គ្រាន់តែនាងតូចទៅផុត ដៃមាំក៏លូកចូលហោប៉ៅទាញទូរស័ព្ទចេញមកមើល តែក៏ត្រូវបើកភ្នែកធំៗ មុននិងនិយាយឡើង
"ទីនេះអត់មានសេវាទេហេស"គេនិយាយព្រមទាំងលើកទូរស័ព្ទ លើផង ក្រោមផង ឆ្វេង ស្តាំទៀតតែគ្មានសេវាសូម្បីមួយកាំ
"ចង្រៃយ៍ហ្អើយ យើងល្មមប្តូរឯងចេញហើយ ពេលមានការពឹកពាក់ឯងមិនដែលបានទេ"រាងក្រាស់និយាយបន្ទោសទូរស័ព្ទទាំងមួម៉ៅ គេចាកចេញពីទីនេះយ៉ាងមិចទៅបើទូរស័ព្ទគ្មានសេវាផង អោយអ្នកផ្ទះមកទទួលយ៉ាងមិចកើតទៅ។
"ជេយ៍ ចូលក្នុងសិនមកក្មួយ បន្តិចទៀតមានជាងឡានមកហើយ"លោកស្រីគីមស្រែកហៅរាងក្រាស់ពីលើផ្ទះមកគេសម្លឹងមើលបន្តិចមុននិងតប
"មិនអីទេ អ្នកមីងខ្ញុំនៅទីនេះបានហើយ"គេនិយាយលោកស្រីគីមប្រកែកភ្លាម
"មិនអីយ៉ាងមិច នៅខាងក្រោមគ្មានអីអង្គុយទេ ហើយក្មួយមិនទាន់បានញុំាអីទៀត ម៉ោះឆាប់ឡើងម៉ោ មកញុំាអីសិនទៅ នៅយូរគ្រាន់បើដែរទម្រាំ ជាងមកដល់"លោកស្រីគីមនិយាយគេក៏ឡើងទៅទាំងចិត្តមិនចង់
"ហុឹមចាំបន្តិចទៅ លីស៊ូ កំពុងចម្អិនម្ហូបហើយ មីងគឺដាក់ទោសនាង"គាត់និយាយទាំងញញឹមមកកាន់រាងក្រាស់។ស្របនិងម្ហូបលើកមកដាក់លើតុល្មម
"មកហើយ មកហើយ"នាងតូចនិយាយទាំងញញឹម មើលទៅនាងគ្មានទុក្ខកង្វល់អីអញ្ចឹងគួរអោយសង្ស័យណាស់
"អើ ធ្វើតាមរូបមន្តម៉ាក់កត់អោយហើយមែនទេ"លោកស្រីគីមសួររាងស្តើងឆ្លើយយ៉ាងជឿជាក់
"ចាស៎ គ្មានអោយខុសមួយ ចុងក្រចក់ទេសូមធានា"នាងតូចនិយាយហើយទៅលើកអាហារមកបន្តទៀតទាំងញញឹមលាក់គំនួច។
"តោះនៅសម្លឹងអីឆាប់ញុំាទៅមិនបាច់ក្រែងចិត្តទេណា ទុកទីនេះដូចជាផ្ទះក្មួយហើយញុំាអោយពេញៗពោះទៅ"លោកស្រីគីមនិយាយទាំងរីករាយ ស្របនិងរាងក្រាស់ចាប់ផ្តើមកាន់សមនិងកាំបិតហាន់Steakមួយដុំល្មម យកមកដាក់ចូលមាត់ ទំពា ដំបូងគេក៏នៅស្ងៀមទ្រឹង លោកស្រីគីមឃើញហើយអត់សួរមិនបាន
