抖阴社区

Ep37-???????????????????????????

81 4 0
                                    


« តើរឿងនេះវាយ៉ាងម៉េចវិញ?? »
« តើជាការពិតទេដែលថាលោកអគ្គនាយកនិងប្រធានអ៊ីន ទាក់ទងគ្នា? »
« មិនមែនទេដឹងពួកគាត់ជាមិត្តនឹងគ្នាតើ! »
« មិត្តឯណាឪបគ្នាស្អិតបែបហ្នឹង? ឯងមើលចុះប្រធានអ៊ីន ដល់ថ្នាក់ដើរមិនរួច ស្បែកជើងក៏របូតទៀត.... តើវាមិនមែនបញ្ចាក់ទេឬថា...»
  « ឃើញកាចៗបែបនេះក៏ចេះញ័រជើងដែរណ៎! »
« ហិហិ! » បុគ្គលិកស្រីៗប៉ុន្មាននាក់ឈរនិយាយខ្សឹបខ្សោវគ្នា ហើយក៏តាំងសើចពេលគិតដល់រឿងស្មោគគ្រោកនៅលើគ្រែ។ តែពួកនាងសើចមិនសមទេ ព្រោះវិនាទីបន្ទាប់ លីម៉ា និងយ៉ូអ៊ី ចូលមកដល់យ៉ូអ៊ី ក៏យកកាហ្វេរជះលើពួកស្រីៗមួយក្រុមនោះដោយកំហឹង។
  « អ្ហាយយយយ! »
  « តើកើតឆ្កូតអីរបស់នាងហ្នឹង?? »
  « ចង់ស្លាប់មែនទេ?? »
  « ពួកនាងទៅវិញទេ ចង់ងាប់ឬយ៉ាងម៉េចទើបមកវែកញែករឿងអ្នកស្រីប្រធាន ហើយហ៊ានគិតរឿងស្មោគគ្រោកទៀត! » យ៉ូអ៊ី ក៏ស្រែកឡើងដោយចង្អុលមុខពួកស្រីៗទាំងបីនាក់នោះ។ បុគ្គលិកនៅខាងក្រៅក៏អើតមើលតាមជញ្ជាំងកញ្ចក់។ ព្រោះតែជាម៉ោងសម្រាក ទើបជាន់នេះមានមនុស្សច្រើន ហើយសូម្បីតែក្រុម moonchild ក៏កំពុងឈរមើលដែរ។
    « យើងនិយាយតាមការគិតរបស់យើងទេតើ! ការពិតទៅប្រធានរបស់ពួកនាង ជាមនុស្សប្រភេទយករបស់មិត្តបែបហ្នឹងឬក៏ចូលចិត្តលួចស៊ីរបស់គេ? »
   « យើងក៏ឆ្ងល់ដែរ ឃើញនៅលីវយូរហើយមិនព្រមមានសង្សារការពិតសម្ងំស៊ីប្តីលោកស្រីហ្វាមីសោះ.... ផ្លាច់!!! »
  « អ៊ូយយយយយ! » លីម៉ា ទ្រាំស្តាប់ជាយូរ ក៏លើកដៃទះកំផ្លៀងស្រីម្នាក់ដែលធ្លាប់ធ្វើបាបនាង ពេលនាងធ្វើការដំបូង។ នាងខំអត់ណាស់ មិនចង់មានរឿងទេ តែពួកគេធ្វើឲ្យនាងនៅស្ងៀមលែងបាន។ 
   « បិទមាត់សំរាមរបស់ពួកឯងទៅ! អ្នកស្រីមិនទាន់ទទួលស្គាល់រឿងនេះថាជាការពិតទេ វាមិនទាន់ដល់វេនពួកនាងត្រូវវែកញែក! មានមាត់ទុកស៊ីបាយទៅ និយាយរឿងអត់ប្រយោជន៍វាជួញបែកមាត់អិញ្ចឹងហ្អា៎.... » លីម៉ា និយាយដោយមុខស្មើៗហើយញញឹមតិចបំផុត ដែលមើលគឺឌឺខ្លាំងណាស់។
   « នាងឆ្កួតតតត ហ្អាយយយយ »
  ស្រីៗទាងបីនាក់ ព្យាយាមធ្វើបាបលីម៉ានិងយ៉ូអ៊ី តែពួកនាងទាំងពីក៏ឆ្នាស់មិនចាញ់គ្នាឲ្យគេធ្វើបាបតែម្ខាងទេ នាងតដៃវិញមួយចាស់ដៃតែម្តង។

