« តើអ្នកទាំងអស់គ្នាកំពុងតែធ្វើអី? » សម្លេងសាំត្រចៀករបស់នារីម្នាក់ស្រែកសួរពីក្រោយខ្នង ដោយមានជីមីន ជាអ្នកគ្រាម៊ែលី ដើរចេញពីបន្ទប់សម្រាកព្យាបាលផ្នែកសង្រ្គោះបឋម។
« ម៊ែលី!!! »
« អ្នកស្រីប្រធាន!! » គ្រប់គ្នាភ្ងាក់ផ្អើលណាស់ ពេលឃើញម៊ែលី ឈរមើលមកពួកគេដោយកែវភ្នែកចម្លែក។ ម៊ែលី គ្រាន់តែមានរបួសសើរស្បែកបន្តិចប៉ុណ្ណោះ ហើយនាងមិនបានកើតអីធ្ងន់ធ្ងរឡើយ គ្រាន់តែបែកក្បាលបន្តិច ថ្លោះដៃបន្តិច។
« នេះឯងមិនបានត្រូវអីធ្ងន់ធ្ងរទេ?»
« ខ្ញុំស្មានថាអ្នកនាងតូចស្លាប់ចោលខ្ញុំហើយតើអ្នកនាងតូចរបស់ខ្ញុំអ្ហឹកៗៗ » ជេនស្រែកយំទាំងអួលដើមក នាងសប្បាយចិត្តដែលម៊ែល មិនកើតអីធ្ងន់ធ្ងរ ទើបរត់ទៅឪបម៊ែលី ទាំងទឹកភ្នែករហាម។
«ក្មេងចម្កួតឯងបំភ័យពួកយើងហើយអ្ហឹកៗ » ហ្វាមី យំដាក់មុខម៊ែលី យកដៃអង្អែលមុខម៊ែលីថ្នមៗ។« ប្រសើរណាស់ដែលអ្នកនាងមិនអី! » គ្រប់គ្នាសប្បាយចិត្តមកវិញពេលម៊ែលី គ្មានអីគួរឲ្យបារម្ភដូចដែលពួកគេខ្លាច។
« គ្រប់គ្នាគិតថាខ្ញុំស្លាប់មែនទេ? » ម៊ែលីសួរទាំង ទឹកមុខអស់សំណើច នាងគ្មានរបួសអីគួរឲ្យបារម្ភទេ គ្រាន់តែរបកស្បែកថើរៗប៉ុណ្ណោះ។
« ប្រាកដហើយ! »
« បងស្រីមិនអីបែបនេះ ពួកយើងសប្បាយចិត្តខ្លាំងណាស់! » ថេថេ ដែលពាក់ម៉ាស់នោះ និយាយឡើងទាំងសម្លេងញាប់ញ័រ រំភើបដែលម៊ែលី មិនមានរបួសធ្ងន់ធ្ងរ។
« ខ្ញុំមិនបានកើតអីធ្ងន់ធ្ងរទេ! » នាងញញឹមតិចៗ ក្នុងន័យអរគុណដល់គ្រប់គ្នាដែលបានមកមើលនាងដល់មន្ទីរពេទ្យ។
« តែហេតុអីក៏ឯងជួបគ្រោះថ្នាក់ចរាចរណ៍?? »
« ចាំបងប្រាប់អូនពេលក្រោយ! តែពេលនេះនាំម៊ែលទៅសម្រាកសិនទៅ! » ជីមីន តបទៅប្រពន្ធ ទោះម៊ែលី មិនបានកើតអីធ្ងន់ធ្ងរតែនាងត្រូវការសម្រាកដែរ។
« ចាំខ្ញុំជូនអ្នកនាងតូចទៅសម្រាកណា៎! » ជេនរហ័សចូលទៅគ្រាម៊ែលី ពីដៃជីមីន ចំណែកហ្វាមី ក៏ជួយគ្រាម្នាក់ទៀត។
« អីយ៉ាខ្ញុំដើរខ្លួនឯងបាន! »
« កុំចចេសនាងច្រម៉ក់! » ហ្វាមី ផ្ទាត់ថ្ងាស់ម៊ែលី ទាំងក្នាញ់ មកធ្វើរឹងមាំអី ចំពោះមុខនាងអិញ្ចឹង។
« ចាំខ្ញុំទៅគិតលុយ! » ជីមីន ដើរចេញទៅជាមួយពួកគេដែរ ចំណែកបុគ្គលិក ក្រុមហ៊ុនទាំងបីរូបក៏ដើរតាមពីក្រោយ ហើយលីម៉ា ក៏និយាយទាំងស្នាមញញឹម។
« មើលទៅពួកគាត់ស្រលាញ់គ្នាណាស់! »
« លោកអគ្គនាយកនិងលោកស្រី មើលថែអ្នកស្រីប្រធានដូចកូនតូចអិញ្ចឹង! ពួកគាត់ស្រលាញ់គ្នាថែរក្សារគ្នាដោយភាពកក់ក្តៅ ហើយអ្នកស្រីប្រធានដូចជាកូនក្មេងនៅក្នុងកែវភ្នែករបស់ពួកគាត់ដែលត្រូវបានការថ្នាក់ថ្នម! » យ៉ូអ៊ី និយាយទាំងមុខញញឹម នាងធ្វើការជាមួយពួកគេទាំងបីនាក់យូរល្មម ដឹងពីសម្ព័ន្ធភាពរបស់ពួកគេថាស្រលាញ់គ្នាដូចឪពុកម្តាយនិងកូន។
« បើអិញ្ចឹងខ្ញុំទៅវិញហើយ! ចៃដន្យចង់ទៅមើលផ្ទះបន្តិច! » ថេថេនិយាយឡើង ព្រោះពួកគេមិនទាន់បង្ហាញគ្រប់គ្នាថាពួកគេទាក់ទងគ្នាឡើយ។
« បានៗទៅចុះៗ បើកឡានប្រយ័ត្នប្រយែង! »
