Enjoy your reading 🥰🤟
"លោកយាយថាលោកយាយចង់បានកូនល្អមែនទេ អញ្ចឹងថ្ងៃនេះ ពួកយើងនិងធ្វើជាកូនល្អ ដើម្បីបំពេញបំណងលោកតា និងលោកយាយ មែនទេ បងជេយ៍"នាងតូចនិយាយជាមួយលោកយាយហើយក៏ងាកទៅជេយ៍ គេបើកភ្នែកធំៗបន្តិចសម្លឹងមុខតូចទាំងក្នុងចិត្តសែនខ្នាញ់នាងល្អិតនេះជាពន់ពេកនាងនាំរឿងអោយគេទៀតហើយ
"គឺ គឺ មែនហើយពួកយើងនិងធ្វើជាកូនល្អបំពេញបំណងលោកតាលោកយាយ"ជេយ៍និយាយទាំងញញឹម ពាក្យសម្តីគេធ្វើឱ្យគាត់ទាំងពីរសប្បាយចិត្តណាស់
"អញ្ចឹងថ្ងៃនេះលោកតានិងលោកយាយមិនបាច់ធ្វើអីទេ ទុកអោយពួកយើងទាំងពីរធ្វើចុះ មែនទេ"នាងតូចងាកមកសួរជេយ៍ដែលអង្គុយចំហមាត់ភ្លឹកៗ
"នែ៎ លោក"ដោយគេមិនតបអ្វីនាងតូចក៏មួលដៃគេមួយទំហឹង ធ្វើអោយជេយ៍ភ្ញាក់ព្រើត
"អីយ៉ាស់ អូយយយ"រាងក្រាស់ស្រែកឡើងធ្វើមុខស្ញូញព្រោះឈឺ
"ខ្ញុំសួរថាមែនទេ"នាងតូចនិយាយសួរគេម្តងទៀត
"គឺ មែនហើយ មែនហើយ"ជេយ៍និយាយហើយញញឹមទាំងមិនសូវសម ព្រមទាំងយកដៃអេះក្បាល មែនហើយអីទៅមិញនេះគេមិនបានដឹងទេថានាងនិយាយពីអីនោះ។
"លោកយាយនៅទីនេះមានអីធ្វើខ្លះ"នាងតូចចាប់ផ្តើមសួរលោកយាយភ្នែកក៏សម្លឹងមើលរកអ្វើធ្វើ
"នៅទីនេះគ្មានអ្វីធ្វើច្រើនទេ មានតែចម្ការពោតនៅខាងមុខខ្ទមតិចតួច ដាំដើម្បីគ្រាន់លក់បានលុយចិញ្ចឹមក្រពះពីរនាក់តាយាយ ហើយជារៀងរាល់ល្ងាច លោកតាតែងតែកាច់ពោត ទុកយកទៅលក់នៅឯងផ្សារ តិចទៀតដល់ពេលត្រូវកាច់ពោតទៀតហើយ"លឺគាត់និយាយនាងតូចញញឹមឡើង
"ល្អណាស់ ថ្ងៃនេះលោកតាលោកយាយសម្រាកចុះទុកឱ្យពួកយើងអ្នកកាច់"នាងនិយាយ យាយតាសម្លឹងមុខគ្នាមុននិងសួរមកកាន់រាងស្តើងវិញ
"នេះពួកចៅមានសាច់ឈាមភ្លឺថ្លាយ៉ាងនេះប្រហែលជាកូនអ្នកទីក្រុងហើយ អាចចេះកាច់ពោតដែរហេស"គាត់សួរនាងតូចញញឹមមុននិងតប
"ខ្ញុំធ្វើបានលោកយាយ ខ្ញុំជាកូនអ្នកស្រែទេ គ្រួសារខ្ញុំប្រកបមុខរបស់ធ្វើនំលក់រឿងបែបនិងខ្ញុំធ្វើបានប្រាកដណាស់ តែខ្ញុំខ្លាចក្រែងតែអ្នកនៅម្តុំនេះវិញទេ មិនដឹងចេះកាច់ឬអត់"រាងស្តើងនិយាយដោយដៀងភ្នែកដាក់រាងក្រាស់ដែលអង្គុយក្បែរខ្លួន
