេលមកក៏ពិបាក តែបន្តិចទៀតសុំាហើយ"គាតើនិយាយគេក៏តប
"បាទខ្ញុំក៏យល់អញ្ចឹងដែរ"គេនិយាយលោកស្រីគីមងាកមើលឆ្វេងស្តាំហាក់ដូចជាកំពុងរកមើលអ្វីម្យ៉ាងមុននិងសួរ
"តើប៉ាម៉ាក់ឯងមិនមកទេហេស"គាត់សួរគេក៏ឆ្លើយ
"តាមពិតប៉ានិងម៉ាក់ក៏ចង់មកដែរតែការងារក្នុងក្រុមហ៊ុនគឺរវល់ពេក ទើបខ្ញុំមកតែម្នាក់ឯង មកលេងអ្នកមីងហើយ ក៏មកលេងមិត្តភក្តិចាស់ៗនៅទីនេះផង"គេនិយាយទាំងញញឹមភ្នែកក៏សម្លឹងមើលរាងស្តើងដែលឈរមើលគេពីកាំជណ្តើរមកតែក៏មិនសួរអីឡើងមុននិងងាកមកញញឹមដាក់លោកស្រីគីមវិញ
"ត្រូវហើយ ម៉ាក់ប៉ាឯងគឺពិតជារវល់ណាស់ ពួកគេជាមិត្តរបស់មីងតាំងតែពួកយើងនៅក្មេង ដល់ពេលគេទៅទីក្រុងបាត់ទីនេះគឺពិតជាស្ងាត់ណាស់"គាត់និយាយរាងក្រាស់គ្មានអ្វីតបឡើយក្រៅពីញញឹម។តាមពិតម៉ាក់ប៉ាជេយ៍ និងលោកស្រីគីមគឺជាមិត្តល្អនិងគ្នា ប៉ុន្តែក្រោយមកលោកស្រីផាកនិងលោកផាកក៏ត្រូវបានម៉ាក់ប៉ារបស់គាត់ដែលត្រូវជាតាយាយរបស់ជេយ៍ហៅអោយទៅនៅទីក្រុងវិញក្រោយពេលដែលដឹងដំណឹងថា លោកស្រីផាកកំពុងមានជេយ៍នៅក្នុងពោះ ព្រោះពីមុនពួកគាត់មិនទទួលស្គាល់ស្នេហារបស់ម៉ាក់ប៉ាជេយ៍ឡើយថែមទាំងបណ្តេញពួកគាត់ចេញពីផ្ទះទៀត ព្រោះដោយសារតែលោកផាកបានស្រឡាញ់លោកស្រីផាកដែលជាកូនអ្នកក្រ។ពួកគាត់បានមករស់នៅជនបទ យ៉ាងតោកយ៉ាក ហើយក៏បានលោកស្រីគីមនេះហើយជាអ្នកទំនុកបម្រុងទម្រាំគាត់អាចកសាងគ្រួសារបានរកចំណូលបាន ដូចច្នេះហើយមិត្តភាពពួកគាត់គឺ រឹងមាំណាស់ ព្រោះវាបានកើតចេញពីការជួយជ្រោមជ្រែងគ្នាក្នុងគ្រាលំបាក។
"ឆូអុីទៅណាហើយអ្នកមីង"រាងក្រាស់ មកយូរហើយតែមិនឃើញក៏ដាច់ចិត្តសួររក ព្រោះតាំងពីតូចមកគេតែងតែលេងជាមួយនិងនាងហើយក៏ជាមិត្តល្អនិងគ្នាទៀត តែពេលមកដល់ឃើញតែអ្នកបម្រើម្នាក់និងលោកស្រីគីមតែពីរអ្នកទៅវិញ
"អូហ៍ ឆូអុីគេទៅជប់លាងខួបកំណើតមិត្តភក្តិបាត់ហើយ"លោកស្រីគីមនិយាយគេក៏ញញឹមបន្តិចមុននិងសួរបន្ត
"ចុះលោកពូ ទៅណាហើយអ្នកមីង"គេសួរលោកស្រីគីមក៏ឆ្លើយ
"គាត់ យកនំទៅដាក់តាមតូបអោយភ្ញៀវ ទាល់តែល្ងាចទើបត្រឡប់មកផ្ទះជួនកាលដល់យប់ក៏មាន"គេស្តាប់លោកស្រីគីមនិយាយក៏ងក់ក្បាលព្រមទាំងនិយាយឡើង
