抖阴社区

Ep34

72 3 0
                                    


រំលងទៅជាច្រើនថ្ងៃ ម៊ែលី និងថេថេ ក៏ត្រលប់ទៅរស់នៅក្នុងជីវិតពីមុនវិញ គឺធ្វើការៗ មិនដែលមានពេលបានចួបមុខគ្នា អ្វីដែលសំខាន់ពេលនេះ ថេថេ ជិតបញ្ចេញអាប៊ុមថ្មីទៀត ទើបការងារកាន់តែមមាញឹកជាងមុន តែគេក៏រកពេលឆ្លៀតផ្ញើសារសួរសុខទុក្ខម៊ែលីផងដែរ និងឧស្សាហ៍ទិញផ្កាផ្ញើទៅនាងថែមទៀត។
« ជំនួយការយ៉ូអ៊ី! មានអ្វីមែនទេ? » សម្លេងស្រួយៗរបស់ម៊ែលី បន្លឺឡើងពីបន្ទប់អូហ្វីសរបស់នាង ហើយរាងតូចសក់ខ្លីក៏ប្រញាប់រាយការណ៍ភ្លាមមិនឲ្យចៅហ្វាយរង់ចាំយូរនោះទេ។
« ចាសមានតារាងថ្មីដែលអាប់ដែតជូនអ្នកស្រី!
អ្ហឹម... ថ្ងៃនេះអ្នកស្រីមានណាត់ជាមួយលោកគ្រូពេទ្យម៉ោង៤រសៀល! ហើយមានណាត់ញាំបាយពិភាក្សាការងារជាមួយ PD ហាន់សេក្បុង ម៉ោង៧យប់ នៅភោជនីយដ្ឋាន! »
« អរគុណណាស់ដែលជួយរំលឹកមិនអិញ្ចឹងខ្ញុំភ្លេចមិនខាន! » នាងស្ពាយកាបូប ត្រៀមចាកចេញពីអូហ្វីស ព្រោះដល់ម៉ោងត្រូវចេញទៅចួបគ្រូពេទ្យដែលណាត់ទុកនោះហើយ។
« ចាសអ្នកស្រី! ភោជនីយដ្ឋានខ្ញុំកក់រួចរាល់ហើយចាស៎! »
« ចាំប្រាប់ដំណឹងល្អពេលមកវិញ! ហើយនេះយកកាតទៅទិញអាហារឲ្យបុគ្គលិកទៅ ប្រាប់ថាជាការលើកទឹកចិត្តសម្រាប់ការងារពេលបញ្ចេញអាប៊ុមថ្មី! » នាងហុចកាតរបស់ខ្លួនទៅឲ្យយ៉ូអ៊ី រួចក៏ចាកចេញទៅបាត់។
« សំណាងល្អអ្នកស្រីប្រធាន!! » នាងក្រមុំញញឹមស្ងេញ ព្រោះមានចៅហ្វាយពូកែ ស្អាតហើយចិត្តល្អចំពោះបុគ្គលិកគ្រប់គ្នា នរណាក៏ស្រលាញ់គោរពនាងដែរ។

