抖阴社区

Part11?

789 19 0
                                    

"នេះបន្ទប់ទឹកលោកឆាប់ចូលទៅងូតទៅខ្ញុំចាំ"នាងតូចនាំ រាងក្រាស់មកដល់មុខបន្ទប់ទឹកមុននិងនិយាយប្រាប់គេ តែមើលទៅរាងក្រាស់ដូចជាស្ទាក់ស្ទើរមិនចង់ចូលសោះ
"អៅលោកនៅចាំអីទៀតឆាប់ងូតទៅ"ឃើញគេមិនចូលនាងតូចក៏និយាយតឿនគេ
"ខ្ញុំថានាងងូតមុនទៅ"រាងក្រាស់និយាយនាងតូចក៏សើចហើយតប
"ហុឹស លោកចង់អោយខ្ញុំងូតទឹកមួយភ្លែតពីរដងមែនទេ ខ្ញុំងូតរួចហើយ"នាងនិយាយតែអ្នកកម្លោះនៅតែសម្លឹងមុខនាងទៀត
"លោកខ្លាចអីមែនទេ ឬក៏បន្ទប់ទឹកនៅទីនេះ មិនត្រូវស្តង់ដាសាកសមនិងកូនអ្នកមានដូចជាលោក"
"ត្រូវហើយទីនេះគឺជាទីជនបទដាច់ស្រយាលតែលោកដឹងទេ នៅទីនេះអ្នកដែលមានបន្ទប់ទឹកប្រើគឺចាត់ទុកថាគ្រួសារនោះគ្រាន់បើហើយ"រាងស្តើងនិយាយទាំងញញឹម មើលទៅនាងគឺពេញចិត្តនៅអ្វីដែលខ្លួនមាន
"ខ្ញុំ"រាងក្រាស់ស្ទាក់ស្ទើរហាក់ដូចជាខ្លាចអ្វីម្យ៉ាងតែមិនហ៊ាននិយាយឡើយ
"លោកមិនចូលងូតលោកស្ទាក់ស្ទើរក្នុងចិត្តឬលោកកំពុងតែខ្លាចអ្វីមួយ"នាងតូចនិយាយបណ្តើរគិតបណ្តើរ
"ក្នុងបន្ទប់ទឹក តើមានជីងចក់ទេ"ទីបំផុតរាងក្រាស់ក៏ដាច់ចិត្តសួរ
"តាមពិតអញ្ចឹងទេហេស"
"លោកខ្លាចជីងចក់មែនទេ មិនអីទេ ទីនេះសម្បូរជីងចក់ច្រើនគួរសម ប៉ុន្តែមានខ្ញុំនៅទីនេះហើយលោកកុំខ្លាចអីខ្ញុំនិងចាប់វាចេញអោយអស់"នាងតូចនិយាយហើយចូលទៅក្នុងបន្ទប់ទឹកចាប់ជីងចក់បោះចោលមិនញញើតដៃ ធ្វើអោយរាងក្រាស់ភ្ញាក់ផ្អើលនិងទង្វើរនាងជាខ្លាំង
«នេះនាងមិនខ្លាចជីងចក់ទេ តាមមើលមនុស្សស្រី100នាក់មានតែម្នាក់នេះប៉ុណ្ណោះដែលហ៊ានចាប់ជីងចក់»រាងសង្ហាគិតក្នុងចិត្តចំណែកភ្នែកសម្លឹងមើលនាងតូចឥតដាក់ទីបំផុតនាងក៏ចេញមកវិញជាមួយស្នាមញញឹមស្រស់ស្រាយ ហើយនិយាយ
"អ្ហា ខ្ញុំចាប់វាអស់ហើយលោកចូលងូតបានណា សូមធានា មិនមានសល់មួយទេ បើមានខ្ញុំឱ្យលោកចាប់បោចសក់"រាងស្តើងនិយាយផ្តល់ទំនុកចិត្តអោយរាងក្រាស់ទុកចិត្តហើយឈានជើងចូលបន្ទប់ទឹកបានយ៉ាងកក់ក្តៅ គេដាក់គន្លឹះហើយតែមួយសន្ទុះក៏បើកមកវិញ