    « បានហើយឈប់ទៅ គ្រប់គ្នាមិនចេះខ្មាស់គេទេអី?? » ជុង សុងគី ចូលទៅឃាត់ ហើយចាប់ដៃលីម៉ាទាញនាងមកឈរពីក្រោយខ្នង និងទាញយ៉ូអ៊ី ពីនារីទាំងបីនាក់នោះទៀត។ ដំបូងគ្រប់គ្នាគិតថាគេការពារលីម៉ា តែក្រោយមកក៏ផ្លាស់ប្តូរគំនិតចេញ។
    « មនុស្សសំរាមដូចពួកនាងតើធ្វើអីបានក្រៅពីនិយាយដើមអ្នកដទៃ និងរិះគន់មនុស្សស្រីដូចគ្នាដើម្បីធ្វើឲ្យខ្លួនឯងមើលទៅថ្លៃថ្នូរក្នុងភ្នែកបុរសៗនោះ? » 
    « នាង...» 
     « បានហើយៗ » គីម ប៊ីយ៉ុន និយាយឡើងដោយសម្លេងស្រាលៗ ចំណែកបុគ្គលិកស្រីទាំងនោះក៏ចាកចេញទៅអស់រលីងជាមួយភាពខឹងសម្បារ។
......
   « មីន.. បងចង់ដោះស្រាយរឿងនេះយ៉ាងម៉េច?? » ហ្វាមី ចូលឡានមិនទាន់បិទទ្វារស្រួលបួលផងក៏សួរស្វាមីដែលជ្រួញចិញ្ចើមចូលគ្នារដឹកទៅហើយ ដោយសារតែព័ត៌មានឆ្កួតឡប់នោះភាគហ៊ុនគេធ្លាក់ចុះជារឿយៗ។
     « បងដាក់ពាក្យបណ្តឹងហើយ ចុះអូនមានអ្នកមកសួររឿងនេះទេ? »
     « មាន! តែអូនជេពួកនោះឡើងលែងហ៊ានមានអ្នកសួរទៀតហើយ! តែអូនបារម្ភពីម៊ែលទៅវិញទេ...» ហ្វាមី និយាយតិចៗព្រោះពេលនេះម៊ែលកំពុងតែមិនស្រួលស្រាប់ផងមានព័ត៌មានបែបនេះទៀត ខ្លាចតែប៉ះពាល់ដល់ផ្លូវចិត្តរបស់ម៊ែលបន្ថែមទៀត។
    « បងប្រាប់ជេនរួចហើយ ឲ្យដកទូរស័ព្ទពីម៊ែល និងហាមគ្រប់គ្នានិយាយរឿងនេះឲ្យម៊ែលបានដឹង! »
  « យ៉ាងណានាងគង់តែដឹងទេ ឆាប់បញ្ចប់វាទៅកាន់តែលឿនកាន់តែល្អ! »
  « តើអូនមិនអីទេមែនទេ?? » ឃើញហ្វា បារម្ភពីម៊ែល គេរឹតតែបារម្ភពីផ្លូវចិត្តនាង ព្រោះគេបែរមានព័ត៌មានជាមួយម៊ែល តែនាងហាក់មិនខ្វល់ពីរូបភាពទាំងនោះ។
   « អូនមិនអីទេមីន! អូនជឿបង! អូនជឿជាក់លើស្វាមីអូន! ហើយក៏ជឿម៊ែល! អូនមិនបានចាប់អារម្មណ៍ពាក្យសម្តីរបស់ពួកគេនោះទេ គ្មានអ្នកណាដឹងច្បាស់ជាងពួកយើងឡើយថាម៊ែលកើតអ្វីនោះ! » ហ្វាមី ក្តោបដើមដៃស្វាមីជាប់ណែន នាងដឹងថាគេបារម្ភពីនាងចំពោះរឿងព័ត៌មានទាំងនោះ ទើបនិយាយបញ្ចាក់ច្បាស់ៗនៅត្រង់នេះតែម្តងថានាងមិនបានគិត មិនបានប្រច័ណ្ឌអ្វីឡើយ។

???????????????????? | ?????????? |Where stories live. Discover now