// មន្ទីរពេទ្យ//
រាងតូចប្រាកដខ្លួននៅមុខទ្វារបន្ទប់ពិគ្រោះជំងឺក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសកូរ៉េ។ សុខភាពនាងមួយរយៈនេះចេះតែចុះខ្សោយ ខួរក្បាលហាក់បាត់បង់ថាមពលចម្លែក ទោះនាងខំញាំថ្នាំវីតាមីន យ៉ាងណាក៏នៅតែមិនជួយអ្វីច្រើនដល់នាង ទើបសម្រេចចិត្តមកពេទ្យតែម្តង។
« ជម្រាបសួរអ្នកនាងអ៊ីន! » ដុកទ័រក្រមុំញញឹមរាក់ទាក់អ្នកជំងឺដែលជាបុគ្គលថ្មីក្នុងសង្គម ត្បិតតែមិនមែនជាតារា តែមានហ្វេនៗស្រលាញ់បង្តើតគណនីដាក់ឈ្មោះជាហ្វេនអ្នកគាំទ្ររបស់នាងពេញអ៊ីធើណែត។
« ជម្រាបសួរដុកទ័រ! សុំទោសដែលមិត្តខ្ញុំមករំខាន តែសង្ឈឹមថាដុកទ័រមិនប្រកាន់ចុះ! » គឺការណាត់ចួបលើកនេះ ហ្វាមី ជាអ្នកណាត់ពេទ្យឲ្យនាង ហើយគំរាមបើនាងមិនមកចួបទេនឹងផ្តាច់ការទាក់ទងជាមួយគ្នា។ ណ្ណើយមិត្តនាង! ទ្រាំទៅ!
« មិនអីទេអ្នកនាង! មិត្តបារម្ភពីមិត្តបែបនេះហើយ! ដូច្នេះយើង ចាប់ផ្តើមទៅ! »
ទឹកមុខម៊ែលី ប្រែជាចុះខ្សោយមួយរំពេច នាងក៏អធិប្បាយអាការៈរបស់នាងឲ្យពេទ្យបានស្តាប់។
« ពេលខ្លះខ្ញុំមិនដឹងទេ ថាខ្ញុំស្ថិតនៅក្នុងបន្ទប់គេងបានយ៉ាងម៉េច ហើយពេលខ្លះខ្ញុំបានឃើញមនុស្សដែលខ្ញុំស្គាល់តែគេបានស្លាប់ទៅជាយូរ បង្ហាញខ្លួននៅចំពោះមុខខ្ញុំ! ខ្ញុំមិនដឹងថាថ្ងៃថ្មីកើតដូចម្តេច ហើយចូលគេងពេលណា រាល់វិនាទីដែលបិទភ្នែកបើកភ្នែក តែងឃើញខ្លួនឯងនៅកន្លែងថ្មីជានិច្ច! »
« ...» ដុកទ័រកត់ត្រាកំណត់ហេតុរបស់ម៊ែលី ហើយចាប់ផ្តើមគូសហ្វ៊ឺតនៅលើក្តារខៀនបង្ហាញនាងម្តងមួយ។
« អ្នកនាងមិនចាំទេ ថាអ្នកនាងចូលគេងនៅពេលណា ហើយមិនចាំថាខ្លួនឯងទៅកន្លែងណាបានដោយរបៀបណាឡើយ! អ្នកនាងក៏មានអារម្មណ៍ថាឈឺក្បាលចម្លែក ពេលខ្លះក៏ឈឺខ្លាំងនិងឈឺតិចមែនទេ? »
« ត្រូវហើយ! ថែមទាំងចង់ក្អួតទៀតផង! តើខ្ញុំកើតអីទៅ?? »
« នេះជាអាការៈដំបូងនៃជំងឺវភ្លេចភ្លាំង! មិនយូរអ្នកនាងនឹងមើលឃើញមនុស្សពីរនាក់ផ្សេងគ្នាថាជាមនុស្សតែម្នាក់! »
ឌឿក!!!!
ម៊ែលី មានអារម្មណ៍ថាដូចត្រូវមួយញញួរកណ្តាលក្បាល!
« ដុកទ័រមានន័យថាខ្ញុំអាចមើលឃើញមនុស្សពីរនាក់សន្និដ្ឋានថាជាមនុស្សតែម្នាក់មែនទេ? »
« ចាសមែនហើយ! ពិសេសវាកើតឡើងលើមនុស្សដែលអ្នកនាងស្រលាញ់ខ្លាំង ចង់ចួបខ្លាំង សេចក្តីពុះកញ្ច្រោលនៃចិត្តបណ្តាលឲ្យអ្នកនាងស្រមើលស្រម៉ៃមនុស្សម្នាក់ផ្សេងទៀតថាជាគេ! »
« តើមានវិធីព្យាបាលទេ?? »
« អ្នកនាងមានអតីតកាលដែលពិបាកនឹកបំភ្លេច ហើយដិតដាមជាប់រាល់ថ្ងៃ អ្នកនាងក៏នៅគិតពីវា តើមែនដែរទេ?? »
« មែន!»
« ដូច្នេះហើយនោះជាហេតុផល! ពេលខ្លះអ្នកនាងបាត់បង់ភាពជាខ្លួនឯង ទើបចិត្តមួយទៀតក្នុងរាងកាយអ្នកនាង បង្តើតរូបភាពក្លែងក្លាយ ដូចជាដើម្បីឲ្យអ្នកនាងបានចួបជាមួយមនុស្សដែលអ្នកនាងចង់ជួប ហើយគិតថាវាជារឿងអភិនិហារ! តែវាមិនមែនទេ! អ្នកនាងបានបង្តើតសាច់រឿងមួយដោយវិញ្ញណមួយទៀតរបស់អ្នកនាង តាមផ្នែកចិត្តវិទ្យានិយាយថា វាជាសញ្ញានៃសេចក្តីស្រេកឃ្លានការណាត់ជួបដោយគ្មានលក្ខខណ្ឌ! »
« តើខ្ញុំត្រូវធ្វើដូចម្តេច?? »
« ខ្ញុំណែនាំឲ្យអ្នកនាងមកជួបចិត្តពេទ្យរាល់ខែ ដើម្បីតាមដានអាការៈរបស់អ្នកនាង! យ៉ាងណាខ្ញុំនឹងណាត់អ្នកនាងម្តងទៀតដើម្បីឆែកសុខភាពរបស់អ្នកនាង ព្រោះការវិនិច្ឆ័យតាមចិត្តវិទ្យាមិនអាចទទួលបានទាំងស្រុងឡើយ! សង្ឈឹមថាអ្នកនាងនឹងជួយសហការផងចុះ! »
« ចាស! រំខានដុកទ័រជួយលាក់រឿងនេះជារឿងសម្ងាត់ផងបានទេ? »
« ចាសបាន! » ដុកទ័ររីករាយណាស់នឹងលាក់ការសម្ងាត់ណាស់ ព្រោះវិជ្ជាជីវៈពេទ្យ ត្រូវលាក់ការសម្ងាត់របស់អ្នកជំងឺរាល់គ្នាស្រាប់ហើយ។

???????????????????? | ?????????? |Where stories live. Discover now