"មនុស្សចេះបានអាស្រ័យលើការរៀន ខ្ញុំមិនទាន់បានរៀនផងហេតុអីចង់វិនិច្ឆ័យខ្ញុំទៅហើយ"ជេយ៍និយាយរាងស្តើងដៀងភ្នែកសម្លឹងគេទាំងពេបមាត់តិចៗ
"លោកតាសូមជួយបង្រៀនខ្ញុំផង"បន្ទាប់ពីនិយាយផ្តោះផ្តងអោយរាងស្តើងហើយគេក៏ងាកមកសុំលោកតាអោយជួយបង្រៀនគេកាច់ពោតម្តង គាត់ក៏ញញឹមហើយតប
"បានចាំតាបង្រៀន"គាត់និយាយរាងក្រាស់ញញឹមដាក់លោកតាយ៉ាងស្រទន់ហើយក៏មិនភ្លេចងាកទៅញញឹមឌឺដងឱ្យរាងស្តើងដូចគ្នា
"លោកយាយពេលណាទើបពួកយើងបេះទៅ"ទោះបីរាងក្រាស់ឌឺដងយ៉ាងណាតែនាងតូចមិនចាប់អារម្មណ៍ឡើយនាងធ្វើជាងាកមកសួរលោកយាយធ្វើមិនដឹង
"ពេលនេះមេឃត្រជាក់ហើយអាចទៅបាន"គាត់និយាយ ទាំងពីរនាក់ស្ទុះចុះពីលើគ្រែរៀងខ្លួនមើលទៅម្នាក់ៗសុទ្ធតែចង់ឈ្នះ
"អេ ពួកឯងចង់ទៅទាំងសម្លៀកបំពាក់បែបនេះមែនទេ"ឃើញកាយវិការពួកគេលោកយាយរហ័សសួរភ្លាម នេះប្រុងចូលកាច់ពោតដោយសម្លៀកបំពាក់ល្អៗអញ្ចឹងបានយ៉ាងមិច
"ចាំនិងហើយ យាយទៅយកខោអាវអោយប្តូរ"គាត់និយាយហើយដើរទៅតែនាងតូចក៏ឃាត់
"មិន មិនអីទេលោកយាយ ពួកយើងស្លៀកអានេះបានហើយ"នាងតូចនិយាយតែលោកយាយមិនស្តាប់ឡើយនៅជម្នះដើរទៅយកសម្លៀកបំពាក់អោយពួកគេផ្លាស់អោយទាល់តែបាន
"ហក៎ ណេះឆាប់យកទៅផ្លាស់ទៅ"មួយសន្ទះុលោកយាយក៏ដើរមកវិញជាមួយសម្លៀកបំពាក់ពីរឈុត
"ចាស៎ អរគុណលោកយាយ"នាងតូចទទួលខោអាវពីរដៃគាត់ដោយដៃពីរហើយយកមកលាតមើលបន្ទាប់ពីឃើញខោអាវហើយនាងតូចបើកភ្នែកធំៗស្រឡាំងកាំង ធ្វើអោយលោកយាយឆ្ងល់ណាស់ក៏សួរឡើង
"យ៉ាងមិចនិង មីនាងឬក៏វាចាស់ពេក តែសម្លៀកបំពាក់យាយអស់ថ្មីត្រឹមនិងហើយ"លឺគាត់និយាយនាងតូចគ្រវីក្បាលឡើងភ្លាម វាមិនមែនជាបញ្ហាចាស់ ថ្មីទេ តែវាជាសារ៉ុង ហើយនាងអត់ចេះស្លៀកទេ
"អឹមម មិន មិនមែនអញ្ចឹងទេលោកយាយ តែខ្ញុំ ខ្ញុំ អត់ចេះស្លៀកវាទេ"នាងតូចនិយាយរាងក្រាស់លួចសើចបន្តិច
"មែនហើយ យាយភ្លេចទៅក្មេងបច្ចុប្បន្ន ស្លៀកតែខោ យកសារ៉ុងមកអោយមិចនិងចេះស្លៀកទៅ"គាត់និយាយនាងតូចធ្វើមុខញឹមៗ
