抖阴社区

Part57??

990 24 12
                                    

Enjoy your reading 🥰🤟

ក្រឡេកមករាងក្រាស់វិញគេញញឹមហួសចិត្តនិងជំនិតបន្តិច មុននិងក្រឡេកមកមើលរាងតូចភរិយាដែលគេងលក់ស្កប់ស្កល់នៅលើពូក មុននិងដើរទៅជិតហើយ លើកដៃទៅវែងសក់ដែលបាំងមុខតូចចេញមុននិងឱនថើបថ្ងាសតូចមួយខ្សឺត ទើបសម្តៅចូលទៅបន្ទប់ទឹកដើម្បីងូតទឹកផ្លាស់សម្លៀកបំពាក់។មួយសន្ទុះក្រោយមករាងក្រាស់ក៏ចេញមកវិញជាមួយអាវឃ្លុំ ហើយក៏ដើរទៅអង្គុយលើសាឡុងក្បែរបង្អួចកញ្ចក់ដើម្បីមើលទេសភាពពេលភ្លៀងហើយ តែអ្វីដែលគេឃើញធ្វើឱ្យគេភ្ញាក់ផ្អើលណាស់មុននិងរត់ចុះទៅក្រោមយ៉ាងលឿន។

"យូមី នេះអូនធ្វើអីនិងឆាប់ចុះមក"គ្រាន់ចុះមកដល់ភ្លាមរាងក្រាស់ស្រែកឡើងស្ទើរភ្លាត់សម្លេង នេះនាងប្រុងធ្វើអីនិង ព្រោះតែប្រុសម្នាក់នាងចង់ចងក សម្លាប់ខ្លួនផងហេស

"ហុឹក ហុឹក បងជេយ៍ កុំឃាត់ខ្ញុំអី ខ្ញុំមិនចង់រស់ទៀតទេ"ស្រីល្អនិយាយតបមកជេយ៍ទាំងទឹកភ្នែកហូររហាមមើលទៅគួរឱ្យអាណិតណាស់

"ចុះមក មានរឿងអីយើងនិយាយគ្នាបាន"ឃើញនាងបែបនិងជេយ៍ក៏និយាយសម្រួលឱ្យនាងចុះមកតែនៅនៅរឹងមិនព្រមចុះឡើយ

"អត់ទេខ្ញុំមិនចុះទេ ខ្ញុំចង់ស្លាប់ ពិភពលោកនេះគ្មានកន្លែងណាដែលល្អសម្រាប់ខ្ញុំទៀតទេ ម៉ាក់ប៉ាក៏ទៅចោល ចំណែកសង្សារក៏ក្បត់ចិត្ត ខ្ញុំគ្មានសល់អ្វីទៀតទេ"យូមីនិយាយឡើងជេយ៍ហាក់ទន់ចិត្តភ្លាម ត្រូវហើយតើអ្នកណាទទួលយកបាន ប៉ាម៉ាក់នាងទើបតែស្លាប់ចោលនាងមិនបានប៉ុន្មានឥឡូវ អាចង្រៃយ៍នោះធ្វើបាបនាងទៀត តែយ៉ាងណាគេមិនព្រមឱ្យនាងគិតខ្លីអញ្ចឹងទេ

"យូមី មិចក៏អូននិយាយអញ្ចឹង អូននៅមានបង មិចក៏និយាយថាគ្មានអ្នកណា ចុះមកមិនថាអ្នកណាបោះបង់អូន តែមានបងម្នាក់នៅចាំមើលថែអូន"ជេយ៍និយាយយូមីសួរបញ្ជាក់ទាំងអណ្តឺតអណ្តក

"ពិតមែនហេស"យូមីសួរជេយ៍ងក់ក្បាលញាប់ស្អេក ទើបយូមីព្រមចុះមក

"អញ្ចឹងបងជេយ៍សន្យាបានទេ ថាមិនថាមានរឿងអីបងជេយ៍និងមើលថែអូន មិនធ្វើបាបអូនទេ"

??????????????Where stories live. Discover now