"យ៉ាងមិចនៅស្ងៀមបែបនេះឆ្ងាញ់មែនទេ"លឺសំណួររាងក្រាស់មិននិយាយតែក៏ញញឹមហើយទំពារសាច់នោះធម្មតាធ្វើដូចគ្មានរឿងអីកើតឡើង ឃើញបែបនេះលោកស្រីគីមក៏ហាន់សាច់យកមកភ្លក់ដែរ តែក៏ត្រូវខ្ជាក់ចេញភ្លាមៗមុននិងងាកទៅសួរនាងតូចដែរឈរញញឹមពព្រាយ
"លីស៊ូ នេះឯងដាក់អំបិលអស់ពីផ្ទះបាយហើយទេដឹងបានប្រៃយ៉ាងនិង"គាត់សួររាងស្តើងក៏បកស្រាយឡើង
"ម៉ាក់អត់ទេ គឺម្ហូបមួយនិងកូនពិតជាសុំទោសណាស់កូនបានជ្រុលដៃដាក់អំបិល3ស្លាបព្រាបាយចូលទៅមុនដំបូងកូនថាមិនចង់លើកមកទេ តែកូនខ្លាចម៉ាក់ខឹង"នាងតូចនិយាយឡើងរតាក់រតុប ព្រមទាំងនិយាយបន្តទៀត
"តែ តែ ម៉ាក់អាចពិសារអាផ្សេងបានតើម៉ាក់"នាងនិយាយលោកស្រីគីមងក់ក្បាល ហើយអោយរាងក្រាស់ដួសម្ហូបមុនគេក៏ដួសឆាងាវទៅញុំា លើកនេះក៏មិនខុសមុនដែរ អាហារដល់មាត់ហើយគេក៏នៅស្ងៀមទ្រឹង លោកស្រីគីមក៏ដួសមកសាកហើយលាន់មាត់ឡើង
"ឆាងាវ ឬក៏បង្អែមងាវអោយប្រាកដទៅ លីស៊ូ"គាត់សួរទៅរាងស្តើង ដែលឈរសើចមិនសូវសមដាក់គាត់ នេះនាងដាក់ស្កររាប់រយស្លាបព្រាហើយទេដឹងវាគឺផ្អែមជាងបង្អែមទៅទៀត។
"អឹម មីងថាមីងទៅធ្វើថ្មីចុះ មើលទៅម្ហូបនេះ ចាក់អោយឆ្កែ ឆ្កែមិនហិតផង"គាត់និយាយទាំងគ្រវីក្បាលហួសចិត្តមុននិងងើបទៅ តែក៏ត្រូវឈប់ពេលលឺអ្នកកម្លោះឃាត់
"អ្នកមីងឈប់សិន មិនបាច់ចំណាយពេលធ្វើថ្មីទេ វាខាតពេលហើយខាតថវិកាទៀត កែតែបន្តិចទៅញុំាបានហើយ"លឺគេនិយាយធ្វើអោយអ្នកខ្លះនៅម្តុំនេះរអៀសខ្លួនណាស់ នេះគេកំពុងថាអោយនាងច្បាស់ណាស់ ព្រោះមិញនេះនាងប្រើគ្រឿងផ្សំក្នុងផ្ទះបាយខ្ជះខ្ជាយណាស់។លោកស្រីគីមសម្លឹងមុខនាងតូចនាងក៏សើចស្ញេញដាក់គាត់ព្រមទាំងយកដៃអេះក្បាលទាំងគ្មានដឹងអី
"បង្កររឿងណាស់ឯងនេះ"គាត់បន្ទោសកូនស្រី មួយថ្ងៃនេះភ្ញៀវគាត់មកលេងមិនត្រឹមហត់ចិត្តទេហត់កាយទៀត ហើយសំខាន់ថ្ងៃនេះភ្ញៀវគាត់ក៏ពិសេសទៀតតែនាងក៏បង្កររឿងដាក់ភ្ញៀវគាត់ជាលក្ខណៈពិសេសដូចគ្នា
"អ្នកមីងចាំបន្តិចទៅ"គេនិយាយព្រមទាំងលើកម្ហូបឡើងធ្វើអោយលោកស្រីគីមស្រឡាំងកាំងមុននិងសួរឡើង
"អេស នេះក្មួយប្រុងធ្វើអីនិង"គាត់សួរគេក៏ឆ្លើយ