"នាង សម្លៀកបំពាក់ត្រូវដាក់នៅទីណា"រាងក្រាស់សួរព្រោះ សម្រាប់ពន្យួរខោអាវពេញអស់ទៅហើយ
"ហុើយ លោកនេះរឿងច្រើនមែន"
"អាយយយ"នាងតូចដែលឈរបែរខ្នងដាក់ទ្វារបន្ទប់ទឹកពេលបែរមកវិញក៏ត្រូវស្រែកចាច ហើយប្រញាប់បែរមុខចេញយ៉ាងលឿន ព្រោះតែអ្នកកម្លោះពេលនេះមានតែកន្សែងពោះគោរុំល្វែងខាងក្រោមប៉ុណ្ណោះ ពិតជាអាក្រក់មែន
"នាងខ្ញុំសួរថាទុកសម្លៀកបំពាក់នៅឯណា"នាងមិនឆ្លើយហើយនៅងាកមុខចេញទៀតទើបគេត្រូវសួរនាងម្តងទៀត
"លោករកអីបាំងខ្លួនសិនបានទេ"នាងនិយាយគេក៏សើចឡើង តាមពិតនាងជាស្រីចេះខ្មាសអៀនដូចគេដូចឯងដែរទេតើ
"រួចហើយ"រាងក្រាស់ក្រឡេកឃើញកន្សែងមួយទៀតគេក៏យកមកបាំងខ្លួន
"កុំកុហកខ្ញុំណា៎"នាងនិយាយហើយបែរមកទាំងយកដៃបាំងភ្នែក ពេលបែរមកហើយ នាងក៏រំកិលម្រាមដៃម្តងបន្តិចហើយក៏បើកភ្នែកសន្សឹមៗទាំងភ័យញ័រខ្លួន តែពេលបើកភ្នែកទៅគេក៏បាំងខ្លួនជិតមែនថែមទាំងញញឹមដាក់នាងទៀត
"យ៉ាងមិចដាក់នៅឯណា"គ្រាន់តែនាងបើកភ្នែករាងក្រាស់ក៏សួរភ្លាមមិនចាំយូរ នាងតូចសម្លឹងមើលទៅដៃគេដែរអោបខោអាវមុននិងនិយាយ
"ត្រូវហើយ អោយខោអាវលោកមកខ្ញុំបោកអោយ តាមមើលបើចាំលោកបោកខោអាវទៀតខ្ញុំប្រហែលមិនបានគេងទេយប់និង"នាងតូចនិយាយហើយចូលទៅកញ្ឆក់ ខោអាវពីគេ
"អេ នាង ឈុតគេងរបស់ខ្ញុំ"រាងក្រាស់ស្រែកហៅនាងព្រោះនាងទាញទៅដោយទាំងឈុតគេងគេទៀត
"ហក៎ ណេះយកទៅខ្ញុំមិនចង់បានទេ"នាងតូចនិយាយហើយគប់អោយគេវិញ ហើយគេក៏ចាប់វាបានយ៉ាងរហ័សមិនអោយធ្លាក់ដល់ដីឡើយ ព្រមទាំងញញឹមដាក់នាងមិនឈប់
"លោកឯងនៅញញឹមអីទៀត ឆាប់ងូតទឹកទៅ"នាងនិយាយទៅគេទាំងអៀនមុខក្រហមដូចផ្លែប៉េសទៅហើយ
"មនុស្សឆ្គួត"គេចូលទៅបាននាងតូចក៏លួចជេរគេ មុននិងយកខោអាវគេទៅបោកអោយរួចរាល់។រាងស្តើងលាតអាវគេមើលនាងបើកភ្នែកធំៗ ព្រោះអាវគេ មួយអាចច្រកខ្លួននាងបានពីរហើយទេដឹង សម្រុងអាវក៏វែងទៀត