"មិនអីទេចាំយាយបង្រៀន"គាត់និយាយនាងតូចញញឹមឡើង
"ចាស៎"នាងតបគាត់ក៏នាំនាងទៅ ស្របនិងរាងក្រាស់ក៏ទៅប្តូរសម្លៀកបំពាក់ខ្លួនដូចគ្នា។
មួយសន្ទុះពួកគេក៏ចេញមកវិញ នាងតូចដើរទប់តែសំពត់ព្រោះខ្លាចធ្លាក់ ទោះលោកយាយអះអាងយ៉ាងណាក៏ដោយ ចំណែករាងក្រាស់វិញ ស្លៀកខោក្រណាត់រលុងៗពណ៌ខ្មៅ ជាមួយអាវ ដៃខ្លីពណ៌ស មើលទៅដូចជាតាអាចារ្យណាស់
"ហា ហា មើលចុះលោកដូចជាតាអាចារ្យណាស់"នាងតូចសើចអោយគេភ្លេចមើលខ្លួនឯងក៏មិនខុសគេប៉ុន្មានដែរ
"នាងក៏ដូចយាយចាស់ដែរ"គេនិយាយនាងតូចមុខក្រញ៉ូវភ្លាម នេះបានគេហៅថា លេងគេបាន គេលេងវិញខឹង
"តោះទៅបាននៅចៅទាំងពីរ"លោកតាសួរពួកគេក៏ងក់ក្បាលហើយឆ្លើយ
"ចាស៎ បាទ លោកតា"ព្រមព្រៀងគ្នាហើយលោកតាក៏នាំពួកគេចូលចម្ការពោតហើយបង្រៀនពួកគេពីររបៀបកាច់ពោត ចំណែកនាងតូចវិញឃើញថាអួតសម្បើមណាស់តែចុងក្រោយលួចមើលលោកតាបង្រៀនហើយនៅមិនចង់ចេះទៀត
"យ៉ាងមិចប៉ុណ្ណឹងអាចកាច់បានទេ"លោកតាសួរជេយ៍ក៏ងក់ក្បាល តាមពិតគេយល់តាំងពីគាត់បង្រៀនដំបូង ក្រែងតែអ្នកខ្លះវិញទេ អួតអោយប៉ប៉ាច់ចុងក្រោយត្រូវបង្រៀនជាច្រើនដងទម្រាំចេះ
"អញ្ចឹងចាប់ផ្តើមទៅ"គាត់និយាយម្នាក់ៗកាន់បេជាប់ដៃដើម្បីដាក់ពោត។ខាងប្រុសដូចជាធម្មតាទេតែខាងស្រីហាក់ដូចជាចង់ឈ្នះណាស់ ប្រឹងកាច់ស្ទើរភ្លេចដកដង្ហើមទៅហើយ នាងកាច់ផងជូតញើសផង ឃើញកាយវិការនាងរាងក្រាស់អត់និងគ្រវីក្បាលហួសចិត្តមិនបាន មិនដឹងថានាងខំទៅណា
"នែ៎ កាច់មួយៗក៏បាន មិនបាច់ចាំប្រញាប់ដល់ម្លឹងទេ"ឃើញនាងប្រឹងខ្លាំងពេកជេយ៍ក៏និយាយទៅកាន់នាងអោយកាច់មួយៗតែនាងក៏ងាកមកសម្លឹងគេដោយក្រសែភ្នែកកាចហើយតប
"ហុឹស កុំមកនិយាយថ្ងៃនិងខ្ញុំត្រូវតែឈ្នះលោកឯងអោយបាន"នាងតូចនិយាយមកកាន់គេហើយក៏ងាកទៅកាច់ពោតបន្ត
"អូហ៍ តើពួកយើងកំពុងប្រណាំងគ្នាមែនទេ ហេតុអីខ្ញុំមិនដឹង"រាងក្រាស់និយាយបែបមិនដឹងអី មើលចុះនាងល្អិតនេះ និយាយម្នាក់ឯងអឺអើម្នាក់ឯងសុទ្ធ
