抖阴社区

Part16?

666 17 0
                                    

Enjoy your reading 🥰🤟

«ក្នុងភូមិគ្រឹះ»
"អ្នកម៉ាក់"ជេយ៍ហៅលោកស្រីផាកដែលអង្គុយបែរខ្នងសម្លឹងមើលទៅឆ្ងាយតាមបង្អួច
"ឯងនៅមានមុខហៅយើងថាម៉ាក់ដែរហេស ទាំងដែលឯងទៅចោលយើងអស់ជាច្រើនថ្ងៃដោយមិនអោយដំណឹងមួយម៉ាត់"គាត់និយាយហើយបែរមុខមករកកូនមុននិងនិយាយបន្ត
"ឯងមានដែលគិតទេ ថាដើមទ្រូងអ្នកជាម៉ាក់គេនាក ពេលបាត់កូនមិនដឹងសូម្បីដំណឹង វាពិបាកប៉ុណ្ណា ឯងគិតថាពេលឯងទៅបាត់ហើយយើងដេកលក់ស្រួលមែនទេ"លោកស្រីផាកឡើងចិញ្ចើមសួរកូនដោយមុខមាំស្មើ
"កូនសុំទោសម៉ាក់"ជេយ៍និយាយជាមួយនិងការដឹងកំហុស គេពិតជាមិនដឹងទេថាម៉ាក់គេបារម្ភពីគេម្លឹងនោះ តែគេមិនបានខ្វល់អ្វីច្រើនឡើយមុននិងនិយាយបន្ត
"ម៉ាក់ខ្ញុំបាននាំនាងមកតាមអ្វីដែលម៉ាក់និយាយហើយ"ជេយ៍និយាយទាំងញញឹមមុននិងស្រែកហៅអ្នកជាសង្សារអោយចូលមក
"ឆូអុីឆាប់ចូលមក"ជេយ៍ហៅ ឆូអុីក៏ដើរចូលទៅទាំងញញឹមញញែមអឹមអៀន ហួសហេតុពេលដែលដើរមកដល់នាងល្អក៏គៀកដៃជេយ៍ជាប់ដោយគ្មានការគួរសមអ្វីទាំងអស់។លោកស្រីផាកសម្លឹងមើលឆូអុី លើកក្រោមមុននិងសើចដើមក
"ហុឹស និងមែនទេជាប្រភេទមនុស្សស្រីដែលឯងចូលចិត្ត យើងគិតថាវាអន់ជាងស្រីតាមចិញ្ចើមផ្លូវទៀត"លោកស្រីផាកនិយាយទាំងសើចហួសចិត្តព្រោះមិនស្មានថាស្រីដែលកូនគាត់ស្រឡាញ់ងប់ងល់រហូតដល់ភ្លេចម្តាយឪពុកជាស្រីប្រភេទនិងសោះ នាងគឺគ្មានឡើយការគួរសមរឹតតែមិនចេះស្រឡាញ់ខ្លួន បែរជាគៀកដៃមនុស្សប្រុសដោយគ្មានការអៀនខ្មាស់ ជាពិសេសនៅចំពោះមុខម្តាយគេទៀត។តែយ៉ាងណាគាត់មិនគួរវាយតម្លៃមនុស្សលឿនពេកទេឃើញនាងដំបូងគាត់ក៏មើលងាយនាងទៅហើយ វាជាហេតុធ្វើឱ្យឆូអុី ឱនមុខចុះដោយការអន់ចិត្ត លាយខឹងផងដែរ។តែលោកស្រីផាកមិនខ្វល់ឡើយ មុននិងសម្លឹងទៅកន្លែងផ្សេងដោយមិនមើលឆូអុីទៀត តែគាត់ក៏បានឃើញអីម្យ៉ាងមុននិងស្រែកឡើង
"អ្នកណានៅលឹបល ធ្វើអីនៅមាត់ទ្វារនោះ"លោកស្រីផាកគាត់ពិតជាភ្នែករវាសណាស់ គាត់មើលទៅទ្វារក៏ដូចជាឃើញអ្នកណាម្នាក់កំពុងលបស្តាប់ ចំណែកនាងល្អិតលីស៊ូ លឺហើយភ័យណាស់ នាងបម្រុងរត់គេចទៅហើយតែជេយ៍ក៏ហៅ