"គឺទៅកែម្ហូប"គេនិយាយលោកស្រីគីមសួរបន្ត
"នេះក្មួយចេះធ្វើម្ហូបដែរហេស"គាត់សួរគេញញឹមបន្តិចហើយឆ្លើយ
"បាទ ខ្ញុំធ្លាប់រៀនធ្វើម្ហូបកាលនៅបរទេស"គេនិយាយលោកស្រីគីមក៏តប
"នេះក្មួយពិតជាពូកែមែនធ្លាប់រៀនធ្វើម្ហូបទៀត តែថាយ៉ាងណាក្មួយមកលេងផ្ទះមីង អញ្ចឹងមីងមិនអាចអោយក្មួយចូលធ្វើម្ហូបបានទេវាមិនសម"លឺគាត់និយាយគេក៏តប
"មិនអីទេអ្នកមីងរឿងតិចតួចប៉ុណ្ណោះ"គេនិយាយនាងតូចក៏ត្រាប់តាម
"រឿងតិចតួចប៉ុណ្ណោះ"នាងនិយាយគេក៏ងាកមើលមុខនាងបន្តិច ហើយក៏កាន់ចាន់ម្ហូបចូលផ្ទះបាយដើម្បីកែច្នៃអាហារឡើងវិញ។
"ធ្វើជាគ្រាន់បើ ម៉ាក់ចាំមើល ម្ហូបដែលគេធ្វើទៅមុខជារសជាតិអន់ជាងខ្ញុំទៅទៀត"នាងតូចនិយាយឡើងយ៉ាងមានអំនួត
"បិទមាត់ឯងទៅ បង្កររឿងប៉ុណ្ណឹងហើយនៅគ្រាន់បើទៀតហេស"គាត់និយាយនាងតូចក៏ស្ងាត់ដូចគេចុក។ប្រហែលកន្លះម៉ោងកន្លងផុតទៅ ម្ហូបអាហារក៏លើកមកដោយប្តូររូបរាងថ្មីមានការតុបតែងយ៉ាងស្រស់ស្អាតគួរអោយទាក់ទាញ ធ្វើអោយអ្នកដែលឃើញហើយ ស្រឡាំងកាំង។នេះមិនទាន់បានញុំាផង តែគ្រាន់មើលរូបសម្រស់ក៏ដឹងដល់រសជាតិអាហារទៅហើយ ថារសជាតិវាបែបណា
"ហុឹមគ្រាន់តែមើលរូបសម្រស់នៃការតុបតែងចានក៏ដឹងដល់រសជាតិអាហារទៅហើយថាឆ្ងាញ់ប៉ុណ្ណា"លោកស្រីគីមនិយាយទាំងញញឹម នាងតូចក៏ប្រកែក
"ម៉ាក់កុំទាន់សន្និដ្ឋានអី ជួនកាលស្អាតតែរូប តែបរិភោគមិនកើតក៏ថាបាន"លឺរាងស្តើងនិយាយរាងក្រាស់ក៏បន្ទរពីក្រោយ
"ត្រូវហើយអ្នកមីងកុំទាន់វិនិច្ឆ័យអី"គេនិយាយលោកស្រីគីមក៏តបជាមួយនិងពាក្យសរសើររាងក្រាស់ផង
"រសជាតិយ៉ាងណាមីងមិនទាន់ដឹងមែន ប៉ុន្តែការតុបតែងគឺស្អាតលំដាប់សណ្ឋាគារទៅហើយ នេះបើរសជាតិមិនឆ្ងាញ់ក៏បានសម្រស់យោង មិនដូចអ្នកមួយចំនួន ការរៀបចំគ្មានរបៀបហើយញុំាមិនកើតទៀត"គាត់និយាយព្រមនិងសម្លឹងមើលកូនស្រីដែលបើកភ្នែកធំៗមើលមកគាត់ដូចគ្នា ស្របនិងរាងក្រាស់ញញឹមហើយមិននិយាយអ្វីទាំងអស់
