ថ្ងៃបន្ទាប់ ម៊ែលី ក៏ទៅមន្ទីរពេទ្យស្កេនខួរក្បាលដោយមានហ្វាមី ជាអ្នកជូនទៅនិងនាំមកភូមិគ្រឹះគីម។ នៅក្នុងមន្ទីរពេទ្យ ហ្វាមី ឈរមើលម៊ែលីចូលស្កេនខួរក្បាល នាងក៏ទទួលទូរស័ព្ទពីភ្ញៀវខលសួរពីការងារទើបដើរទៅនិយាយនៅខាងក្រៅ។ ពេលម៊ែលីស្កេនរួច ដុកទ័រក៏នាំនាងទៅកាន់បន្ទប់ពិគ្រោះដើម្បីនិយាយពីសុខភាពរបស់ម៊ែលី បន្តទៀត។ ហើយដុកទ័រក៏ដកដង្ហើមធំពេលនិយាយដល់អាការៈរបស់ម៊ែល។
« តើខ្ញុំត្រូវស្លាប់មែនទេដុកទ័រ? » ម៊ែលី សួរទាំងមុខត្រជាក់ល្ហឹម ហាក់បីជាដឹងខ្លួនមុនថានាងរស់មិនបានយូរ យ៉ាងណានាងបានស្រោវជ្រាវខ្លះដែរ ហើយក៏ដឹងថាជំងឺរបស់នាងមិនអាចរស់យូរបានឡើយ។
« គឺវាជារឿងពិតដែលមិនអាចប្រកែកបាន! តែខ្ញុំចង់ឲ្យអ្នកនាងមានសង្ឈឹមហើយប្រើពេលវេលាដែលសេសសល់ធ្វើនូវអ្វីដែលអ្នកនាងចង់ធ្វើហើយមិនធ្លាប់ធ្វើ ប្រើពេលឲ្យមានន័យ រស់នៅតាមបែបដែលអ្នកនាងចង់នៅបំផុត អាចជាការសម្រាកខួរក្បាល គេចពីបញ្ហា និងនិយាយសារភាពទៅកាន់មនុស្សដែលអ្នកនាងចង់និយាយតែគ្មានឪកាស! » ដុកទ័រ និយាយណែនាំនាងជាហូហែ ម៊ែលីក៏ងក់ក្បាលតិចៗស្តាប់តាមការណែនាំរបស់ដុកទ័រហើយនាងក៏ចាកចេញពីមន្ទីរពេទ្យដោយស្របគ្នានឹងហ្វាមី ដើរចូលខាងក្នុងល្មម។
« អា៎ម៉េចក៏ចេញមកហើយ? និយាយជាមួយពេទ្យរួចហើយមែនទេ?»
« អ្ហឹមរួចហើយ! យើងចង់ទៅស្ប៉ាខ្លួន ឯងទៅជាមួយយើងណា៎! »
« ចាសបាន! ព្រះនាងតូច! » ហ្វាមី ញញឹមហើយបើកឡានជូនម៊ែលី ទៅផ្សារទំនើប ចំណាយពេលធ្វើក្រចកជាមួយគ្នា ម៉ាស្សាមុខ ដើរផ្សារទីញទំនិញជាមួយគ្នា ញាំបាយជាមួយគ្នា មើលកុនជាមួយគ្នា។ ធ្វើសកម្មភាពដូចមិត្តភក្កិទូទៅចំណាយពេលណាត់ចួបគ្នា ព្រោះកន្លងមកពួកនាងទាំងពីរ មិនសូវមានពេលនៅជាមួយគ្នាតែពីរនាក់ឡើយ។
.....