"លីស៊ូ រត់ទៅណាចូលមក"ជេយ៍ហៅនាងតូចក៏ទច់ដំណើរមុននិងបែរក្រោយដើរចូលក្នុងបន្ទប់ទទួលភ្ញៀវទាំងភ័យៗផ្អើលៗ
"ជម្រាបសួរ លោកស្រី"លីស៊ូ លើកដៃជម្រាបសួរលោកស្រីផាកជាការគួរសម ទាំងនៅភ័យមិនទាន់បាត់ លោកស្រីផាកសម្លឹងនាងតូចជាមួយស្នាមញញឹមមើលទៅហាក់ពេញចិត្តវាជាហេតុនាំឱ្យភ្នែកជេយ៍ងាកមើលអ្នកម៉ាក់ខ្លួនឆ្លាស់និងនាងតូចទាំងភ្ញាក់ផ្អើល
"មានលីសធម៌ល្អ អ្នកណាបង្រៀនហុឹម"លោកស្រីផាកសួរនាងតូចក៏ងើបមុខតបគាត់ទាំងមិនហ៊ានមើលមុខគាត់ចំឡើយ
"គឺអ្នកម៉ាក់ជាអ្នកបង្រៀន ហើយទៅសាលាលោកគ្រូអ្នកគ្រូ ក៏បានណែនាំបន្ថែមដែរ"នាងតូចនិយាយទាំងញញឹមមិនដឹងអី កាយវិការនាងធ្វើអោយលោកស្រីផាកឃើញហើយស្រស់ស្រាយណាស់ មើលចុះនេះបានគេនិយាយថា ទោះបានល្អតែក៏មិនភ្លេចកំណើត។កាយវិការអ្នកទាំងពីរធ្វើអោយឆូអុីដែរសម្លឹងមើលសែនច្រណែន និងក្តៅក្រហាយក្នុងចិត្តណាស់តែខំញញឹមបន្លប់ធ្វើដូចគ្មានបញ្ហាអី
"អ្នកម៉ាក់ ខ្ញុំនាំឆូអុីមកជួបអ្នកម៉ាក់ មិនមែនលីស៊ូទេ"ជេយ៍និយាយទាំងមិនពេញចិត្តដែលលោកស្រីផាកហាក់មិនរវល់និងឆូអុីដែលជាសង្សារ តែបែរជាធ្វើទៅចាប់អារម្មណ៍លីស៊ូទៅវិញ។តែតាមពិតអ្វីដែលគេឃើញគឺពិតចេញពីចិត្តរបស់លោកស្រីផាក គាត់មិនបានសម្តែងទេ ក្មេងតូចលីស៊ូនេះពិតជាគួរអោយស្រឡាញ់ណាស់ជាមួយនិងភាពមិនដឹងអីរបស់នាង
"ហើយពេលនេះបានជួបហើយតើ ឯងចង់បានអីទៀត"លោកស្រីផាកលើកចិញ្ចើមនិយាយទៅកាន់កូនហីៗ
"ម៉ាក់គួរតែនិយាយជាមួយនាង ម៉ាក់ធ្វើបែបនេះមិនសមទេ ឆូអុីក៏ចេះអនចិត្តដែរ"ជេយ៍តម្លើងសម្លេងដាក់អ្នកជាម៉ាក់ លោកស្រីផាកមិនតបគ្រាន់តែញញឹមចុងមាត់។នាងល្អឆូអុីបានឱកាសប្រញាប់យកមុខ
"បងជេយ៍ កុំបង្ខំអ្នកម៉ាក់អី ទោះពេលនេះគាត់មិនចង់មើលអូនមិនពេញចិត្តអូន តែអូននិងធ្វើអោយគាត់ពេញចិត្តអូននៅថ្ងៃណាមួយ សំខាន់អោយតែអ្នកម៉ាក់ផ្តល់ឱកាស"នាងនិយាយដោយសម្លឹងមុខលោកស្រីផាកទាំងញញឹមព្រមទាំងធ្វើមុខគួរអោយអាណិត លោកស្រីផាកគាត់ក៏សម្លឹងមើលមកឆូអុីវិញដូចគ្នាដោយក្រសែភ្នែកមិនពេញចិត្តមុននិងនិយាយទៅកាន់ឆូអុីមួយទំហឹង
