Enjoy your reading 🥰🤟
"អ្នកប្រុស អ្នកនាង ពួកយើងរៀបចំកន្លែងថតរួចហើយ តើ
ចាប់ផ្តើមពេលណាដែរ"រវល់តែឈរនិយាយគ្នា អ្នកថតរូបក៏មកសួរទើបនាងតូចប្រញាប់តបឡើង
"រួចហើយមែនទេ តោះ"នាងតូចនិយាយ មុននិងដឹកដៃរាងក្រាស់ទៅជាមួយគ្នា ដើម្បីថតរូប។
ប្រើពេលអស់ជាច្រើនម៉ោង ការថតរូបត្រូវបានបញ្ចប់ វាក៏ល្ងាចហើយ ទើបជេយ៍មិនចង់ធ្វើដំណើរចុះពីលើភ្នំទេ ក៏សម្រេចចិត្តថាសម្រាកនៅទីនេះមួយយប់ ដោយមានការយល់ស្របពីនាងតូចផង។
«ក្នុងផ្ទះ»
"លីស៊ូ អូនហត់មួយថ្ងៃហើយ ឆាប់ទៅងូតទឹកទៅ ចាំបងធ្វើអាហារឱ្យញុំា"រាងក្រាស់និយាយនាងតូចសម្លឹងមុខប្តីទាំងញញឹមមុននិងតប
"អត់ទេ អូនមិនហត់ទេ ព្រោះតែសប្បាយពេកអូនឡើងភ្លេចហត់អស់ហើយ តើបងធ្វើម្ហូបអីចាំអូនជួយ"នាងតូចនិយាយទាំងរីករាយ ពេលថតរូបមិញនេះនាងមិនត្រឹមតែសប្បាយតែក៏យល់ថាមានក្តីសុខផ្លូវចិត្តណាស់
"មិនបានទេ បើអូនមិនទៅងូតទឹកក៏មិនអីដែរ តែអូនមិនបាច់ធ្វើអីទេឆាប់ទៅអង្គុយទៅ"រាងក្រាស់មិននិយាយតែមាត់តែរុញច្រានភរិយាឱ្យទៅអង្គុយលើសាឡុងតែនាងគឺមិនព្រមទៅទេ នៅរឹងជម្នះទាល់តែបាន
"មិចក៏បងចេះតែបង្ខំអូនបែបនេះ ប្រាប់ហើយថាអូនចង់ជួយបង"នាងតូចនិយាយប្រកែកទាំងមុខក្រញ៉ូវ គេដូចជាថ្នមនាងពេកហើយ ធ្វើបែបនេះពិតជាគួរឱ្យធុញណាស់
"បានហើយ បងធ្វើម្នាក់ឯងបានមិនបាច់ចង់ជួយអីទេ ឆាប់ទៅអង្គុយឥឡូវនេះទៅ ពោះប៉ុនកញ្ជើហើយនៅចង់ធ្វើអីទៀត ទុកកម្លាំងបង្កើតកូនឱ្យបង ឱ្យតែល្អទៅបានហើយ"រាងក្រាស់និយាយនាងតូចសម្លក់គេថ្មែរដោយមិននិយាយអ្វីទាំងអស់ តែក៏រលីងរលោងទឹកភ្នែកដាក់គេ ធ្វើឱ្យជេយ៍ឃើញហើយសែនស្លុតចិត្ត
"លីស៊ូអូនកើតអី បង បង បងសុំទោស"ជេយ៍រកធ្វើអីមិនត្រូវពេលឃើញនាងតូចរលីងរលោងទឹកភ្នែកបែបនេះ គេប្រញាប់ទាញភរិយាមកឱបជាប់ទ្រូងព្រមទាំងអង្អែលក្បាលនាងថ្នមៗ ដោយការយកចិត្ត

YOU ARE READING
??????????????
Random????????????????? ???????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jongseong ? Kim Lisu