« ម៉ាមី! ទៅណាជាមួយមីងតូច? » ស៊ូហា រត់ទៅឪបហ្វាមី ក្នុងឈុតសិស្សសាលា មាត់ប៉ប៉ាច់និងងើយមុខមើលម្តាយលើកដៃបោះឡើងឲ្យហ្វាមីពរ
« ម៉ាមីទៅស៊បភីងជាមួយមីងតូចហ្នឹងណា៎អ្ហឹម... ម៉ាមីក៏ទិញរបស់ផ្ញើកូនដែរ! »
« ហិហិអរគុណម៉ាមី! » ស៊ូហា សំពះម្តាយយ៉ាងទន់ភ្លន់ ស៊ូហា ស្អាត ឆ្លាតពូកែ និងទន់ភ្លន់ដូចហ្វាមី ដែលផ្អែមត្រជាក់ នរណាក៏ស្រលាញ់ចូលចិត្តគ្រប់គ្នាហើយ មានស្នាមញញឹមស្រស់ស្អាតគួរឲ្យឈ្លក់វង្វេង។ នាងកាត់តាមម្តាយសឹងតែទាំងស្រុងទៅហើយ បើមិនរាប់់ផ្នែកមួយទៀតដែលប្រហាក់ប្រហែលនឹងឪពុកទេ ប្រហែលត្រូវឧទ្ទិសនាមឲ្យនាងថា ហ្វាមីទីពីរហើយ។
« ចុះដេតឌីទៅណាកូន? »
« ដេតឌីនៅបន្ទប់សៀវភៅ និយាយការងារជាមួយភ្ញៀវណាម៉ាមី! »
« អូខេៗ ចាំម៉ាក់នាំកូនទៅងូតទឹក! »
« ចឹងចាំខ្ញុំអ្នកធ្វើម្ហូប! » ម៊ែលីលូកមាត់
« តាមហ្នឹងចុះចាំយើងងូតទឹកឲ្យស៊ូហារួចយើងមកជួយធ្វើ! »
« អូខេ! » ម៊ែលី ញញឹមលើកដៃច្បិចថ្ពាល់ក្មួយស្រីថ្នមៗ ទើបដើរហួសចូលផ្ទះបាយ។
....
នៅពេលទាបភ្លឺ ម៉ោង៤មេឃនៅងងឹតមិនទាន់ភ្លឺស្រួលបួល ម៊ែលីក៏បើកឡានចេញពីភូមិគ្រឹះគីម តែម្នាក់ឯងជាមួយខោអាវមួយកាបូប ហើយគោលដៅរបស់នាងគឺទៅស្រុកកំណើតរបស់នាងតែម្តង
នាងខានទៅស្រុក១០ឆ្នាំហើយ តាំងពីម្តាយនាងបានស្លាប់ហើយថេយ៉ុង ចាកចេញពីនាងទៅ។ ពេលនេះនាងចង់ប្រើប្រាស់ជីវិតចុងក្រោយរបស់នាងរស់នៅស្រុកកំណើតជាមួយធម្មជាតិ ជាមួយកន្លែងដែលនាងកើតហើយក៏ចង់ស្លាប់នៅទីនោះដែរ។
មុនចាកចេញ នាងក៏សរសេរសំបុត្រទុកឲ្យជីមីន រួមទាំងក្រដាសផ្ទេរមរតកទាំងអស់របស់គ្រួសារគីម ឲ្យជីមីន ជាអ្នកចាត់ចែង ដោយនាងជ្រើសរើសការធ្វើទាន បរិច្ចាកទៅកាន់មណ្ឌលចាស់ជរា មណ្ឌលកុមារកំព្រា និងអាហាររូបករណ៍ទៅកាន់និស្សិតដែលគ្មានលទ្ធិភាពរៀនសូត្របន្តជាច្រើនកន្លែងក្នុងប្រទេសកូរ៉េ ក្រោមឈ្មោះត្រកូលគីម។ ចំណែកទ្រព្យសម្បត្តិរបស់នាងទាំងប៉ុន្មានសុំបរិច្ចាគទៅដល់មណ្ឌលកុមារកំព្រា រាល់ឆ្នាំនៅថ្ងៃខួបកំណើតរបស់ថេយ៉ុងផងដែរ។
ជីមីន និងហ្វាមី យំឪបគ្នាព្រោះតែម៊ែលី បានចាកចេញទៅដោយមិនបានលា ហើយហាមមិនឲ្យពួកគេរកនាងឡើយ នាងក៏ទុកវីដេអូមួយចុងក្រោយជាការលាគ្នាផងដែរ។ ពួកគេមើលហើយក៏យំម្តងហើយម្តងទៀត។
// សៀវភៅកំណត់ហេតុរបស់ម៊ែលី //
