.......
« ហ្អឹកៗ » ម៊ែលី សម្ងំយំនៅក្នុងឡាន ដោយបេះដូងខ្ទាំខ្ទេច លោកយាយជាមនុស្សដែលនាងគោរព និងស្រលាញ់បំផុត ប៉ុន្តែពេលដែលគាត់ ចាកចេញ នាងមិនបានសូម្បីតែជូនដំណើរគាត់ជាលើកចុងក្រោយ។
« កុំយំអី! វាមិនមែនកំហុសឯងទេ! »
ហ្វាមី ឪបលួងលោមម៊ែលី តែមិនបានប្រយោជន៍ទេ ត្រចៀកនាងហឹងស្តាប់អីលែងឮហើយទឹកភ្នែកនៅតែហូរដោយឃាត់លែងជាប់។ហ្វាមី នាំម៊ែល ទៅសម្រាកនៅពេទ្យដដែរ ព្រោះនាងមិនទាន់បានធូរស្រាល។ គ្រាន់តែមក ដល់បន្ទប់ពេទ្យ នាងក៏ត្រូវគិលានុបដ្ឋាកចាក់ថ្នាំហើយគេងយកតែម្តង។ ចំណែកថេថេ ចប់ខនសឺតក៏ស្ទុះចេញទៅរកម៊ែល តែម្តង។
« ម៊ែលយ៉ាងម៉េចហើយបងហ្វា?? » សម្លេងដង្ហក់ៗរបស់ថេថេ បន្លឺល្វើយៗ រាងកាយដាបដោយញើសព្រោះរត់តាំងពីជណ្តើរជើងជាន់ទី១០ មកដល់ជាន់ទី១៨។« ញាំថ្នាំរួចក៏គេងលក់មុននេះ! » ហ្វាមី និយាយទាំងសម្លេងគ្រងួរៗ ធ្វើឲ្យថេថេ មើលមុខនាង ហាក់បីដូចជាដឹងរឿងអ្វីម្យ៉ាង តែគេក៏មិនបានសួរនាំនាងច្រើនដែរ។
« យប់នេះខ្ញុំនៅកំដរគាត់ ហើយបងទៅសម្រាកចុះ...»
« បានៗ មើលនាងផង! » ហ្វាមី រៀបចំអីវ៉ាន់របស់នាង រួចដើរចេញទៅផ្ទះ ព្រោះត្រូវមើលកូននិងប្តីដែរ។
ពេលហ្វាមីទៅផុត ថេថេ ដាក់គូថអង្គុយលើកៅអីក្បែរគ្រែអ្នកជំងឺ ហើយក៏ទាញដៃ
ម៊ែលីមកកាន់ជាប់ លើកដៃម្ខាងទៀតផាត់សក់នាងក្រមុំទៅគុម្ពត្រចៀក។
« ថ្ងៃនេះយើងមិនទាន់បាននិយាយគ្នាទេ! ឆាប់ភ្ងាក់ឡើង...» ប្រអប់ដៃទន់ៗលើកអិបថ្ពាល់ក្តៅៗរបស់ថេថេ កែវភ្នែកគេមើលទៅនាងដោយរលីងរលោង។
ពេលទាបភ្លឺ ម៉ោង៤ភ្លឺ ថេថេនៅអង្គុយសំកុក មើលថែម៊ែលី ហើយក៏សរសេរបទចម្រៀងទាក់ទងពីទំនាក់ទំនងគេជាមួយនាង។ គេចង់តែងចម្រៀងទុកជាការចងចាំវាងពួកគេ ទោះថ្ងៃមុខទៅមិនបានរស់នៅជាមួយគ្នាក៏ដោយ ក៏មានចម្រៀងដែលអាចស្តាប់ហើយលួងលោមផ្លូវចិត្តគេបាន។« ថេថេ...» ម៊ែលី បើកភ្នែកតិចៗ ក៏ឃើញនាយកម្លោះអង្គុយក្បែរខ្លួនកំពុងសរសេរលើសៀវភៅរបស់គេ។
« បាទ...» គេតបនឹងនាងភ្លាម ហើយក្រោកឡើងជួយលើកគ្រែឲ្យឡើងខ្ពស់ដើម្បីនាងអង្គុយផ្អែកស្រួលខ្លួន។
« ម៉េចមិនគេង? ហើយកំពុងធ្វើអី?
សរសេរអី? »
« បងគេងមិនលក់ ទើបសរសេរចម្រៀងទុ ក ឲ្យអូនស្តាប់! »
« ពួកយើងទៅខាងក្រៅនិយាយគ្នាទៅ! » នាងធុញនឹងការនៅក្នុងបន្ទប់ពេទ្យណាស់ ព្រោះធុំក្លិនថ្នាំពេទ្យក៏ចង់ក្អួតដែរ។

YOU ARE READING
???????????????????? | ?????????? |
Fantasy???????????????????????????? ??????????????????????????? ???????????????????????????????????? ???????????????????????????????