"អ្នកណាម៉ាក់នាង យើងទទួលនាងធ្វើជាកូនប្រសារតាំងពីពេលណា"លោកស្រីផាកនិយាយទាំងកំហឹង ឆូអុីក៏អោនមុខចុះចូលតួកំសត់ឱ្យជេយ៍អាណិត មុននិងគេនិយាយទៅកាន់អ្នកជាម៉ាក់
"អ្នកម៉ាក់ អ្នកម៉ាក់និយាយបែបនេះហួសហេតុពេកហើយណា បើអ្នកម៉ាក់មិនពេញចិត្តនាងក៏អ្នកម៉ាក់ក៏មិនគួរនិយាយបែបនិងដាក់នាងដែរ នាងគ្រាន់តែហៅម៉ាក់ថាជាម៉ាក់ផង ហេតុអីមិនបាន"ជេយ៍តម្លើងសម្លេងដាក់ម្តាយលោកស្រីផាកសើចដើមក
"ឯងឆ្គួតនិងស្រីម្នាក់នេះកែលែងឡើងហើយ ម៉ាក់ប្រាប់ឯងចុះ បើឯងហ៊ានតែយកស្រីម្នាក់នេះជាប្រពន្ធ កុំថាឡើយទ្រព្យសម្បត្តិទាំងអស់ដែលយើងមាន ទោះមួយកាក់មួយសេនក៏យើងមិនអោយឯងដែរ"លោកស្រីផាកនិយាយមួយប្រយោគនេះចេញទៅទាំងញ័រសាច់ទទ្រើត ចំណែកអ្នកជាកូនក៏ចិត្តខ្លាំងមិនចាញ់គ្នាឡើយ
"បានបើម៉ាក់មិនពេញចិត្តខ្ញុំនិងចាកចេញដោយមិនយកអ្វីទាំងអស់"ជេយ៍និយាយដោយមុខមាំមុននិងអូសដៃឆូអុីចេញ តែនាងល្អឆូអុីនៅទច់មិនទៅណាឡើយមុននិងនិយាយ
"បងជេយ៍ ឆាប់សុំទោសម៉ាក់បងភ្លាមទៅ បងមិនគួរចិត្តក្តៅទេ គាត់មានបងតែម្នាក់ បើបងទៅចោលគាត់ គាត់មានអ្នកណា អូនគិតថាតិចទៀតគាត់លែងខឹងហើយ ពេលនេះគាត់ខឹងអូនគិតថាវាប្រហែលមកពីគាត់ទទួលយកមិនទាន់បានហើយដែលបងស្រឡាញ់អូនជាងគាត់"ឆូអុីនិយាយព្រមទាំងពេបមាត់ញញឹមឌឺទៅកាន់លោកស្រីផាកយ៉ាងចាស់ដៃ កាយវិការនាងវាធ្វើអោយលោកស្រីផាកស្ទើរតែស្ទះឈាមទៅហើយខ្លួនគាត់ឡើងញ័រអស់មុននិងស្រែកមួយទំហឹង
"ចេញទៅ ពួកឯងឆាប់នាំគ្នាចេញទៅកុំអោយយើងឃើញមុខអោយសោះ"លោកស្រីផាកចង្អុលទៅទ្វារស្រែកដេញពួកគេចេញទាំងញ័រខ្លួនទទ្រើតស្ទើរតែដួលសន្លប់ទៅហើយ តែពួកគេមិនព្រមចេញឡើយ
"ចេញលឺទេ យើង យើង យើងប្រាប់ អោយ អោយ.."មិនទាន់ចប់ប្រយោគផងខ្លួនលោកស្រីផាកក៏ដួលទៅហើយទើបនាងតូចលីស៊ូរត់ទៅជួយទ្រលោកស្រីផាក មុននិងសម្លក់ទៅកាន់បងស្រី នាងពិតជាមិនពេញចិត្តនិងមិនគាំទ្រសោះឡើយចំពោះពាក្យសម្តីបងស្រីនាងមិញនេះ