"ត្រៀមចាញ់ខ្ញុំអោយហើយទៅ"មាត់និយាយដៃតូចកាច់ពោតមិនឈប់ ដោយរំពឹងថាខ្លួននិងឈ្នះគេ តែរាងក្រាស់ក៏តបមកវិញអោយនាងបាក់ចង្កេះ រកនិយាយលែងចេញ
"អញ្ចឹងចូលរួមសោកស្តាយផង ពោតខ្ញុំពេញបេហើយ"លឺគេនិយាយនាងតូចងាកមកឆ្វាច់សម្លឹងមុខគេឆ្លាស់ជាមួយបេគេឃើញថាវាពេញមែន ភ្នែកតូចៗបើកឡើងធំៗមុននិងដើរមកជិតគេ ហើយនិយាយទាំងមិនជឿ និងអ្វីដែលខ្លួនបានឃើញ
"មិនពិត លោកឯងលេងល្បិចប្រាកដណាស់ វាប្រាកដជាមានអ្នកណាម្នាក់ជួយលោកហើយ ហេតុអីក៏ទៅជាបែបនិង ខ្ញុំខំបេះសឹងស្លាប់ហើយលោកបេះមួយៗសោះមិចនិងអាចពេញបេមុនខ្ញុំទៅ"រាងស្តើងនិយាយតវ៉ាទាំងមិនសុខចិត្ត
"ខ្ញុំមិនជឿទេ"នាងនិយាយ គេញញឹមហើយតប
"ជឿ មិន ជឿ តែពេលនេះពេញបេហើយ"គេលើកចិញ្ចើមនិយាយឌឺរាងតូចដែលនៅចំពោះមុខក្នុងនាមជាអ្នកឈ្នះ មើលនាងពេលនេះទៅសម្លក់គេចង់ជ្រុះគ្រាប់ភ្នែកហើយ
"អូហ៍លោកតា"ឃើញលោកតាមករាងក្រាស់ក៏ហៅគាត់ដោយញញឹម
"អីយ៉ា តាទៅអង្គុយតែមួយភ្លែតមកវិញពេញបេ ទៅហើយពិតជាពូកែមែនអ្នកកម្លោះ"គាត់និយាយសរសើរជេយ៍ទាំងញញឹមស្របនិងរាងតូចពេបមាត់តិចៗទាំងតូចចិត្ត មិនសមទេ យ៉ាងណាក៏មិនសមដែរ តើទេវតាណាក៏ព្រហើនម្ល៉េះជួយគេតែមិនជួយនាង
"លោកតា ខ្ញុំក៏ពូកែដែរ"គាត់មិនសរសើរនាងតូចសរសើរខ្លួនឯង
"ត្រូវហើយចៅស្រីក៏ពូកែដែរ"គាត់ងាកទៅសរសើរនាងតូចដែលទើបកាច់ពោតបានកន្លះបេ ឱ្យគត់ នាងតូចបានដៃលួចលានអណ្តាតដាក់ជេយ៍យ៉ាងក្រអឺត
"អែក ពូកែអីតែលោក ខ្ញុំក៏ពូកែដែរ"នាងលានអណ្តាតដាក់គេក៏សើចមុននិងងាកមកនិយាយជាមួយលោកតាវិញ
"លោកតាកុំប្រកាន់នាងអី ចៃដន្យអីប្រពន្ធខ្ញុំនាងមិនសូវ មិនសូវតែអញ្ចឹង"គេក៏នាងតូចបើកភ្នែកធំសម្លក់គេ នេះគេចង់ថាអោយនាងឆ្គួតមែនទេ
"មិនសូវអីទៅ មើលទៅប្រពន្ធចៅគួរអោយស្រឡាញ់ណាស់"គាត់និយាយទាំងញញឹម ជេយ៍ក៏ញញឹមតប ទាំងមានចម្ងល់ គួរអោយស្រឡាញ់អីទៅ ក្មេងស្រីម្នាក់នេះតែងនាំរឿងអោយគេគ្រប់ពេល តែមើលចុះមនុស្សចាស់ គ្រប់គ្នាបែរជាចូលចិត្តនាងណាស់
