抖阴社区

ep1

409 7 0
                                    



វគ្គ១ ជំនួបដែលមិនបានគ្រោងទុក

        បើសួរថា តើត្រូវចំណាយពេលប៉ុន្មានដើម្បីផ្លាស់ប្តូរខ្លួនឯងទៅជាមនុស្សថ្មី ?   
        ម៊ែលី ប្រើពេល២ឆ្នាំទើបអាច ដើរបានធម្មតាមកវិញ។
       ម៊ែលី ប្រើពេល៤ឆ្នាំទើបរៀនចប់ថ្នាក់បរិញ្ញាបត្រ ហើយចូលធ្វើការជាអ្នកគ្រប់គ្រងតារាសិល្បៈនៅក្នុងក្រុមហ៊ុនជីមីន មើលការខុសត្រូវសិល្បករទាំងអស់ រួមទាំងការមើលថែហ្វាមី។
     ហ្វាមី ចំណាយពេល៥ឆ្នាំទើបក្លាហានបង្ហាញប្រិយមិត្តនាងថា ជីមីន ជាមិត្តប្រុសរបស់នាង។
     ចុះបើយើងត្រូវការបំភ្លេចមនុស្សម្នាក់តើត្រូវប្រើពេលប៉ុន្មានទើបអាចភ្លេចគេបាន?

     // ១០ឆ្នាំកន្លងផុតទៅ //
        រាងតូចច្រឡឹង ស្គមស ខ្ពស់ ស្លៀកឈុតស៊ីវិលពេញយស ពាក់កាតនឹងក បង្ហាញពីតួនាទីនិងមុខដំណែងរបស់ខ្លួន ដោយមិនបាច់មានអ្នកសួរមុន។ ដងវែនតាថ្លាៗ នៅជាប់ផ្ទៃមុខផូរផង់របស់នាងក្រមុំ ដើរអមដំណើររាងស្រឡូនទៅក្នុងបន្ទប់អង្គប្រជុំដោយពាក់ស្បែកជើងកែងចោតពណ៍ទឹកដោះគោ។ ដៃស្រឡូនដូចបន្លាក្រូច រុញទ្វារបន្ទប់ប្រជុំឡើងវិប សម្លេងរញ៉េរញ៉ៃក៏ស្ងាត់ជ្រាបអស់រលីង។

       « សួស្តីអ្នកស្រីប្រធានក្រុម! »
       « មុននេះឮសម្លេងអ៊ូអ៊រណាស់ កំពុងនាំគ្នាជជែកពីអ្វី?  » រាងតូចសក់ពណ៍ខ្មៅក្រិប វែងត្រឹមចង្កេះ ទម្លាក់រសាយពេញខ្នងដោយម៉ូតមូលទឹករលកភ្លីធំៗហើយស្អាតបែបធម្មជាតិ។ នាងទម្លាក់ឯកសារពីដៃទៅដាក់លើតុ ចូលអង្គុយនៅតុដែលសរសេរផ្លាកធំៗជាកៅអីសម្រាប់ប្រធានក្រុម អ៊ីន ម៊ែលី។
      «គឺពួកយើងកំពុងតែនិយាយពីអាប៊ុមថ្មីរបស់ហ្វាមី ដែលកំពុងតែថតនៅកោះជេជូ! »
       « តើមានបញ្ហាអី? »
      « ខ្ញុំគិតថាវាលឿនពេកដែលថតនៅខែនេះ គួរតែកៀកពេលរដូវកាលខនសឺត ជាពេលសាកសមនឹងថតអាប៊ុមថ្មី! » អ្នកគ្រប់គ្រងចាស់របស់ហ្វាមី ពេលនេះក្លាយជាកូនចៅរបស់ម៊ែលី ក៏និយាយស្នើរពីគំនិតខ្លួន ព្រោះកាលគាត់គ្រប់គ្រងក៏ធ្វើតែរបៀបហ្នឹង។

       « ពេលរដូវកាលធ្វើខនសឺត ជាពេលដែលតារាមមាញឹកនឹងការហាត់សម ហើយលោកគិតថាពួកគេអាចមានពេលត្រៀមខ្លួនជាមួយអាប៊ុមថ្មីបានឬ? គំនិតរបស់លោកវាចាស់បុរាណណាស់ បែបនេះទើបពេលលោកជាអ្នកគ្រប់គ្រងតារាតែងតែចូលមន្ទីរពេទ្យញឹកញាប់! »
     « នាង.... » គាត់ខឹងម៊ែលី ឡើងញ័រមាត់ តែធ្វើអីម៊ែលីមិនបាន ក្រៅពីក្តាប់ដៃ បិទមាត់អង្គុយចុះវិញ ព្រោះឋានៈគាត់មិនសាកសមនឹងរករឿងម៊ែលីនោះទេ។ ចំណែកឯបុគ្គលិកផ្សេងៗក៏លួចញញឹម ពេលឃើញអតីតអ្នកចាត់ការត្រូវក្មេងស្រករក្រោយដៀលក្បាលពេញៗមាត់។

???????????????????? | ?????????? |Where stories live. Discover now