"បងធ្វើហួសហេតុពេកហើយ ឆូអុី ខ្ញុំថាខ្ញុំមិនគួរគោរពបងទៀតទេ"នាងតូចនិយាយទាំងខឹងមុននិងងាកមកមើលលោកស្រីផាកវិញ
"លោកស្រី លោកស្រី ដឹងខ្លួនឡើង"បន្ទាប់ពីគ្រាលោកស្រីផាកដាក់សាឡុងហើយនាងតូចក៏យកដៃទះមុខលោកស្រីផាកតិចៗដើម្បីអោយគាត់ដឹងខ្លួនមុននិងរ៉ូតកាបូបទាញប្រេងខ្យល់មកអោយគាត់ហិត។មួយសន្ទុះគាត់ក៏ដឹងខ្លួនវិញនាងតូចញញឹមមុននិងនិយាយឡើង
"លោកស្រី ទីបំផុតដឹងខ្លួនហើយ"នាងតូចនិយាយទាំងញញឹម លោកស្រីផាកសម្លឹងមុខតូចមិនដាក់ភ្នែកមុននិងដាច់ចិត្តសួរ
"ហេតុអីក៏នាងមើលថែយើងនាងមិនទៅជាមួយពួកគេទេហេស"លោកស្រីផាកសួរ ព្រោះគាត់គិតថាជាបងប្អូនមុខតែចរិតដូចគ្នា កាន់ជើងគ្នាហើយតែហេតុអីក៏នាងតូចបែរជានៅមើលថែគាត់ទៅវិញ
"អឹមម អត់ទេ"នាងតូចគ្រវីក្បាលជាមួយទឹកមុខស្រពោននាងពិតជាសែនខ្មាសនិងទង្វើរបងស្រីនាងមិញនេះណាស់ នាងរឹតតែហួសចិត្តនិងមានចម្ងល់ពេញខួរក្បាលហេតុអីក៏បងស្រីនាងធ្វើបែបនេះកើត
"ក្រែងប្អូនត្រូវនៅខាងបងមែនទេ ហេតុអីនាងបែរមកខ្វាយខ្វល់ពីខ្ញុំទៅវិញ"លោកស្រីផាកនិយាយនាងតូចក៏តបទាំងមានអារម្មណ៍ថាខុស នាងពិតជាអាម៉ាស់ចំពោះលោកស្រីផាកណាស់ជាពិសេសនៅពេលដែលគាត់សួរបែបនេះទៀត
"ខ្ញុំមិននៅខាងអ្វីដែលមិនត្រឹមត្រូវទេ ដូចមិញនេះអញ្ចឹង បងស្រីខ្ញុំធ្វើបែបនិងមិនត្រឹមត្រូវទេ គាត់បែរជាយកកូនប្រុសគេទៅបញ្ឈឺម្តាយគេទៅវិញ ទង្វើរបែបនិងពិតជាគួរអោយស្អប់ណាស់"នាងតូចនិយាយជាមួយទឹកមុខមិនពេញចិត្ត
"ហុឹម ឯងគឺពិតជាក្មេងល្អណាស់ ចេះដឹងខុសត្រូវ ស្តាយណាស់ហេតុអីក៏កូនជេយ៍មិនស្រឡាញ់ឯងទៅវិញ"លោកស្រីផាកនិយាយទាំងសោកស្តាយ នាងល្អិតលីស៊ូលឺហើយក៏ប្រញាប់និយាយទាំងអឹមអៀន