"បាទ តែលោកតាទៅសម្រាកសិនទៅ ពេលកាច់ហើយពួកយើងនិងទៅតាមក្រោយ"រាងក្រាស់និយាយលោកតាញញឹមហើយតប
"អញ្ចឹងប្រញាប់កាច់ហើយក៏តាមទៅណា ព្រោះបន្តិចទៀតមេឃល្ងាច ក្នុងចម្ការសម្បូរមូសណាស់"គាត់និយាយហើយក៏ដើរទៅទុកនៅតែកម្លោះក្រមុំពីរនាក់នៅក្នុងចម្ការពោត។ជេយ៍អោបដៃញញឹមឌឺដាក់រាងតូចដែរឈរសម្លក់គេ
"យ៉ាងមិចក្រែងពូកែណាស់មែនទេ ហេតុអីមួយថ្ងៃហើយទើបកាច់បានកន្លះបេបែបនេះ"ជេយ៍សួរញ៉ោះអោយនាងតូរឹតតែខឹង
"ខ្ញុំដឹងថាលោកឯងពូកែហើយកុំមកដៀមដាមខ្ញុំ"រាងតូចនិយាយហើយងាកមកបេះពោតបន្ត ទាំងមិនសុខចិត្ត
"តាមពិតទៅនាងក៏ពូកែដែរ តែប្រហែលជាកន្លែងនាងមិនសូវសម្បូរពោតហើយ"គេនិយាយដោយយកពោតដែលគេកាច់បានថ្មីៗយកមកដាក់ក្នុងបេនាងតូចបើចាំនាងបេះតែម្នាក់ឯងដោយគេមិនជួយ មិនដឹងថ្មើនណាបានត្រឡប់ទៅខ្ទមវិញទេ
"លោកមិនចាំបាច់មកនិយាយលួងចិត្តខ្ញុំបែបនិងទេ ព្រោះវាធ្វើអោយខ្ញុំយល់ថាខ្ញុំគួរឱ្យអាណិត"នាងតូចសម្លឹងមុខគេហើយនិយាយទាំងពេប
"ក្មេងល្ងង់ មិចក៏គិតបែបនិងតាមពិតនាងឆ្លាតណាស់ ចេះមានគំនិតចង់ឈ្នះចាញ់"គេនិយាយទាំងញញឹមហើយយកដៃទៅអង្អែលក្បាលតូចតិចៗ តែគេមិនដឹងទេថាពេលគេធ្វើបែបនិងទៅវាធ្វើអោយបេះដូងអ្នកម្ខាងទៀតលោតញាប់ស្ទើរចេញក្រៅទ្រូងទៅហើយ
"បានហើយកុំធ្វើបែបនិងដាក់ខ្ញុំទៀត ធ្វើតែអាក្រក់ៗ ដាក់ខ្ញុំទៅខ្ញុំសុំអង្វរ"នាងតូចចាប់ដៃគេមិនឱ្យអង្អែលក្បាលនាងបន្តហើយនិយាយទៅកាន់គេដោយទឹកមុខស្រពោន នាងមិនចង់អោយគេធ្វើល្អដាក់នាងទេ នាងខ្លាចទប់អារម្មណ៍មិនជាប់ហើយលង់ស្រឡាញ់សង្សារបងខ្លួនឯងកាន់តែខ្លាំងដកចិត្តលែងរួច តែពាក្យសម្តីនាងធ្វើអោយរាងក្រាស់ឆ្ងល់ណាស់ហេតុអីចាំបាច់អោយគេធ្វើអាក្រក់ដាក់នាង
"លោកមិនបាច់ឆ្ងល់ទេ ធ្វើតាមអ្វីដែលខ្ញុំនិយាយទៅ ធ្វើដូចថ្ងៃមិញអញ្ចឹង ចិត្តដាច់ដាក់ខ្ញុំអោយបានច្រើន"ឃើញគេជ្រួញចិញ្ចើមចូលគ្នាដោយការងឿងឆ្ងល់នាងក៏និយាយទៅកាន់គេ តែគេមិនយល់ឡើយ ព្រោះតែគេយល់ថាខុសចំពោះនាងកាលពីថ្ងៃមិញទើបធ្វើល្អដាក់ចុងក្រោយនាងបែរជាចង់ឱ្យគេធ្វើបែបនិង។