"ក្មួយនៅឈរធ្វើអីទៀត ឆាប់អ្គុយចុះមក"គាត់និយាយរាងក្រាស់ក៏ញញឹមមុននិងដាក់ខ្លួនអង្គុយនៅលើតុ ស្របនិងនាងតូចធ្វើមីងមាំងព្រោះអ្នកម៉ាក់មិនហៅអោយអង្គុយ
"ម៉ាក់ ចុះកូននោះ"នាងតូចសួរឡើងលោកស្រីគីមក៏តប
"អ្នកធ្វើខុសគួរតែឈរបែបនេះហើយ"គាត់និយាយរាងស្តើងពេបមាត់ចង់យំ ទឹកមុខនាងពេលនេះគឺគួរអោយអាណិតណាស់
"អ្នកមីងខ្ញុំថាអោយប្អូនអង្គុយដែរទៅ"រាងក្រាស់និយាយលោកស្រីគីម ក៏សម្លឹងទៅមុខតូចដែលកំពុងមានសង្ឃឹមឡើងវិញ នាងយល់ថាពេលគេនិយាយអីគឺលោកស្រីគីម តែងយោគយល់គេជានិច្ចគួរអោយច្រណែនមែន
"បាន បើក្មួយសុំទៅហើយមីងអោយនាងអង្គុយទៅចុះ"គ្រាន់តែគាត់និយាយមិនទាន់បានហៅអោយមកអង្គុយផងតែនាងតូចក៏ស្ទុះចូលមកអង្គុយភ្លាមព្រមទាំងចាប់ចានស្លាបព្រាដួសបាយដាក់ចានយ៉ាងគ្មានក្រែងចិត្តអ្នកណាទាំងអស់
"ហ្អឹម ហ្អឹម"ឃើញសភាពនាងតូចមិនសូវសមលោកស្រីគីមក៏គ្រហឹមឡើងទើបរាងស្តើងបញ្ឈប់សកម្មភាពខ្លួនឯងហើយមើលមុខគាត់ដោយទឹកមុខញឹមៗ
"ធ្វើខ្លួនឱ្យត្រឹមត្រូវបន្តិចទៅឯងមិនមែនក្មេងទៀតទេលីស៊ូកុំអោយម៉ាកពិបាកមាត់ពេក"លោកស្រីគីមនិយាយ នាងតូចទម្លាក់ចានចុះព្រមទាំងអង្គុយអោនមុខចុះយ៉ាងសុភាព
"នៅចាំអីទៀតមិចមិនដួសបាយដាក់អោយបង"ឃើញនាងតូចអង្គុយមិនកម្រើកគាត់ក៏និយាយឡើង
"ក្រែងម៉ាក់អោយកូនធ្វើខ្លួនអោយសុភាពមែនទេ"នាងតូចងើបមុខមកតវ៉ាចិញ្ចើមជ្រួញចូលគ្នាអស់
"លឺម៉ាក់និយាយទេ"គាត់សួររាងស្តើងដោយសង្កត់សម្លេងនាងតូចមើលមុខគាត់បន្តិច មុននិងចាប់ចានមកដួសបាយដាក់តាមតុ
"អរគុណ"បន្ទាប់ពីបាយដាក់នៅនិងមុខរាងក្រាស់ហើយគេក៏និយាយអរគុណឡើងតែរាងស្តើងមិនតបអ្វីទាំងអស់
"តោះឆាប់ញុំាទៅ"លោកស្រីគីមនិយាយ រាងក្រាស់ក៏តប
"អ្នកមីងចាប់ផ្តើមមុនទៅ"គេនិយាយលោកស្រីគីមក៏តប
"បាន អញ្ចឹងមីងមិនក្រែងចិត្តទេ"គាត់និយាយហើយដៃក៏លូកទៅដួសម្ហូបយកមកដាក់មាត់ លើកនេះក៏មិនខុសពីលើកមុនដែរ គាត់ទំពាហើយនៅស្ងៀមទ្រឹង វាជាហេតុធ្វើអោយនាងតូចដែលអង្គុយជិតនោះឡើងចាងភ្លាម
