抖阴社区

                                    

"អ្នកប្រុសសម្រួលគ្នាបានទេ យល់ដល់ជូហានាងនៅក្មេងខ្ចី រាល់ថ្ងៃធ្វើការដើម្បីរស់តែប៉ុណ្ណោះ ទុកអនាគតឱ្យនាងផងទៅ"ម្ចាស់ក្លឹបមិនអស់ចិត្តនៅនិយាយជំនួសស្រីតូច តែអ្នកកម្លោះហាក់មិនខ្វល់ឡើយ

"10មុឺន"

"បាទ"លឺពាក្យ10មុឺនម្ចាស់ក្លឹបឆ្ងល់បន្តិច

"យកស្រីម្នាក់នោះមកឱ្យយើង យើងឱ្យ10មុឺន"

"តែអ្នកប្រុស..."

"20មុឺន"លឺពាក្យ20មុឺនម្ចាស់ក្លឹបលេបទឹកមាត់ជាថ្មីជាមួយនិងលុយច្រើនអនេក វាជាឱកាសហើយក្នុងការពង្រីកក្លឹបគាត់ឱ្យកាន់តែធំ បានលុយ20មុឺនដុល្លាត្រឹមរយៈពេលខ្លីគឺមិនងាយទេ

"យ៉ាងមិច លោកចង់បានលុយ20មុឺនឬក៏ចង់ឱ្យក្លឹបលោកខ្ទេចអស់"ឃើញម្ចាស់ហាងកំពុងពិចារណារាងក្រាស់ក៏សួរបញ្ជាក់

"បាទអ្នកប្រុសខ្ញុំនិងនាំនាងមកឥឡូវនេះ"

"ល្អណាស់"រាងក្រាស់តបទាំងញញឹមចុងមាត់លាក់គំនួច តើមានអ្វីដែលគេចង់បានហើយមិនបាននោះ

"តែអ្នកប្រុសកុំលេបសម្តីណា"ម្ចាស់ក្លឹបនិយាយបញ្ជាក់ដោយការស្រេកឃ្លានលុយ រាងក្រាស់សើចបន្តិចមុននិងលើកស្រាផឹកធ្វើមិនដឹង មនុស្សគេមិនដែលលេបសម្តីទេ ហើយចំណែកលុយ20មុឺននេះវាគ្រាន់តែជាកម្ទេចលុយគេប៉ុណ្ណោះ។

លោកថៅកែក្លឹបចេញពីក្នុងបន្ទប់វិញភ្នែកសម្លឹងមើលកូនចៅពីរបីនាក់ដើម្បីចាប់ស្រីតូចមកឱ្យរាងក្រាស់តែក៏មិនឃើញសោះទើបទាញទូរស័ព្ទមកតេ

"អាឡូ មានភ្ញៀវពេញចិត្តជូហាឯងឆាប់ចាប់នាងមក"ម្ចាស់ក្លឹបនិយាយចប់ មុននិងដាក់ទូរស័ព្ទចុះហើយដើរចេញធ្វើដូចគ្មានរឿងអីកើតឡើង។ពាក្យសម្តីគាត់និយាយទូរស័ព្ទអម្បាញ់មិញក៏លឺដល់បុគ្គលិកស្រីម្នាក់ឈ្មោះលីដែលធ្វើការនៅក្នុងក្លឹបនេះ សំខាន់នាងគឺស្និទ្ធនិងនាងតូចណាស់ហើយក៏ស្រឡាញ់ស្រីតូចយើងទុកដូចជាប្អូនបង្កើតយ៉ាងអញ្ចឹង ដូច្នេះហើយពេលលឺថាមានគេចង់បានប្អូនទៅកំដរបែបនេះនាងក៏ប្រញាប់ឆ្លេឆ្លារត់ទៅរកនាងតូចទាំងភ័យបុកពោះ។

??????????????Where stories live. Discover now