"តោះពេញហើយពួកយើងឆាប់ទៅខ្ទមទៅកុំអោយលោកតាលោកយាយចាំផ្លូវ"បន្ទាប់ពីពេញបេ នាងក៏និយាយទៅកាន់ជេយ៍ដោយញញឹមស្ងួត ក្មេងស្រីដែលនិយាយច្រើនគួរអោយរំខាន ពេលនេះបែរជាស្ងប់ស្ងាត់ មិនសូវនិយាយស្តីទៅវិញ
"នាងកើតអី"ឃើញសភាពនាងគេអត់សួរមិនបានឡើយ
"អត់ អត់មានអីទេ"នាងតូចតបគេហើយក៏ងើយទៅលើព្រិចភ្នែកញាប់ៗលេបទឹកភ្នែកមិនអោយគេដឹងឡើយ។នាងយល់ថាវាពិបាកក្នុងខ្លួនណាស់ ពីមុននិងមិនច្បាស់ទេ តែពេលនេះនាងយល់ថានាងស្រឡាញ់គេហើយ តែឱ្យធ្វើយ៉ាងមិចទៅគេគឺមានម្ចាស់បេះដូងហើយ តែទោះបីគេមានឬគ្មាន គេក៏មិនស្រឡាញ់នាងដែរ។រាងក្រាស់សម្លឹងមើលខ្នងតូចពីក្រោយទាំងក្នុងខ្លួនស្រាលស្ញើកហាក់ដូចជាបាត់អីម្យ៉ាង។
«ពេលយប់»
បន្ទាប់ពីញុំាអាហារ ងូតទឹកផ្លាស់សម្លៀកហើយ រាងក្រាស់ក៏ចេញមកក្រៅ ភ្នែកមាំសម្លឹងរកមើលរាងតូចតែមិនឃើញសោះ តែមើលម្តងទៀតក៏ឃើញកាយតូចអង្គុយមុខភ្នក់ភ្លើង គេក៏ដើរទៅរក
"មកអង្គុយធ្វើអី តែម្នាក់ឯងនៅទីនេះ"រាងក្រាស់សួរ នាងតូចក៏ងើបមុខសម្លឹងគេមុននិងនិយាយ
"ខ្ញុំយល់ថាទីនេះអាកាសធាតុល្អណាស់ ទើបមកអង្គុយអាំងពោតញុំាទៅ"នាងនិយាយហើយញញឹមតិចៗទៅកាន់គេ គេក៏ញញឹមតបហើយអង្គុយចុះលើគល់ឈើទន្ទឹមនាង តែនាងក៏ខិតចេញអោយឆ្ងាយពីគេបន្តិច គេក៏មិនមាត់អីដែរ តែក៏នាំនាងនិយាយ
"ត្រូវហើយអាកាសធាតុទីនេះល្អណាស់ តែអង្គុយហាលទឹកសន្សើមបែបនេះអាចឈឺបានណា"គេងាកមកនិយាយជាមួយនាងតូចនាងក៏ងាកមើលមុខគេវិញមុននិងនិយាយ
"បើអញ្ចឹងលោកឆាប់ទៅសម្រាកទៅ ប្រយ័ត្នឈឺ លោកមានសង្សារចាំបារម្ភ បើលោកកើតអីសង្សារលោកច្បាស់ជាបារម្ភហើយ"នាងតូចនិយាយគេក៏សួរបក
"ចុះនាង បើខ្ញុំឈឺនាងបារម្ភពីខ្ញុំទេ"គេសួរទៅនាងទាំងញញឹមបែបព្រាន

YOU ARE READING
??????????????
Random????????????????? ???????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jongseong ? Kim Lisu