សូមអានដោយប្រុងប្រយ័ត្ន 📌
នេះជាចំណុចបត់បែននៃរឿង ហើយវគ្គក្រោយៗនឹងបង្ហាញការពិតម្តងបន្តិចៗ
« ខ្ញុំរង់ចាំនាងយូរហើយ! សក់ផ្សិត! » សម្លេងគេប្លែក គ្រលរហាក់មិនស្រទន់ដូចប្រយោគដំបូង ដែលធ្វើឱ្យម៊ែលី ស្រឡាំងកាំង បើកភ្នែកធំៗ ច្រានគេចេញមួយរំពេច។
« អំបាញ់មិញ... អំបាញ់មិញនេះ និយាយថាម៉េច?? » នាងសួរបញ្ចាក់ដោយសម្លឹងមុខគេមិនដាក់ភ្នែក។ សម្លេងមុននេះដូចសម្លេងថេយ៉ុងបេះបិទ។ គេទាញនាងចូលមកវិញទើបលយមុខសង្ហារមករកនាងដោយញញឹម។
« គឺបងរង់ចាំនាងយូរហើយ ក្បាលផ្សិត! » ទឹកមុខថេថេ ញញឹមចុងមាត់ លើកចិញ្ចើមម្ខាងទៀតខ្ពស់បន្តិច ព្រមទាំងឪនមុខចុះ យកដៃទាញចង្ការនាងងើយមើលមុខគេបានជិតជាងមុន រួចដៃម្ខាងឪបចង្កេះម៊ែលីផ្ទប់រាងកាយគេ។
« ថេ-ថេយ៉ុង??? » នាងរលីងរលោង នាងមើលកែវភ្នែកគេ ហើយពិតជាថេយ៉ុងមែន តើមានរឿងអីកើតឡើង? ពួកគេជានរណាឲ្យប្រាកដ?? នាងវិលវល់អស់ហើយ។« ថេយ៉ុង... ជាបងមែនទេ?? » សម្លេងនាងញ័រ បបូរមាត់និយាយក៏ញ័រទទ្រើកដូចគ្នា។ គេញញឹមហើយយកដៃវែកសក់នាងទៅគុម្ពត្រចៀកថើរៗ។
« ពេលអូនសក់វែងបែបនេះស្អាតបំផុតហើយដឹងទេ? ក្បាលផ្សិតរបស់បងស្រស់ស្អាតណាស់! »
« អ្ហឹកៗ ថេយ៉ុង! ថេយ៉ុង... បងនៅទីនេះមែនទេ? ហេតុអីពួកបង?? » នាងវិលវល់អស់ហើយ តើរឿងទាំងអស់នេះវាយ៉ាងម៉េចទៅ?
« គេជាបងនៃអតីតកាល ហើយបងជាអនាគតនៃ១០ឆ្នាំទៅមុខទៀត! »
« អូនមិនយល់អ្ហឹកៗ » នាងក្រវីក្បាលញ័រតតាត់ លើកដៃអង្អែលមុខគេទាំងការនឹក ការស្រលាញ់។
« មនុស្សដែលអូនរង់ចាំ គេជាបង ហើយបងជាគេ »
« ពួកយើងគឺតែមួយ! »
« អូនមិនយល់ទេអ្ហឹកៗ តើនេះជារឿងស្អី? អ្ហឹកៗ » នាងក្រវីក្បាលតិចៗ គិតថាខ្លួនឯងកំពុងយល់សប្តិ ឬក៏នាងរវើរវាយទៀតហើយ??
« នៅផ្ទះលោកយាយគីម ក្នុងបន្ទប់របស់គេ មានកូនសៀវភៅពណ៍ស្វាយមួយ គ្រប់យ៉ាងនៅទីនោះ ទៅរកវាទៅអូននឹងដឹងគ្រប់យ៉ាង! »
« អូនមិនបានយល់សប្តិទេមែនឬទេ? » នាងនៅតែមិនជឿថាវាជាការពិត ទាល់តែគេថើបមាត់នាងមួយខ្សឺតទើបនាងដឹងថា នាងមិនបានយល់សប្តិ ហើយក៏មិនបានរវើរវាយដែរ ។

YOU ARE READING
???????????????????? | ?????????? |
Fantasy???????????????????????????? ??????????????????????????? ???????????????????????????????????? ???????????????????????????????