« បាទបងស្រី! » គេញញឹមដាក់លីម៉ា ហើយក៏ដើរចេញទាំងសភាពឃ្លុំដូចនេនចា។
« ពួកយើងគួរតែទៅវិញដែរហើយ! »
« មែនហើយ! » ក្រមុំទាំងពីរក៏ចាកចេញទៅតាមក្រោយដោយ យ៉ូអ៊ី ជាអ្នកបើកឡានជូនលីម៉ា ទៅផ្ទះ។// នៅក្នុងបន្ទប់សម្រាក! //
« ឯងប្រាកដចិត្តទេថាឯងមិនអី? » ហ្វាមី សួរបញ្ចាក់ ព្រោះទោះរបួសខាងក្រៅមិនអីក៏ដោយ តែខ្លាចរបួសខាងក្នុង និងការគ្រាំក្នុង អាចនាំផលរំខានដល់នាងនៅថ្ងៃអនាគត។
« បងឲ្យពេទ្យស្កេនមើលហើយ គ្មានអីគួរឲ្យបារម្ភទេ! » ជីមីន និយាយជាមួយប្រពន្ធ ទាំងដៃញាប់នឹងតបសារពីខាងប៉ូលិស។។
« គ្រោះថ្នាក់នោះកើតឡើងដោយសារតែអ្វី? ឯងជាមនុស្សបើកឡានប្រយ័ត្នណាស់ មិនសមនឹងមានគ្រោះថ្នាក់ទេ! » ហ្វាមី និយាយជាថ្មីទាំងចម្ងល់ព្រោះតែម៊ែលី មិនមែនមនុស្សដែលធ្វេសប្រហែសឡើយ។
« ឡានរបស់យើងជាន់ហ្វ្រាំងមិនស៊ី! »
« ប៉ូលិសថាឡានរបស់ឯងត្រូវគេកាត់ខ្សែរហ្វ្រាំង! »
« ខ្ញុំគិតទុកហើយ! ពេលខ្ញុំបើកឡានទៅភោជនីយដ្ឋាន ហ្វ្រាំងនៅស៊ីនៅឡើយ តែពេលខ្ញុំចេញពីភោជនីយដ្ឋានក៏ជាន់លែងស៊ី! » ម៊ែលី និយាយទាំងមុខមាំ ដែលចាកឆ្ងាយពីអារម្មណ៍ភ័យខ្លាច ផ្ទុយទៅវិញនាងបែរជាមានការសង្ស័យទៅវិញ។
« តើអាចង្រៃណាក៏ហ៊ានម្ល៉េះ? » ហ្វាមី ស្រែកជេទាំងម៉ួម៉ៅ។
« ប៉ូលិសកំពុងតែស៊ើប! ចំណែកនៅកន្លែងកើតហេតុ ប៉ូលិសបានយកកាំម៉ារ៉ាពីក្នុងឡានរបស់ឯងនិងកាំម៉ារ៉ានៅដងផ្លូវយកទៅមើល ឃើញថាឡានកុងតឺនឺនោះ ឡានរបស់គេមិនបានដាច់ហ្វ្រាំងទេ! ហើយក្នុងឡានក៏គ្មានមនុស្សដែរ មានតែដុំថ្មដែលសង្កត់នៅហ្វ្រាំងឡានតែប៉ុណ្ណោះ! »
« ម៉េចក៏មានរឿងនេះកើតឡើង? »
« វាជាករណីឃាតកម្ម! »
«មានអ្នកចង់សម្លាប់ម៊ែល! »
« អាណាក៏ចង្រៃម្ល៉េះ?? »
« រឿងនេះត្រូវឲ្យប៉ូលិសស៊ើបអង្កេតបន្តហើយ! » ជីមីន ដកដង្ហើមធំបន្តិច ត្បិតថាគេមិនដឹងទាល់តែសោះ ហើយក៏គ្មានដានរបស់ឃាតក ជនល្មើសដែរ មានដែលតម្រុយដែលប៉ូលិសផ្តល់មកឲ្យតែបន្តិច។
« និយាយអិញ្ចឹង... មានឃើញប្រអប់សៀវភៅក្នុងឡានយើងដែរទេ? » នាងទើបតែចាប់ភ្លឹកពីសៀវភៅទាំងអស់របស់នាងក្នុងឡាន។
« នៅឯប៉ុស្តិ៍ប៉ូលិស! តែឯងបានមកពីណា? »
« វារបស់សំខាន់ណាស់! »
« កុំភ័យអី យើងឲ្យប៉ូលិសដឹកឲ្យឯងវិញនៅព្រឹកនេះហើយ! »
« តែហេតុអីឯងទៅនៅផ្លូវនោះតែឯង? »
« យើងមានការត្រូវទៅយកសៀវភៅនោះ! »
« ក្នុងហ្នឹងមានអី? »
« យើងកំពុងតាមរកអ្វីម្យ៉ាង ចាំយើងរកឃើញយើងនឹងប្រាប់ពួកឯង! »
« ទាក់ទងនឹងថេថេ មែនទេ? »
« រវាងគីម ថេថេ និងថេយ៉ុង! »
« ជាអី? »
« ចាំយើងរកឃើញយើងនឹងប្រាប់ពួកឯង! » នាងនិយាយហើយក៏ដាក់ខ្លួនលើពូកទាញភួយសម្ងំគេងតែម្តង។

YOU ARE READING
???????????????????? | ?????????? |
Fantasy???????????????????????????? ??????????????????????????? ???????????????????????????????????? ???????????????????????????????