"តាម តាមពិតទៅខ្ញុំមិនល្អទេលោកស្រី ខ្ញុំគឺធ្លាប់ចោះកង់ឡានគេអស់ច្រើនណាស់ កង់ឡានកូនលោកស្រីក៏ខ្ញុំលួចចោះដែរចោះច្រើនទៀតផង ហើយខ្ញុំនៅមានដេញវាយក្មេងដណ្តើមនំញុំាទៀត ខ្ញុំចូលចិត្តបង្កររឿងពេញភូមិទៀតផង"នាងតូចនិយាយសារភាពរឿងពិតរបស់ខ្លួនប្រាប់លោកស្រីផាកទាំងអឹមអៀន លោកស្រីផាកលឺក៏សើចហួសចិត្ត ពុទ្ធោយអើយ នាងពិតជាធ្វើអោយគាត់បាក់ចង្កេះណាស់ ចោះកង់ឡានមធ្យមតែនៅមានករណីដេញវាយក្មេងដណ្តើរនំទៀត
"ហុឹស តាមពិតឯងជាក្មេងរពឹសសោះ"លោកស្រីផាកនិយាយទាំងសើច ហើយពួកគេក៏សើចជុំគ្នាបានសប្បាយមួយគ្រា នាងតូចនាំលោកស្រីផាកនិយាយពីនេះពីនោះជាហូរហែ មិនអោយលោកស្រីផាកមានអារម្មណ៍ថាធុញឡើយ
"ចូវ៉ា ចូវ៉ាមកណេះ"រវល់ជជែកគ្នាចូវ៉ាក៏រត់ចូលមកទើបលោកស្រីផាកហៅអោយវាដើរមកជិតគាត់
"វាពិតជាស្រស់ស្អាតណាស់លោកស្រី ខ្ញុំចូលចិត្តវាណាស់"នាងតូចនិយាយហើយសម្រូតចុះពីសាឡុងទៅអង្គុយលេងជាមួយឆ្កែដោយទឹកមុខញញឹមក្តីសុខ
"បើចូលចិត្តយកវាទៅ យើងអោយ"លោកស្រីផាកនិយាយនាងតូចងើយមើលមុខគាត់មុននិងតប
"អត់ទេ លោកស្រីមិនបានទេ ពួកវាគឺមានគ្នាបើខ្ញុំយកវាទៅ អញ្ចឹងពួកវាប្រាកដជាឯកាហើយ ណាមួយខ្ញុំនៅរៀនមិនមានពេលមើលថែវាទេ"នាងតូចនិយាយទាំងញញឹមតិច ដៃចេះតែអង្អែលឆ្កែមិនឈប់ជាមួយអារម្មណ៍ស្តាយតិចៗ តាមពិតវាជាឱកាសហើយហេតុអីក៏នាងមិនក្តោបក្តាប់យកទៅ តែអោយធ្វើយ៉ាងមិច ឆ្កែក៏មានមនោសញ្ចេតនាដែរ បើនាងយកចូវ៉ា ទៅ ចុះ ចូវូ គិតយ៉ាងមិច មួយនៅក្រុងមួយនៅស្រែ វាពិតជានឹកគ្នាហើយ
"ឯងនៅរៀនទេមែនទេ"លោកស្រីផាកសួរទាំងភ្ញាក់ផ្អើល
"ចាស៎"នាងតូចតប
"អញ្ចឹងឯងរៀនថ្នាក់ទីប៉ុន្មាន ហើយអាយុប៉ុន្មានហើយ"លោកស្រីផាកសួរ
"ខ្ញុំរៀនថ្នាក់ទី12 អាយុ19ឆ្នាំហើយ"លឺរាងស្តើងតបលោកស្រីផាកងក់ក្បាលមុននិងនិយាយក្នុងមាត់តិចៗ
"មិនអីទេ ខុសគ្នាតែ 4 5 ឆ្នាំតើ"គាត់និយាយនាងតូចស្មានតែគាត់និយាយជាមួយនាងទើបខំតប
"ចាស៎"នាងតបលោកស្រីផាកសើច មុននិងតបនាងវិញ
"គ្មានអីទេ លេងចូវ៉ាទៅ"គាត់តបនាងតូចក៏ញញឹមមុននិងលេងឆ្កែបន្តស្របនិងគាត់ក៏សម្លឹងមើលនាងតូចទាំងញញឹម ហើយក្នុងចិត្តក៏ដូចជាកំពុងគិតអីម្យ៉ាង។(តើគាត់កំពុងគិតពីអីទៅ)

??????????????Where stories live. Discover now