៦ខែកន្លងផុតទៅ!!
// ជូនចំពោះថេថេ ក្មេងប្រុសគួរឲ្យស្រលាញ់របស់ម៊ែល! រីករាយថ្ងៃកំណើតណា៎មនុស្សល្អរបស់អូន! សង្ឈឹមថាបងនឹងបានញាំស៊ុបសារាយ ហើយទទួលបានពរជ័យពីមនុស្សជុំវិញខ្លួន សូមឲ្យបងមានសេចក្តីសុខ សម្រេចបានជោគជ័យគ្រប់ការងារ ពិសេសកុំធ្វើការខ្លាំងពេក ត្រូវសម្រាកឲ្យបានច្រើនៗ កុំឈឺអី! អូនស្រលាញ់បងណា៎! នឹកបងណាស់! //
សារសំបុត្រពីម៊ែលី ត្រូវថេថេ យកទៅអាន នៅក្រោមជណ្តើរជើង គេអានទាំងស្នាមញញឹម ហើយនឹកនាងខ្លាំងណាស់ រាល់ខែ គេតែងតែទទួលបានសំបុត្រពីម៊ែលី គេអានសំបុត្រនោះដដែល សំបុត្រចាស់ៗ អានពាក្យថានឹក
ថាស្រលាញ់របស់នាង បង្តើតអារម្មណ៍និងប្រាប់ខ្លួនឯងថានាងនៅក្បែរគេ នៅកន្លែងណាមួយដែលគ្មានសេវា ពិបាកទាក់ទងគ្នា ហើយក៏នៅតែស្រលាញ់នាង រង់ចាំនាងមកវិញ ។គ្រប់គ្នា គិតថាគេឆ្កួត តែគ្មាននរណាដឹងទេ ថាគេកំពុងចួបវិបត្តិផ្លូវចិត្ត ដែលពិបាកទទួល
ស្គាល់ការពិត ហើយតែងតែលេបថ្នាំ និងយំរាល់យប់ ។« បងក៏នឹកអូនដែរ! ស្រលាញ់អូនហើយរង់ចាំអូនរាល់ថ្ងៃ! ចាំអូនមកវិញ យើងមើលថ្ងៃរះជាមួយគ្នាម្តងទៀត! » ថេថេ បន្លឺសម្លេង
ស្រាលៗ ដៃបត់សំបុត្រទុកចូលហោប៉ៅហើយ ញញឹមចុចសរសេរសារផ្ញើទៅម៊ែលី ហើយដឹងពេញទ្រូងថានាងមិនបានអានវាទេ មិនបានមើលសារក្នុងទូរស័ព្ទឡើយ។« រដូវងារឆ្នាំនេះ បងនឹកអូនខ្លាំងជាងឆ្នាំមុនទៀតណាម៊ែល! » ថេថេ មើលរូបរបស់ម៊ែលី ក្នុងអាយជី ដែលនាងបានផុតកាលពីមួយខែដំបូងពេលទៅដល់អាមរិក ហើយពេលនេះនាងលែងបានផុសវាទៀតហើយ។
គេនៅតែជឿជាក់ថានាងនៅរស់ ហើយប្រើជីវិតយ៉ាងមមាញឹកជាមួយការងារ ដែលជីវិតមានតែការងារ ហើយធ្វើការដាច់បាយដាច់ទឹក ...
គេប្រើលេសនេះ ដើម្បីរស់នៅនិងរង់ចាំនាងមកវិញ ទោះត្រូវចាយពេលពេញមួយជីវិតក៏ដោយ...« នៅទីនេះប្រហែលជារងារណាស់ហើយ មិនអីទេចាំបងទៅកំដរអូនចួបគ្នាឆាប់ៗ! »
« ថេថេ ដល់ពេលឡើងសម្តែងហើយ! »លីម៉ា ចេញមកហៅគេ នាយក៏ក្រោកឡើង ញញឹមដាក់នាងដើរចូលក្នុងវិញ ត្រៀមខ្លួនឡើងសម្តែងខនសឺតនៅកូរ៉េ។
គេនៅតែប្រើជីវិតជាតារា ហើយគ្រប់គ្នាគិតថាជីវិតគេសុខសប្បាយ ទាំងដែលការពិតគេ
ព្យាយាមរស់នៅកំដរការវិលត្រលប់របស់មនុស្សស្រីម្នាក់ ដែលការពិតនាងមិនអាចមកវិញ តែគេនៅកហុក នៅជឿ ប្រឹងបន្លប់ថានាងអាច
មកមើលគេច្រៀង។
គីម ថេថេ ...
ទោះព្រះអាទិត្យរះឡើងជារៀងរាល់ថ្ងៃក៏ដោយ ពពកដែលរសាត់ទៅអាចមកវិញ តែរបស់ខ្លះដែលរបូតចេញទៅហើយមិនអាចមកវិញទេ ការពិតនៅតែជាការពិត តែខ្ញុំជ្រើសរើសការរង់ចាំ ទោះត្រូវចំណាយពេលពេញមួយជីវិត ឬក៏ខ្ញុំត្រូវឈឺចាប់អស់មួយជីវិតក៏ខ្ញុំនៅតែជ្រើសរើសជម្រើសមួយនេះ។ ជម្រើសដែលកហុកខ្លួនឯងថាអូនអាចមកវិញ ការកហុកថាអូនកំពុងតែធ្វើការនឹងផ្ញើសារមកបង ទោះអ្នកបញ្ចូនសារមិនមែនជាអូនតែបងបានជ្រើសរួចហើយម៊ែល...
« រាត្រីសួស្តីម៊ែលី! មិត្តស្រីរបស់បង! »
......................
ពពករសាត់ទៅហើយមកវិញ...
ទឹកហូរហើយក៏ត្រលប់មកកន្លែងដើម....
ម៊ែលី ទៅហើយមិនអាចមកវិញ....
ចប់....

YOU ARE READING
???????????????????? | ?????????? |
Fantasy???????????????????????????? ??????????????????????????? ???????????????????????????????????? ???????????????????????????????