抖阴社区

Part43?

1K 29 9
                                    

Enjoy your reading 🥰🤟

"កូនជេយ៍"កំពុងភ្លឹងភ្លាំងរកនឹក រាងក្រាស់ក៏ភ្ញាក់ឡើងងាករកម្ចាស់សម្លេង។លោកស្រីផាកបើកទ្វារបន្ទប់ទាំងញញឹមទៅកាន់កូន វាជារឿងល្អដែលកូនគាត់ឆាប់ដឹងខ្លួន ចំណែករាងក្រាស់វិញក៏ញញឹមតបទាំងមុខស្ងួត ឃើញហើយអ្នកជាម៉ាក់ក៏ចូលទៅជិតហើយសួរកូនប្រុស

"អីយ៉ាមិចក៏កូនញញឹមអញ្ចឹង?ធ្វើបែបនេះម៉ាក់បារម្ភហើយ"លោកស្រីផាកនិយាយហើយទាញមាត់កូនឱ្យញញឹម ហើយគេក៏ញញឹមតាមគាត់ចង់បាន

"ត្រូវហើយ កូនញុំាអីនៅម៉ាក់គឺបានត្រៀមអាហារច្រើនណាស់សម្រាប់កូន"លោកស្រីផាកមិននិយាយតែមាត់ឡើយដៃក៏ស្រវាយកអាហារចេញពីក្នុងកន្រ្តកមក រកតែអ្នកជាកូនតបមិនទាន់

"ខ្ញុំញុំារួចហើយម៉ាក់"ជេយ៍និយាយលោកស្រីផាកអាក់សកម្មភាពបន្តិច មុននិងសួរទាំងភ្ញាក់ផ្អើល

"ថាមិចនេះកូនញុំាអីរួចហើយហេស ហើយកូនបានអីញុំានេះអាហារល្អទេ មានអនាម័យទេ ឬក៏អាយ៉ុងសានវាទិញតាមចិញ្ចើមផ្លូវឱ្យកូនញុំា ព្រះអើយមិចក៏កូនផ្តេសផ្តាសបែបនេះ"លោកស្រីផាកនិយាយឡើងហូរហែបន្ទោសកូនប្រុស ធ្វើឱ្យរាងក្រាស់ឯណេះសែនធុញថប់ ហេតុអីទៅអាហារចិញ្ចើមផ្លូវមានអីមិនល្អ

"អត់ទេម៉ាក់ខ្ញុំមិនបានញុំាអាហារចិញ្ចើមផ្លូវទេ"រាងក្រាស់និយាយលោកស្រីផាកធូរចិត្តបន្តិចមុននិងសួរបន្ត

"អញ្ចឹងយ៉ុងសានវាទៅទិញឯណា?"

"គឺខ្ញុំញុំាអាហាររបស់ស្រីចម្លែកមុខម្នាក់"ជេយ៍និយាយហីៗ ស្របនិងលោកស្រីផាកយកដៃរឹតទ្រូង ករណីនេះវារឹតតែធ្ងន់ធ្ងរទៀតហើយ

"កូនជេយ៍មិចក៏កូនមិនដឹងអីបែបនេះ"លោកស្រីផាកបន្ទោសជេយ៍ដែលធ្វើមុខម៉ក់ៗ មិនដឹងអីយ៉ាងមិច

"អាហារមនុស្សចម្លែកមុខកូនចេះតែហ៊ានញុំាដែរ ក្នុងខ្លួនកូនគិតអីចុះបើគេចង់ដាក់ថ្នាំបំពុលកូនទៅគិតយ៉ាងមិច?"

"ហើយឥឡូវស្រីម្នាក់នោះនៅឯណា ផ្តេសផ្តាសណាស់កូននេះ"លោកស្រីផាកនិយាយទាំងមុខក្រញ៉ូវ ស្របជាមួយរាងក្រាស់ធ្វើមុខធម្មតា រង់ចាំស្រីតូចចេញពីបន្ទប់ទឹក

??????????????Where stories live. Discover now