抖阴社区

Part44?

1K 27 21
                                    

Enjoy your reading 🥰🤟

រាងក្រាស់អង្គុយគងអន្ទាក់ខ្លានៅលើសាឡុងភ្នែកសម្លឹងទៅទ្វាររង់ចាំ ម្ចាស់ក្លឹបមកជួប មិនយូរទ្វារក៏បានបើកឡើង ភ្នែកមុតសម្លឹងទៅកាន់ម្ចាស់ក្លឹបដែលចូលមកទាំងញ័រខ្លួន

"អឺ អ្នកប្រុសបុគ្គលិកប្រាប់ថាអ្នកប្រុសចង់ជួបខ្ញុំមិនជ្រាបថាមានការអីដែរទៅ"ម្ចាស់ក្លឹបសួរទាំងរួញកចូលក្នុង បេះដូងគាត់ក៏លោតឌឹបៗ ព្រោះភ័យខ្លាចគេកម្ទេចក្លឹបចោល មិនឱ្យខ្លាចយ៉ាងមិចរាល់ថ្ងៃគាត់មានតែក្លឹបតូចតាចនេះហើយ សម្រាប់រកសុីចុះបើត្រូវកម្ទេចចោលនោះជីវិតគាត់សល់អីទៀត

"ហុឹស ប្ញកពាបែបនិងចេះតែអាចក្លាយជាម្ចាស់ក្លឹបបានដែរ"ជេយ៍សម្លឹងមើលម្ចាស់ក្លឹបតាំងពីក្បាលដល់ចុងជើងមុននិងសើចចំអកឡើង ធ្វើដល់ម្ចាស់ក្លឹបមួយទាំងមូលតែក៏ឆាប់ស្លុតយ៉ាងនេះ

"យើងចង់បានស្រីម្នាក់ឈ្មោះជូហា"រាងក្រាស់និយាយម្ចាស់ក្លឹបងើបមុខឡើងបើកភ្នែកធំៗ មុននិងតប

"អឺ...អ្នកប្រុសតាមពិតស្រីៗនៅក្នុងក្លឹបយើងគឺសុទ្ធតែស្អាតៗទាំងអស់ ខ្ញុំថាអ្នកប្រុសគួរតែមើលអ្នកផ្សេងវិញទៅ"

"ផាំង"លឺសម្តីគេរាងក្រាស់ទះតុផាំងលាន់ខ្ទរបន្ទប់ធ្វើឱ្យម្ចាស់ក្លឹបភ័យចង់លេចនោមដាក់ខោទៅហើយ

"ខ្ញុំថាត្រចៀកលោកមានបញ្ហាហើយ ខ្ញុំចង់បានក្មេងឈ្មោះជូហា ហេតុអីលោកបែរជាឱ្យខ្ញុំទៅមើលស្រីផ្សេងទៅវិញ"រាងក្រាស់ស្រែកដាក់ម្ចាស់ក្លឹបមួយទំហឹងភ្នែកក៏ក្រហមងាំង

"តែអ្នកប្រុស ជូហាា ជាអ្នករត់តុទេ នាងមិនមែនអ្នកបម្រើបែប...."ម្ចាស់ហាងរកនិយាយមិនចេញរាងក្រាស់ដាក់ខ្លួនអង្គុយចុះលើសាឡុងវិញ ភ្នែកមុតស្រួចងាកសម្លឹងមកម្ចាស់ក្លឹបយ៉ាងកំណាចមុននិងនិយាយយ៉ាងផ្តាច់ការ

"10នាទីទៀត បើក្មេងម្នាក់និងមិនមកជួបខ្ញុំទេ ហាងលោកខ្ទេចប្រាកដណាស់"ចប់សម្តីរាងក្រាស់លើកស្រាផឹកធ្វើមិនដឹង ខុសពីម្ចាស់ហាងលេបទឹកមាត់ក្អឹកទាំងភ័យ តើអ្នកប្រុសម្នាក់នេះមកពីណាទៅ តែមើលទៅគេប្រហែលមិនមែនអ្នកតូចតាចទេ តាមមើលប្ញកពាក្រអឺតក្រទមរបស់គេនោះ

??????????????Where stories live. Discover now