Enjoy your reading 🥰🤟
"បាត់អូនត្រឹមមួយថ្ងៃតែបងនឹកអូនស្ទើរឆ្គួតទៅហើយលីស៊ូ"
«ព្រឹកថ្ងៃថ្មី»
រាងក្រាស់ដើរចូលភូមិគ្រឹះដោយដំណើរទ្រេតទ្រោត ក្បាលគេឈឺខ្ទោកៗ ផែនដីក៏ក្រឡាប់ចាក់អស់ យ៉ុងសានឃើញសភាពអ្នកប្រុសខ្លួនក៏ប្រញាប់ចូលទៅជួយ
"អ្នកប្រុស ខ្ញុំជួយ"
"មិនបាច់ យើងមិនត្រូវការអ្នកណាមកអាណិតយើងទេ"រាងក្រាស់និយាយហើយយកដៃច្រានជំនិតខ្លួនចេញ ដោយទឹកមុខធុញថប់មិនពេញចិត្ត ឃើញអ្នកប្រុសខ្លួនមិនឱ្យជួយ យ៉ុងសានគេក៏មិនហ៊ានចូលទៅជិតទៀតឡើយ បានត្រឹមពីចម្ងាយប៉ុណ្ណោះ
"ផ្ទះនេះដោយគ្មានអូន តើវាមានន័យអីទៅលីស៊ូ" រាងក្រាស់សម្លឹងមើលជុំវិញផ្ទះ ដោយភាពឈឺចាប់ ហេតុអីគេមើលទៅកន្លែងណាក៏ឃើញតែនាងអញ្ចឹង ឃើញនាងអង្គុយ ឃើញនាងឈរ ឃើញនាងញញឹម ឃើញនាងសើច គ្រប់យ៉ាងនៅក្នុងផ្ទះមួយនេះគឺពោរពេញទៅដោយរូបភាពនាង ទាំងដែលពេលនេះគ្មាននាងទៀតទេ
"អ្នកប្រុស អ្នកប្រុស ប្រហែលជាស្រវឹងឡើងរវើរវាយហើយចាំខ្ញុំហៅអ្នកនាងយូមីមកចុះ"យ៉ុងសាននិយាយលឺសម្តីយ៉ុងសានភ្លាមរាងក្រាស់សម្លក់គេខ្វាច់ដោយការមិនពេញចិត្ត នេះនៅជាមួយគេយូរហើយតែមើលទៅយ៉ុងសាននៅតែមិនយល់ពីចិត្តគេទៀតហេស
"មិនបាច់ យើងមិនត្រូវការ បើឯងចង់ហៅអ្នកណាម្នាក់ជាចាំបាច់ ឯងហៅលីស៊ូមក ព្រោះក្រៅពីនាងយើងមិនត្រូវការអ្នកណាទាំងអស់"រាងក្រាស់និយាយហើយក៏ដើរឡើងតាមកាំជណ្តើរយ៉ាងលំបាក សម្តៅទៅបន្ទប់ មកដល់បន្ទប់ភ្លាម គេទម្លាក់ខ្លួនព្រូសទៅលើពូក គេងផ្កាប់មុខដោយភាពធុញទ្រាន់ គេមិនចង់មកផ្ទះទេ ព្រោះពេលមកដល់ផ្ទះពេលណាមានតែរូបភាពនាងគ្រប់កន្លែង ក្នុងបន្ទប់នេះក៏ដូចគ្នា ហេតុអីទៅវាពិតជាស្ងប់ស្ងាត់ណាស់ក្រោយពេលដែលគ្មាននាង
"បងជេយ៍បងស្រវឹងហើយជូតខ្លួនបន្តិចទៅ ម៉ោះចាំខ្ញុំជូតឱ្យ"
"លីស៊ូអូនមកវិញហើយមែនទេ"ពេលនេះរាងក្រាស់លឺសម្លេងអ្នកណាក៏ជាស្រីតូចដែរ គេក្រឡាស់ខ្លួនយ៉ាងលឿនតាមរកម្ចាស់សម្លេង ដោយស្នាមញញឹមតែក៏ទម្លាក់ទឹកមុខចុះភ្លាមពេលឃើញច្បាស់ជាអ្នកណា

YOU ARE READING
??????????????
Random????????????????? ???????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jongseong ? Kim Lisu