"អញ្ចឹងមានន័យថា អ្នកមីងនៅតែពីរនាក់ អ្នកបម្រើទេមែនទេថ្ងៃនេះ"គេនិយាយភ្នែកសម្លឹងទៅរាងតូចដែលកំពុងបើកភ្នែកធំៗ នេះគេថានាងជាអ្នកបម្រើហេស អាបុិគូទស្វិតនេះពិតជាភ្នែកស្អុយមែន។លោកស្រីគីមលឺហើយក៏សើច វាប្រហែលមិនខុសទេបើគេគិតថាកូនស្រីរបស់គាត់ម្នាក់នេះជាអ្នកបម្រើនោះមើលតែការស្លៀកពាក់ទៅ កន្រ្តាករ៉ាកយ៉ាងនេះ
"មិនមែនទេ នាងជាកូនស្រីរបស់មីងម្នាក់ទៀត"គាត់និយាយរាងក្រាស់ភ្ញាក់ផ្អើលឡើងមុននិងសួរ
"នេះអ្នកមីងមិនមែនមានកូនស្រីតែមួយទេមែនទេ"គេសួរព្រមទាំងសម្លឹងទៅរាងស្តើងដែរកំពុងឡើងកាំជណ្តើរទៅលើផ្ទះវិញដើម្បីបំពេញតួនាទីជាអ្នកបម្រើអោយបានល្អ
"លីស៊ូ ទៅណាកូន ឆាប់មករាក់ទាក់បងមក"គាត់និយាយនាងតូចបើកភ្នែកធំៗសម្លឹងម៉ាក់ ព្រមទាំងធ្វើដៃចង្អុលទៅខ្លួនឯងបញ្ជាក់ ថាគាត់កំពុងហៅនាងមែនទេ
"ត្រូវហើយមានអ្នកណាទៀត"គាត់និយាយនាងតូចក៏ប្រកែក
"អត់ទេ កូនមិនរាក់ទាក់អ្នកដែលកូនមិនស្គាល់ទេ"នាងនិយាយហើយក៏ដើរទៅតែលោកស្រីគីមសង្កត់សម្លេងដាក់ ហើយគាត់ក៏ដឹងច្បាស់ថានាងតែងតែខ្លាចពេលគាត់ចេញសម្លេងមាំមក
"គីម លីស៊ូ លឺម៉ាក់និយាយថាអោយធ្វើមិចទេ"គាត់និយាយរាងស្តើងសម្លឹងមុខគាត់ទាំងចិត្តមិនចង់មុននិងចុះមកឈរទល់មុខរាងក្រាស់ ភ្នែកតូចសម្លឹងមុខគេទាំងខឹងនិងមិនសុខចិត្ត គេក៏ញញឹមហើយហុចដៃមករកនាងកាយវិការគេហាក់ដូចជាគ្មានរឿងអីកើតឡើង។រាងស្តើងសម្លឹងដៃគេមុននិងនិយាយឌឺដង
"លោកមិនប្រកាន់ទេមែនទេ ដែលខ្ញុំជាអ្នកបម្រើ"លឺនាងនិយាយគេក៏អស់សំណើចឡើង តាមពិតក្មេងម្នាក់នេះពូកែខាំណាស់ទេតើ ទើបតបឡើងចាក់បណ្តោយនាង
"មិនប្រកាន់ទេ"លឺគេនិយាយរាងស្តើងឆេះដុំណាស់តែខំទប់ធ្វើមុខធម្មតាមុននិងនិយាយបន្ត
"តែខ្ញុំថា ដៃដ៏ស្រស់ស្អាតរបស់លោកមិនគួរយកមកប្រឡាក់និងអ្នកបម្រើដល់ស្មោកគ្រោកដូចជាខ្ញុំទេ ទុកដៃលោកទៅចាប់ដៃអ្នកនាងឆូអុីទៅ"រាងស្តើងនិយាយគេសែនហួសចិត្តណាស់ ក្មេងស្អីប៉ះបន្តិចមិនបាន
"មិនអីទេ ដៃខ្ញុំអាចចាប់បានគ្រប់មនុស្សមិនប្រកាន់វណ្ណៈឡើយ ព្រោះមិនថាចាប់ដៃអ្នកធំអ្នកតូច មុនញុំាបាយគឺសុទ្ធតែលាងដៃចេញស្រាប់ហើយ"គេនិយាយព្រមជាមួយដៃលូកទៅទាញដៃតូចមកចាប់ហើយនិយាយ