"ហេតុអីក៏បុរសម្នាក់នេះខ្លួនវែងម្ល៉េះបើខ្ញុំយកវាទៅពាក់ ប្រហែលជាក្លាយជារ៉ូបអូសដីហើយទេដឹង"នាងតូចនិយាយអោយតែលឺម្នាក់ឯងហើយយកអាវគេមកវាស់និងខ្លួនតូច គ្រាន់តែសម្រុងអាវ គេវាវែង ឡើងដល់ក្រោមជង្គង់នាងទៅហើយ
"អើយ មិនគួរទទួលបោកសោះ បោកអាវគេមួយខ្ញុំបោកអាវខ្ញុំបានបី ហ្អើយយ មិនគួរទេ"នាងតូចនិយាយ នាងដាក់អាវគេចូលចានដែកមុននិងចាប់ផ្តើបបោកអាវនោះ
"ហុឹម ក្រអូនម្ល៉េះ វាជាក្លិនអី ឬក៏ក្លិនសាប៊ូ តែសាប៊ូដែលប្រើរាល់ថ្ងៃងៃមិនមែនក្លិនអញ្ចឹងទេ ឬក៏ក្លិនផ្កា ប៉ុន្តែទីនេះក៏អត់មានផ្កាដែរ ឬក៏...."នាងតូចងាកភ្នែកសម្លឹងមើលអាវ រាងក្រាស់មុននិងលើកមកហិត តាមពិតវាជាក្លិនអាវរបស់គេ
"តែគេប្រើទឹកអប់ប្រភេទអីទៅ វាពិតជាក្រអូបណាស់ វា ប្រហែលជាថ្លៃហើយ"នាងនិយាយបណ្តើរទាញអាវគេមកហិតបណ្តើរ តែត្រចៀកក៏លឺសម្លេង ដកគន្លឹះទ្វារទើបប្រញាប់ធ្វើជាបោកខោអាវដូចគ្មានរឿងអីកើតឡើង
"តើមានអីអោយខ្ញុំជួយទេ"រាងក្រាស់សួរ
"មិនបាច់ទេ ជិតរួចហើយ"រាងស្តើងនិយាយហើយព្យាយាមបោកខោអាវ ដោយមិននិយាយអីហើយមិនទាំងសម្លឹងមុខគេឡើយ។
"ម៉ោះចាំខ្ញុំជួយ"រាងក្រាស់បានដើរទៅជិតនាងតូចពេលដែលនាងលើកខោអាវដាក់ហាល
"ខ្ញុំប្រាប់ហើយថាមិនបាច់ទេ"រាងស្តើងនិយាយហើយទាញចានដែកចេញពីគេ តែគេនៅតែចចេសជួយនាងអោយខានតែបាន
"ចាំខ្ញុំជួយ"រាងក្រាស់និយាយហើយក៏អោនយកខោអាវពីចានដែកស្របពេលនាងតូចក៏អោនយកខោអាវដូចគ្នា
"ផូស"សម្លេងក្បាលទង្គិចគ្នា
"អីយ៉ូយ"នាងតូចយកដៃអង្អែលក្បាលកន្លែងប៉ះព្រមទាំងងើបមុខមើលគេទាំងមុខក្រញ៉ូវ
"ខ្ញុំប្រាប់ហើយថាមិនបាច់ លោកឯងនេះ រឹងណាស់"នាងតូចនិយាយដៃអង្អែលក្បាលមិនឈប់មុខក៏ឡើងជូរ រាងក្រាស់សើចបន្តិច យកដៃទៅអង្អែកក្បាលនាងតូចមុននិងនិយាយ
"ហុឹស ខ្ញុំសុំទោស"គេនិយាយទាំងញញឹមតែនាងតូចមិនញញឹមទេ មុខនៅជូរហួញ
