Enjoy your reading 🥰🤟
គ្រាន់តែជេគនិងលីស៊ូទៅផុត រាងក្រាស់ឯណេះមួយភ្លែតមើលម៉ោងចង់30ដង គេមិនគួរបបួលយូមីទៅទេ ពិតជាយឺតយូរមែន
"បងជេយ៍ខ្ញុំមកហើយ"យូមីរត់មកមកព្រមទាំងនិយាយឡើងដង្ហក់ព្រោះកំពុងហត់
"មិចក៏យូរម្ល៉េះ"ជេយ៍សួរឡើងយូមីចង់គាំង នាងទៅមិនដល់10នាទីទេ តែគេថាយូរទៀត
"គឺ...."
"មិនបាច់បកស្រាយទេឆាប់ឡើងឡានទៅ"ជេយ៍និយាយយូមីងក់ក្បាលមុននិងរត់សម្តៅឡានហើយបើកចេញទៅ តាមជេគ មិញនេះគេក៏បានមើលដែលឃើញថាជេគនាំនាងតូចជិះឡានបត់ទៅខាងស្តាំដៃ ទើបជេយ៍ប្រញាប់បើកតាមយ៉ាងលឿនរហូតបានឃើញឡានជេគនៅមិនឆ្ងាយគ្នាប៉ុន្មានឡើយ ឃើញបែបនេះធ្វើឱ្យអ្នកខ្លះដកដង្ហើមធូរទ្រូងភ្លាម។ជេយ៍ព្យាយាមបើកតាមជេគគ្រប់ច្រកផ្លូវ មិនឱ្យឃ្លាត បើកតាមរហូតដល់ជេគចាប់បានថាមានឡានបើកពីក្រោយ ហើយបើចាំមិនខុសឡាននិងផ្លាកលេខនិងគ្មានអ្នកណាទេក្រៅពីមិត្តរបស់គេ។គេក៏លួចញញឹមឡើងហួសចិត្តនិងអាមិត្តសម្តីគ្រាន់បើរបស់គេមិនស្ទើរទេ។ឃើញថាទង្វើរដូចជាខឹងស្អប់តែតាមពិតក៏ហួងហែងណាស់ រកតែគេនាំប្រពន្ធដើរលេងបន្តិចក៏មិនបានក៏មិនបាន
«ក្នុងឡាន»
"លីស៊ូ អូនឃ្លានទេ"បើកបណ្តើរជេគសួរទៅរាងស្តើងបណ្តើរ នាងតូចឯណេះងាកមើលមុខជេគបន្តិចមុននិងតប
"អត់ទេ អូនមិនឃ្លានទេ"លីស៊ូនិយាយជាមួយទឹកមុខស្រពោនអាចឱ្យជេគចាប់បានទើបនិយាយឡើង
"បើចិត្តចង់ទៅដើរលេងជាមួយគេមិចក៏អូនមិនទៅ"ជេគនិយាយនាងតូចងាកមកប្រកែកភ្លាម
"អត់ទេអូនមិនបានចង់ដើរលេងជាមួយគេទេ"រាងស្តើងនិយាយជេគតប
"មនុស្សស្រីគឺមាត់ក្បត់ចិត្តបែបនេះឯង បានហើយឈប់កុហកទៅបងមើលទឹកមុខអូនដឹង"
"អូនមិនបានក្បត់ចិត្តទេ បងជេគឈប់និយាយពីគេទៅអូនមកដើរលេងជាមួយបងព្រោះមិនចង់ឃើញគេ ម្ល៉េះពេលនេះគេក៏ដើរលេងជាមួយអ្នកផ្សេងភ្លេចអូនហើយ អញ្ចឹងបងកុំរំលឹកពីគេអី"រាងស្តើងនិយាយឡើងជេគសើចហួសចិត្ត ឃើញទេមិនបានបង្ខំអីផងក៏ចេញកន្ទុយមកឯង

YOU ARE READING
??????????????
Random????????????????? ???????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jongseong ? Kim Lisu