"រីករាយដែលបានស្គាល់ អ្នកនាង គីម លីស៊ូ"គេនិយាយព្រមទាំងញញឹម រាងស្តើងសម្លក់មុខគេបន្តិចមុននិងកន្រ្តាក់ដៃចេញពីគេមុននិងនិយាយទៅកាន់គេវិញ
"ចា៎ រីករាយដែលបានស្គាល់ លោកជេយ៍"ដោយសារតែនាងលឺម៉ាក់នាងហៅគេមុននេះនាងក៏បានស្គាល់ឈ្មោះគេ
"ចុងសុង ឈ្មោះពិតរបស់ខ្ញុំគឺ ផាក ចុងសុង"គេនិយាយរាងស្តើងក៏តបឡើង
"ប្រាប់ធ្វើអី ខ្ញុំមិនបានចង់ដឹងទេ"នាងតូងនិយាយព្រមទាំងពេបមាត់ដាក់គេយ៉ាងក្រអឺតក្រទមលឺសម្តីនេះលោកស្រីគីមអត់ធ្មត់លែងបានហើយទើបនិយាយមកកាន់កូនទាំងខឹង
"លីស៊ូ មិចក៏កូននិយាយដាក់បងបែបនិងហាស ឆាប់សុំទោសបងភ្លាម"គាត់និយាយរាងស្តើងសម្លឹងមុខគាត់ហើយតបយ៉ាងរឹងទទឹង
"ខ្ញុំមិនខុសអីផងខ្ញុំមិនសុំទោសទេ"នាងនិយាយហើយបម្រុងដើរចេញតែលោកស្រីមីនក៏ឃាត់
"លីស៊ូ លឺម៉ាក់ប្រាប់ទេ"គាត់សម្លុតរាងស្តើងសម្លឹងមុខអ្នកម៉ាក់ទាំងមុខស្អុយ គាត់ក៏និយាយបន្ត
"ឆាប់សំទោសបងភ្លាម"គាត់និយាយអ្នកកម្លោះក៏មើលទៅរាងស្តើងមើលទៅនាង និងមិនសុំទោសគេឡើយទោះត្រូវលោកស្រីគីមវាយដប់ដំបងក៏ដោយណាមួយនាងគឺមិនបានខុសអីមែនគេគឺស្ម័គ្រចិត្តប្រាប់នាងខ្លួនឯង
"អ្នកមីង កុំបង្ខំនាងអី ខ្ញុំជាអ្នកប្រាប់នាងដោយខ្លួនឯង នាងពិតជាមិនបានចង់ដឹងមែន"គេនិយាយលោកស្រីគីមក៏តបទាំងខឹង
"មិនបានទេក្មួយ ថ្ងៃនេះយ៉ាងណានាងត្រូវតែសុំទោសក្មួយ មីងមិនអាចឃើញចរិតគ្មានសីលធម៌របស់នាងបានទៀតទេ"គាត់ងាកមកនិយាយជាមួយរាងក្រាស់ហើយក៏ងាកទៅរករាងតូចវិញព្រមទាំងសម្លុតនាងអោយសុំទោសអ្នកកម្លោះ
"ម៉ាក់ សួរឯងម្តងទៀត ឯងសុំទោសបងឬក៏អត់"គាត់សម្លុតសួររាងស្តើងក៏គ្រវីក្បាលឡើងទាំងទឹកភ្នែកពេញរង្វង់ មាត់ក៏ខាំជាប់ ហើយរត់ទៅបាត់
"ល្អ បើក្បាលរឹងបែបនេះ ម៉ាក់និងអោយឯងស្គាល់ម៉ាក់ម្តង"គាត់និយាយ ចំណែករាងតូចរត់ទៅមិនខ្ចីងាកក្រោយឡើយ ស្របនិងអ្នកកម្លោះតាមមើលនាងតូចដែលរត់ទៅមុននិងងាកមកនិយាយជាមួយលោកស្រីគីម
"តើអ្នកមីងបម្រុងធ្វើអីទៅ?"

??????????????Where stories live. Discover now