"នាងនៅអោយស្ងៀមទៅទុកអោយខ្ញុំជាអ្នកហាលចុះ"គេនិយាយនាងតូចក៏ថយមួយជំហានចាំមើលគេធ្វើវិញ ព្រោះមិនអញ្ចឹងប៉ះក្បាលគ្នាទៀតមិនខាន។
  នាងតូចសម្លឹងមើលរាងក្រាស់ដាក់ខោអាវ ហាល អារម្មណ៍ខឹងក៏រសាត់ឆ្ងាយជំនួសដោយស្នាមញញឹមមិនដឹងខ្លួន
«គេចេះហាលខោអាវខ្លួនឯងដែរហេស»នាងតូចនឹកក្នុងចិត្តធម្មតាកម្លោះទីក្រុងហើយជាកូនអ្នកមានទៀត ភាគច្រើនមានអ្នកបម្រើឆ្វេងស្តាំរឿងទាំងនេះមិនគួរនិងអាចធ្វើបានទេ
"រួចហើយ"បន្ទាប់ពីហាលរួចរាងក្រាស់ ក៏ងាកមុខសង្ហាខាបព្រលឹងមករកនាងតូច អមជាមួយស្នាមញញឹមផង ធ្វើអោយនាងចង់ទន់ជើងដួល
«អត់ទេ គេសង្ហាពេកហើយ»នាងតូចគិតក្នុងចិត្តយកដៃទាំងសង មកក្រសោបមុខខ្លួនឯងទាំងមិនដឹងខ្លួន
"នាង មិនអីទេមែនទេ"ឃើញនាងឈរភ្លឹករាងក្រាស់ក៏យកដៃទៅគ្រវីក្បែរមុខតូចអោយនាងភ្ញាក់មកវិញ
"អីយ៉ាស់ អត់ អត់អីទេ"រាងស្តើងតបហើយរត់គេចទៅបាត់ទុកអោយរាងក្រាស់ឆ្ងល់ម្នាក់ឯង
"កើតអីអញ្ចេះ"គេនិយាយព្រមទាំងគ្រវីក្បាលមិនយល់មុននិងដើរទៅតាមក្រោយ។
«លើផ្ទះ»
"លីស៊ូមកហើយហេស ចុះឯណាបង"លោកស្រីគីមសួរ
"គេ..អ៊ុប"នាងតូចយកដៃខ្ទប់មាត់ខ្លួនឯងជាប្រញាប់ នាងបិះនិងនិយាយវាយស្មើទៅហើយតែក៏ដឹងខ្លួនទាន់
"គឺបងជេយ៍នៅក្រោយ នោះមកហើយ"នាងនិយាយចប់ ជេយ៍ក៏មកដល់ល្មម
"អ្នកមីង មិនទាន់សម្រាកទេមែនទេ"រាងក្រាស់សួរព្រោះថ្មើននេះហើយឃើញគាត់នៅអង្គុយក្នុងបន្ទប់ទទួលភ្ញៀវនៅឡើយ
"គឺមីងចាំ ពួកឯងនិងណា"គាត់និយាយ
"ហុឹម ខ្ញុំធ្វើអោយរំខានដល់អ្នកមីងហើយ"រាងក្រាស់និយាយ លោកស្រីគីមក៏ប្រកែក
"ទេ ទេ មិនលំបាកអីទេក្មួយ"គាត់និយាយរាងក្រាស់ញញឹមមិនសូវសម ហើយក៏មិននិយាយអ្វីឡើយ
"ជេយ៍ ទៅសម្រាកចុះក្មួយ បើពេលយប់ជ្រៅហើយត្រូវការអីហៅមីងបានណា"គាត់និយាយអ្នកកម្លោះក៏តប
"បាទអ្នកមីង អញ្ចឹងខ្ញុំសុំទៅបន្ទប់សិនហើយ"
"ចាស៎"លោកស្រីគីមតបព្រមទាំងមើលដំណើររាងសង្ហាដែលដើរទៅ។

??????????????Where stories live. Discover now