抖阴社区

Part66?

938 33 3
                                    

Enjoy your reading 🥰🫶

ពេលវេលាចេះតែកន្លងទៅ រវាងនាងតូចនិងជេយ៍គឺកាន់តែយល់ចិត្តគ្នា រយៈពេលមួយខែមកនេះ ជេយ៍គឺតែងតែយកចិត្តទុកដាក់មើលថែ នាងតូចដូចជាព្រះនាង ស្ទើរតែមិនឱ្យធ្វើអ្វីទេ។

"បងជេយ៍មកញុំាអីសិនមក បងមិនទាន់បានញុំាអីទេ"នេះជាសម្លេងរាងស្តើងស្រែកហៅស្វាមីមកញុំាអាហារព្រោះតាំងពីព្រឹកមកគេគិតតែលក់នំ មិនគិតញុាំអីសោះ

"អូនកុំបង្ខំអីបានទេ បងកំពុងលក់ដាច់ណាស់"រាងក្រាស់ស្រែកតបទាំងដៃមមាញឹកលក់នំឱ្យភ្ញៀវ

"មកញុំាមកចាំអូនទៅលក់"

"មិនបានទេ អូនត្រូវតែសម្រាកឱ្យបានច្រើនពោះអូនកាន់តែធំហើយមិនអាចធ្វើអីតាមចិត្តបានទៀតទេ"

"បើបងមិនមកញុំាអូនច្បាស់ជាជំទាស់បញ្ជាបងហើយទៅធ្វើអីផ្សេងដែរ ពិបាកជាលក់នំទៀតបងចាំមើល"នាងតូចគម្រាមជេយ៍សម្លឹងមុខភ្ញៀវបន្តិចមុននិងនិយាយ ដោយការក្រែងចិត្ត

"អើ...តើចាំបន្តិចបានទេ ចៃដន្យប្រពន្ធរករឿងហើយ ខ្ញុំទៅតែមួយភ្លែតទេ"រាងក្រាស់និយាយអ្នកទិញមើលមុខគ្នាហើយសើចជាមួយគូស្នេហ៍វ័យក្មេងមួយគូនេះមុននិងតប

"ទៅពីរភ្លែតក៏ទៅៗពួកយើងចាំបាន"អ្នកទិញតបជេយ៍ញញឹមដោយការដឹងគុណមុននិងប្រញាប់រត់ទៅ

"បងមកហើយ"គ្រាន់តែមកភ្លាមជេយ៍ប្រាប់ប្រពន្ធភ្លាម

"អញ្ចឹងបងញុំាទៅអូនទៅលក់ជំនួសបងសិន"នាងតូចនិយាយហើយបម្រុងដើរទៅលក់តែរាងក្រាស់ចាប់ដៃតូចជាប់មុននិងនិយាយ

"មិនបានទេ បងប្រាប់ហើយថាមិនបានទេ"រាងក្រាស់និយាយទាំងបាយនៅពេញមាត់ ពោះកាន់តែធំហើយតែក្មេងម្នាក់នេះមិនចេះថ្នមខ្លួនសោះ

"តែមួយភ្លែតមិនអីទេ បើឱ្យនៅមួយកន្លែងអូនក៏មិនចេះដែរ"នាងតូចនិយាយហើយបេះដៃប្តីចេញពីដៃខ្លួនថ្នមៗ

"លីស៊ូ"

"បានហើយបងធ្វើអញ្ចឹងកាន់តែយូរទេ ឱ្យអូនទៅៗ មើលទៅអ្នកទិញចាំហើយ"នាងតូចនិយាយដោយសម្លេងស្រាលខ្សោះ រាងក្រាស់សម្លឹងមើលមុខភរិយាដោយការស្ទាក់ស្ទើរចិត្ត បើតាមតែនាងធម្មតា គេប្រហែលជាមិនហាមទេ តែមួយរយៈនេះ នាងតូចបាយមិនសូវបាន ហើយមើលទៅស្លេកស្លាំងណាស់ វាប្រហែលមកពីនាងភ័យខ្លាចហើយ ព្រោះនៅមិនយូរទេ តែមួយខែទៀតប៉ុណ្ណោះ នាងគឺត្រូវសម្រាលហើយ

??????????????Where stories live. Discover now