Enjoy your reading 🥰🤟
"បងសុំទោស បងសុំទោស ដែលទុកអូនចោល"ពាក្យសម្តីគេបើនាងតូចបានលឺគឺពិតជាល្អណាស់ តែគួរឱ្យនាងគឺសន្លប់បាត់ទៅហើយ តែមិនថ្វីទេ យប់នេះគេនិងផ្តល់ភាពកក់ក្តៅដល់នាងរហូតនាងដឹងខ្លួន។
«ព្រឹកថ្ងៃថ្មី»
បន្ទាប់ពីលង់លក់ក្នុងស្បៃរាត្រីអស់ជាច្រើនម៉ោងថ្ងៃថ្មីក៏ចូលមកដល់ ជាមួយពន្លឺព្រះអាទិត្យចាំងជះបំភ្លឺភពផែនដី។ដោយឡែកកម្លោះក្រមុំមួយគូកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួយនៅលើពូកមិនទាន់មានអ្នកណាម្នាក់ក្រោកឡើយ។រាងតូចស្តើងបម្រះខ្លួនឡើងទាំងនៅបិទភ្នែកតែនាងបម្រះមិនរួចសោះ នាងមានអារម្មណ៍ថាដូចជាមានអីឃុំខ្លួននាងជាប់ ភ្នែកតូចៗប្រឹងបើកឡើងទាំងនៅងងុយ គ្រាន់តែឃើញច្បាស់ ភ្នែកដែលបើកមិនទាន់ស្រឡះអម្បាញ់មិញក៏បើកឡើងធំៗស្រឡះធេញ នាងព្យាយាមរុញគេចេញឱ្យឆ្ងាយពីខ្លួននាង តែអ្នកណាទៅដឹងថាកាន់តែរុញគេចេញគេក៏ទាញនាងទៅឱបកាន់តែណែនស្ទើរដកដង្ហើមមិនរួច។តែទោះយ៉ាងណា នាងល្អិតនៅតែបន្តរុញច្រានគេរហូតដល់គេបើកភ្នែកឡើងហើយក៏បោះសម្តីទៅកាន់នាងយ៉ាងខិល
"ប្រឹងរើទៅណាបើដឹងថារើមិនរួចហើយ"គេនិយាយដោយលើកចិញ្ចើមហើយញញឹមដាក់នាងយ៉ាងខិល តែស្រីតូចមិនបានញញឹមដាក់គេវិញទេមុខនាងឡើងក្រញ៉ូវ ហាក់ធុញថប់និងគេណាស់
"លែងខ្ញុំទៅ"ពាក្យបីម៉ាត់នាងតូចនិយាយទៅកាន់អ្នកកម្លោះឱ្យគេលែងនាង តែគេមុខក្រាស់ណាស់នៅញញឹមឌឺដាក់នាងព្រមទាំងគ្រវីក្បាលជាមួយនិងពាក្យតបមកនាងតូចវិញ
"មិនលែង បងមិនលែងអូនទេ"ស្តាប់សម្តីគេចុះក្តៅខ្លួនច្បាស់ណាស់អូនបងស្អី ទ្រលាន់ណាស់
"យកពាក្យសម្តីនិងទៅនិយាយជាមួយអូនឆូអុីលោកទៅ"នាងក្រមុំនិយាយគេញញឹមឡើង
"មិនបាច់បញ្ជាទេ ព្រោះពេលនេះខ្ញុំនិងនិយាយពាក្យនេះដាក់ទាំងបងទាំងប្អូន"លឺគេនិយាយរាងស្តើងហាក់ឈឺចាប់ណាស់ តើគេប្រុងយ៉ាងមិចវាមិនអាចទេដែលគេត្រូវយកម្តងទាំងពីរ
"លោកគ្មានថ្ងៃនិយាយពាក្យនិងបានទាំងពីរនាក់ទេ"នាងតូចនិយាយដោយមុខមាំ

YOU ARE READING
??????????????
Random????????????????? ???????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jongseong ? Kim Lisu