Enjoy your reading 🥰🤟
"ឯងជួយនិយាយជាមួយអ្នកម៉ាក់សិនទៅ ប្រាប់ថាលីស៊ូចូលបន្ទប់ទឹកហើយ បន្តិចទៀតទើបចេញ"ជេយ៍និយាយ គេក្រឡេកមើលឆូអុីមុននិងនិយាយទៅកាន់នាង
"ឆូអុីអូននៅទៅនេះហើយ បងបានកក់បន្ទប់សម្រាប់អូនហើយនេះសោ"ជេយ៍និយាយយ៉ាងប្រញាប់ ធ្វើឱ្យឆូអុីឃើញហើយឆ្ងល់ណាស់
"ជេយ៍នេះបងកើតអីមើលទៅកាយវិការបងដូចជាប្រញាប់ម្ល៉េះ ហើយចុះបងទៅណា ក្រែងថានៅគេងទៅនេះជាមួយគ្នានោះ"ឆូអុីនិយាយទាំងឆ្ងល់ក្រែងនិយាយគ្នាហើយថាគេងនៅក្នុងក្លឹបនោះ
"បងត្រូវទៅលើភ្នំ"
"ទៅលើភ្នំ យប់ហើយនិងបងទៅបានយ៉ាងមិចគ្រោះថ្នាក់ណាស់"ឆូអុីនិយាយ យប់ហើយជិះឡើងភ្នំទាំងយប់វាមិនស្រួលទេ
"មិនអីទេ បងស្ទាត់ក្នុងការបើកបរហើយអូនកុំភ័យអី"ជេយ៍និយាយហើយបម្រុងដើរទៅតែនាងល្អចាប់ដៃគេជាប់មុននិងនិយាយ
"អញ្ចឹងបើបងទៅអូនក៏ទៅដែរ"
"មិនបានទេអូនទៅមិនបានទេ"លឺឆូអុីនិយាយជេយ៍ប្រញាប់ប្រកែកភ្លាម សកម្មភាពគេធ្វើឱ្យឆូអុីភ្ញាក់ផ្អើលណាស់ ទើបសួរទៅរាងក្រាស់
"ហេតុអីទៅ ហេតុអីអូនទៅជាមួយបងមិនបាន"ឆូអុីសួរដោយពេបមាត់រកយំ ជេយ៍ឃើញហើយទម្លាក់ទឹកមុខឱ្យស្រទន់បន្តិចមុននិងតប
"ចាំបងបកស្រាយតាមក្រោយពេលនេះ បងប្រញាប់ណាស់ អូនក៏អញ្ចឹងដែរទៅសម្រាកទៅ"ជេយ៍និយាយហើយក៏រត់ចេញទៅយ៉ាងលឿនមិនងាកក្រោយ ចំណែកឆូអុីវិញគ្រាន់តែជេយ៍ផុតក៏បានដៃល្មម នាងបានខលហៅមិត្តភក្តិប្រុសៗរបស់នាង2 3 នាក់ឱ្យមកជួបនាងហើយនាំគ្នាផឹកសុីយ៉ាងសប្បាយ តើទៅខ្វល់អីបើនាងមិនមែនអ្នកចេញលុយផង។
ក្រឡេកមករាងក្រាស់ឯណេះវិញពេលនេះគេជិះចេញពីក្លឹបបានមួយម៉ោងជាងហើយ ក្នុងចិត្តគេអន្ទះសារណាស់ ចង់ឱ្យឆាប់ដល់លើភ្នំឆាប់ៗ វាក៏សំណាងដែរ ដែលមេឃរាំងល្មមទើបគេមិនពិបាកធ្វើដំណើរ។"ងុឺត"សម្លេងជាន់ហ្រ្វាំងឈប់ មុននិងបង្ហាញរាងសង្ហាចុះពីលើឡានមក គេរត់យ៉ាងលឿនចូលទៅក្នុងផ្ទះដើម្បីរករាងស្តើងដោយមិនបានចាប់អារម្មណ៍អ្វីទាំងអស់ តែចូលទៅដល់អ្វីដែលស្មានមិនដល់ក៏កើតឡើង

YOU ARE READING
??????????????
Random????????????????? ???????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jongseong ? Kim Lisu