"យ៉ាងមិចដែរអ្នកម៉ាក់ នៅស្ងៀមបែបនេះ មានន័យថារសជាតិអន់ជាងខ្ញុំធ្វើទៀតមែនទេ"រាងស្តើងសួរទៅអ្នកជាម៉ាក់យ៉ាងសប្បាយចិត្ត ស្របពេលគាត់មើលទៅមុខរាងក្រាស់មុននិងនិយាយ
"ឆ្ងាញ់ណាស់ នេះក្មួយពូកែធ្វើម្ហូបមែនទឹកដៃមើលតែចុងភៅលំដាប់អាជីពក្នុងសណ្ឋាគា ផ្កាយប្រាំទៅហើយ"លឺសម្តីលោកស្រីគីមរាងក្រាស់ញញឹមបន្តិចមុននិងតប
"អ្នកមីងសរសើរពេកហើយ ខ្ញុំទទួលយកមិនបានទេ"គេនិយាយលោកស្រីគីមតបភ្លាម
"ត្រូវតែទទួលយកឆ្ងាញ់មែនណា"គាត់និយាយរាងក្រាស់មិនតបគ្រាន់តែញញឹមហើយដៀងភ្នែកមើលមកនាងតូចដែលកំពុងពេបមាត់ហើយរអ៊ូតិចៗម្នាក់ឯង
"ឆឹស រៀបគម្រោងបោកខ្ញុំមែនទេ"នាងតូចរអ៊ូក្នុងមាត់តិចៗនាងមិនជឿទេថាគេធ្វើម្ហូបឆ្ងាញ់ ម៉ាក់នាងគ្រាន់តែចង់ធ្វើបាបនាងប៉ុណ្ណោះ
"លីស៊ូ មិនញុំាទេហេស"ឃើញកូននៅស្ងៀមមិនព្រមញុំាសោះលោកស្រីគីមក៏សួរកូន
"អត់ទេ"នាងឆ្លើយគាត់ក៏និយាយ
"យ៉ាងមិចខ្លាចទទួលយករសជាតិឆ្ងាញ់របស់ម្ហូបដែលគេធ្វើមិនបានមែនទេ"គាត់និយាយនាងតូចតបភ្លាម
"កូនមិនដែលខ្លាចអ្នកណាទេ"នាងតូចពើងទ្រូងនិយាយឡើងអឿ គាត់ញញឹមហើយតប
"បើអញ្ចឹងឆាប់ញុំាទៅ"
"បាន"នាងតូចតបហើយដាក់ម្ហូបចូលមាត់ មួយមាត់ដំបូងនាងតូចបើកភ្នែកធំៗទំពារអាហារឡើងភ្លេចខ្លួន នេះត្រឹមអាហារដែលគេយកទៅកែឆ្នៃប៉ុណ្ណោះតែវាឆ្ងាញ់ខ្លាំងៗម្លឹងទៅហើយ តែនាងក៏សម្រួលអារម្មណ៍ហើយនិយាយ
"គ្មានឆ្ងាញ់អីផង ធម្មតា ធម្មតា"មាត់និយាយថាធម្មតាតែដៃចូកម្ហូបយកមកញុំារហូត កាយវិការនេះធ្វើអោយរាងក្រាស់និងលោកស្រីគីមអស់សំណើចជាខ្លាំង ហើយក៏នាំគ្នាញុំាអាហារជាមួយគ្នា ដោយម្នាក់ៗស្ងៀមស្ងាត់ញុំាអាហាររៀងខ្លួន។

YOU ARE READING
??????????????
Random????????????????? ???????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jongseong ? Kim Lisu