ជីវិតមនុស្សមានតែមួយ សេចក្តីស្លាប់ក៏មានតែមួយដងដូចគ្នា ការចងចាំដែលខ្ញុំមានពេញមួយជីវិតនេះ ដិតដាមជាមួយបុរសម្នាក់មានឈ្មោះថា គីម ថេយ៉ុង គេបានផ្តល់គ្រប់យ៉ាងឲ្យខ្ញុំ រួមទាំងជីវិតថ្មីស្រស់បំព្រងថ្មីស្រឡាងដែលខ្ញុំមិនធ្លាប់ស្រម៉ៃ។ ជីវិតមានរូបគេចូលមកបំពេញចន្លោះប្រហោងដែលខ្ញុំខ្វះខាត ធ្វើឲ្យខ្ញុំដឹងថា ខ្ញុំត្រូវការបុរសម្នាក់នេះចូលមកក្នុងជីវិតខ្លាំងប៉ុណ្ណា។ ខ្ញុំចង់ចងផ្អោបគេឲ្យនៅក្បែរខ្ញុំ ទោះពីមុនខ្ញុំព្យាយាមដេញគេយ៉ាងណាក៏គេមិនព្រមទៅ ហើយពេលនេះខ្ញុំក៏រស់នៅក្នុងស្រមោលដែលដក់ជាប់វត្តមានគេក្នុងជីវិតរហូតខ្ញុំភ្ងាក់ខ្លួនខ្ញុំបានចាយពេល១០ឆ្នាំទៅហើយ! រឿងរ៉ាវជីវិតរបស់មនុស្សម្នាក់ៗតែងតែមានបញ្ហាស្មុគស្មាញខុសៗគ្នា តែរឿងដែលដូចគ្នាគឺក្តីស្រលាញ់ ខ្ញុំមិនដឹងថាក្នុងជីវិតខ្ញុំត្រូវការអ្វី ចង់បានអ្វី តែមនុស្សនៅចំពោះមុខខ្ញុំ ធ្វើឲ្យខ្ញុំបែងចែកមិនចេញទាល់តែសោះតែពួកគេជាមនុស្សតែមួយឬក៏មនុស្សពីរនាក់ផ្សេងគ្នា។ ស្នាមញញឹមលើមុខគេ បង្ហាញពីភាព កក់ក្តៅ ការស្រលាញ់និងអារម្មណ៍ល្អៗរបស់គេ ធ្វើឲ្យខ្ញុំភាន់ភាំងវង្វេងមួយពេល ខ្ញុំរស់នៅជាមួយគេ ខ្ញុំមានអារម្មណ៍ល្អណាស់ ពិភពលោកដូចកំពុងឈប់ដើរសល់តែពួកយើងពីរនាក់ ខ្ញុំឈ្លក់វង្វេងជាមួយអារម្មណ៍ស្នេហាមួយពេលនោះរហូតដើរដល់ផ្លូវដែលបកក្រោយលែងបាន ខ្ញុំក៏រកចំណុចបញ្ចប់លែងឃើញ ខ្ញុំចង់ បញ្ចប់ទំនាក់ទំនងមួយនេះ ទោះពេលវេលានៅជាមួយគេមានក្តីសុខខ្លាំងពិតមែន ប៉ុន្តែខ្ញុំរស់មិនបានយូរឡើយ ខ្ញុំនឹងត្រូវស្លាប់ឆាប់ៗនេះ ខ្ញុំមិនចង់ឲ្យគេរស់នៅក្នុងស្រមោលដូចជាខ្ញុំឡើយ។ ជីវិតដែលចងផ្អោបខ្លួនឯងនិងអតីតកាលវាមិនមែនជម្រើសល្អទេ ខ្ញុំសាកល្បងរួចហើយវាមិនមែនងាយស្រួលទេ វាជិតដល់ដំណាក់កាលបាក់ទឹកចិត្តទៀតផង។ ខ្ញុំមិនអាចឲ្យអនាគតមនុស្សម្នាក់ត្រូវវិនាសព្រោះតែខ្ញុំទេ...
គ្មាននរណាដឹងពីជំងឺផ្លូវចិត្តច្បាស់ជាងខ្ញុំដែលចួបវាផ្ទាល់ឡើយ...!
.......
ស្របពេលដែលនាងសរសេរសៀវភៅកំណត់ហេតុហើយ រស់នៅក្នុងផ្ទះតូច ដែលមានដំណាំដើមឈើនិងស្មៅដុះជុំវិញផ្ទះ អ្នកដែលនៅទីក្រុងកំពុងត្រៀមឡើងឆាកក៏ផ្ញើសារទៅនាងរាប់រយសារតែនាងមិនតប មិនចូលមើល គេសួរអ្នកណាក៏គ្មានអ្នកដឹង។ គេជិតឆ្កួតហើយ គ្មានអារម្មណ៍នឹងសម្តែងទេ។
« បងស្រីមានដឹងថាប្រធានអ៊ីនទៅណាទេ? » អស់ជម្រើសហើយគេទៅសួរលីម៉ាតែម្តង។
« គាត់ទៅដើរលេងជាមួយលោកស្រីផាក ប្រហែលជាមិនចូលក្រុមហ៊ុនទេ! ថេថេ មានរឿងអីឬ? »
« អត់ទេបង! គ្រាន់តែចម្លែកមិនឃើញគាត់ប៉ុណ្ណោះ! » បានដឹងដំណឹងនាងខ្លះគេសប្បាយចិត្តហើយ យ៉ាងណានាងបានដើរលេងលំហែរខួរក្បាលគេអស់បារម្ភហើយ។
.....

YOU ARE READING
???????????????????? | ?????????? |
Fantasy???????????????????????????? ??????????????????????????? ???????????????????????????????????? ???????????????????????????????