抖阴社区

Part69?

999 27 15
                                    

Enjoy your reading 🥰🤟

ធ្មេចបើកៗកូនក្នុងផ្ទៃរបស់នាងតូចក៏មានអាយុ9ខែទៅហើយ។នៅមិនប៉ុន្មានថ្ងៃទៀតទេ កូនរបស់ពួកគេគឺបានឃើញពន្លឺថ្ងៃហើយ។តើមានអ្វីដែលរំភើបជាងនេះទៀតទៅ ក្រោយពីរង់ចាំអស់រយៈពេលជាយូរពេលនេះ ក៏កៀកថ្ងៃបានឃើញមុខកូនហើយ ម្នាក់ៗសែនអន្ទះសារ ថានៅយូរទៅក៏មិនចង់រង់ចាំ តែដល់នៅតែពីរបីថ្ងៃបែបនេះទៀតរឹតតែមិនចង់ចាំថែមទៀត បើអាចទាញពេលវេលាបានគឺសឹងតែទាញឱ្យដល់ថ្ងៃកើតតែម្តងទៅហើយ ដើម្បីកុំឱ្យមកភ័យអរបែបនេះ។

"បងជេយ៍"សម្លេងស្រីតូចហៅរាងក្រាស់

"លីស៊ូ អូនក្រោកហើយមែនទេ នេះទើបតែម៉ោង7និង"គ្រាន់តែលឺសម្លេងភរិយារាងក្រាស់រហ័សងាករកមើលភ្លាម មុននិងដើរទៅជួយគ្រានាង មើលចុះ ពោះនាងកាន់តែធំមែនទែនហើយ ចំណែកខ្លួនវិញក៏តូចតែមួយ ស្ទើរតែមិនអាចទប់កូនរួចទៅហើយ

"បងឱ្យអូនគេងយ៉ាងមិចលក់ បើបងធ្វើម្ហូបអីមិនដឹងឈ្ងុយពេញទាំងផ្ទះ"នាងតូចមុខស្លេកស្លាំង និយាយជាមួយប្តីទាំងញញឹមស្ងួត ចំណែករាងក្រាស់វិញ ឃើញប្រពន្ធលើកណាក៏ចេះតែអួលអាក់ក្នុងដើមកមិនឈប់ គេមិនចង់ឃើញនាងក្នុងសភាពបែបនេះទេ ពីក្មេងស្រីម្នាក់ដែលធ្លាប់តែរីករាយដូចជាផ្កាត្រូវទឹកសន្សើម ក៏ស្រាប់តែស្រពោនស្ងួតបែបនេះ វាពិតជាពិបាកទទួលយកណាស់។ដៃមាំលើកឡើងអង្អែលក្បាលភរិយាថ្នមៗដោយក្តីស្រឡាញ់មុននិងនិយាយឡើង

"បងគឺធ្វើបបរបង្គាដែលអូនចូលចិត្តនោះអី អញ្ចឹងអូនត្រូវតែញុំាឱ្យបានច្រើនទៅណា៎"រាងក្រាស់និយាយ នាងតូចក៏ញញឹមហើយនិយាយទាំងរំភើបចិត្ត

"ពិតមែនហេស បើបបរបង្គាមែនបងកុំភ័យ អូនប្រាកដជាញុំាឱ្យបានច្រើនហើយ"នាងតូចនិយាយ រាងក្រាស់ញញឹមហើយក៏នាំរាងតូចរបស់ភរិយាទៅអង្គុយលើតុ មុននិងគេទៅដួសបបរឱ្យនាង

"នេះ បបរអូនមកដល់ហើយ ត្រូវញុំាឱ្យអស់លឺទេ"រាងក្រាស់និយាយទាំងអួលដើមក តើនាងនិងអាចញុំាវាបានទេ មួយខែហើយ មួយខែជាងហើយដែលនាងមិនទទួលញុំាអាហារសោះ ញុំាលើកណាក៏ចេះតែក្អួត ហើយបើញុំាបាន ក៏មិនដែលលើសពី ពីរបីស្លាបព្រាដែរ

??????????????Where stories live. Discover now