抖阴社区

Part13?

742 16 0
                                    

Enjoy your reading 🥰🤟

«សេអ៊ូល»
បន្ទាប់ពីធ្វើដំណើរអស់ជាច្រើនម៉ោង ពេលនេះឡានរបស់រាងក្រាស់ក៏បានចូលមកដល់ក្នុងក្រុងវិញដោយសុវតិ្ថភាព តែគេមិនទាន់ទៅផ្ទះទេ បែរជាជិះបង្វែរទៅលេងផ្ទះមិត្តភក្តិទៅវិញព្រោះមុនពេលចេញមកគេបាននិយាយគ្នាថានិងជួបជុំគ្នានៅផ្ទះជេគ។
«Jake home»
"ទីត ទីត ទីត"សម្លេងសុីផ្លេ ចុចស្ទើរលឺបែកភូមិគ្រឹះរបស់ជេគទៅហើយ រហូតជេគទ្រាំមិនបានចេញមកបើកខ្លួនឯងទាំងមួម៉ៅ

"ហ្អើយទៅហើយ ចុចអីចុចយ៉ាងនេះចុចយកពានមែនទេ"ជេគស្រែកវ៉ូសវ៉ាស់ តែជេយ៍មិនខ្វល់ទេនៅតែចុចមិនឈប់ព្រមទាំងលួចសើចអោយជេគទៀត គ្រាន់តែទ្វារបើក ជេយ៍ក៏បើកឡានចូលភ្លាម

"ងុឺត"សម្លេងជាន់ហ្រ្វាំងឈប់បន្ទាប់ពីបានចូលទៅដល់ក្នុងភូមិគ្រឹះទុកឡានត្រឹមត្រូវហើយ

"យ៉ាងមិចអាចង្រៃយ៍ ឯងចាំអោយយើងបើកទ្វារឡានអោយឯងទៀតឬយ៉ាងមិចបានមិនព្រមចុះមកសោះ"ព្រោះជេយ៍មិនព្រមចុះសោះទើបជេគដើរទៅសួរ

"អើ បើថាចិត្តល្អគួរតែបើកអោយមិនគួរសួរទេ ឯងគេចម៉ោងសីលធម៌មែនទេ"ជេយ៍សួរ ជេគក៏និយាយ

"ក្រែងឯងចេះបើកដែរមែនទេ ឬក៏ចេះតែបើកទ្វារឡានអោយស្រីទេ"ជេគសួរអ្នកជាមិត្តទាំងញញឹមឌឺ

"អាចង្រៃយ៍ យើងមិនមុខស្រីដូចឯងទេ យើងជាប្រុសស្មោះ"គេនិយាយព្រមជាមួយដៃក៏បើកទ្វារចុះ ហើយសួរជេគបន្ត

"ហើយ អាហ៊ុននៅឯណា យើងមកមួយទាំងមូល វាមិនគួរនៅសម្ងំទេ ពិតជាខ្វះសីលធម៌ទាំងគូរមែនពួកឯងនេះ មិនចម្លែកទេដែលនៅជាមួយគ្នាកើតនោះ"ជេយ៍និយាយជេគតប

"អាត្រឹមត្រូវហ្អើយ ត្រឹមត្រូវណាស់ ចុចសុីផ្លេផ្អើលអស់អ្នកក្នុងភូមិគ្រឹះរកតែអ្នកបម្រើរត់ទៅបើកអោយមិនទាន់"ជេគនិយាយជេយ៍ក៏តប

"យ៉ាងណាក៏យើងមានការគួរសមជាងឯង"

"ពិតមែនហេស មិចក៏យើងមើលមិនឃើញអញ្ចឹងទៅវិញ"ជេគនិយាយហើយធ្វើមុខបែបមិនដឹងអី

"អាហ៊ុនវាមិនចេញមកមែនហេស"ជេយ៍នៅតែមិនអស់ចិត្ត នេះគេមកយូរហើយសុងហ៊ុននៅមិនចេញមុខទៀត

??????????????Where stories live. Discover now