抖阴社区

Ep18-????????

137 5 0
                                    

   // ខនដូរ //
   កម្លោះវ័យក្មេង ដែលឃ្លុំមុខជិត លើកបីម៊ែលី យកទៅខាងលើដោយមិនបានយកវ៉ាលីនាងទៅជាមួយទេ គេយកតែកាបូបនាងប៉ុណ្ណោះ។ រាងសង្ហារដាក់មាឌតូចទៅលើពូកពណ៍ប្រផេះទន់ៗ ថ្មីស្រឡោងមិនទាន់បានសម្ពាធជាផ្លូវការ ព្រោះដេញពលាមិនត្រូវ តែមើលទៅគេដូចមិនចាំបាច់រើសថ្ងៃសម្ពាធទេ។
  « សូម្បីតែដេកក៏ស្អាតដែរ! តែហេតុអីបេះដូងបងរឹងយ៉ាងនេះ?? » ថេថេ អង្គុយមើលមុខនាងមួយសន្ទុះ ទើបយកកូនចានដែកនិងកន្សែងមានដបសាប៊ូទៀត។ គេលាងមុខឲ្យនាង សម្អាតផ្ទៃមុខម៊ែលី ពីមួយចំណាក់កាលទៅមួយដំណាក់កាល។ គេបិទម៉ាស់ដែលនាងឧស្សាហ៍ប្រើញឹកញាប់ គេដឹងព្រោះហ្វេនៗនាងផុសក្នុងអ៊ីនធើណែត ណាមួយនាងក៏ប្រើតាំងពីនៅកូរ៉េ។ គេបិទម៉ាស់ឲ្យនាងហើយក៏លាបឡេផ្តល់សំណើមឲ្យនាងនិងម៉ាស្សាឲ្យនាងថែមទៀត។
  « ហ៊ឹមមម! ស្រួលខ្លួនណាស់! » រាងតូចរអ៊ូង៉ូវៗមមើលតែឯង នាងបើកភ្នែកព្រឹមៗ សម្លឹងមើលប្រុសដែលអង្អែលមុខនាងថ្នមៗ នៅក្នងទីងងឹតព្រាលៗមានតែពន្លឺនៅក្បាលតុពណ៌ពងមាន់ នាងសម្លឹងចេញជាថេយ៉ុង ក្នុងឈុតអាវយឺត អង្គុយស្តីឲ្យនាងដែលគេងមិនងូតទឹក។
  « ថេយ៏...» បបូរមាត់នាងក្រហឹមហៅឈ្មោះគេខ្សោយៗដៃស្រវេស្រវាចាប់ដៃថេថេ ដាក់លើមុខរបស់នាងជាប់ នាងនឹកគេណាស់។ មួយឆ្នាំមកនេះ នាងព្យាយាមមានទំនាក់ទំនងជាមួយមនុស្សប្រុសច្រើនណាស់ តែនាងគ្មានអារម្មណ៏ជាមួយពួកគេឡើយ។ នាងព្យាយាមបំភ្លេចគេហើយ តែនាងចេះតែនឹកឃើញប្រុសក្មេងម្នាក់ដែលមានមុខមាត់ដូចជាថេយ៉ុងទៅវិញ។
  « ខ្ញុំនឹកថេយ៍...»
« ខ្ញុំក៏នឹកបងដែរ! » គេញញឹមគិតថានាងកំពុងតែនិយាយជាមួយគេ ទើបឪនទៅជិតនាងកៀកទៅៗ។
  « កុំបោះបង់ខ្ញុំអី! ខ្ញុំមិនសល់អ្នកណាទេ! »
  « បងមានខ្ញុំ! ខ្ញុំថេថេ នឹងនៅជាមួយបង! »
  « ខ្ញុំនឹកថេយ៏...» នាងហក់ទៅឪបកគេជាប់ ទាញរាងក្រាស់ឲ្យទ្រាប់លើខ្លួននាង។ ម៊ែលី គិតថានាងកំពុងតែយល់សប្តិ ទើបប្រើពេលវេលនេះនៅជាមួយគេ។ នាងឪបគេជាប់ ម្រាមដៃអង្អែលសក់ក្បាលថេថេ ទឹកភ្នែកចាប់ផ្តើមហូរចេញមក។
  « ខ្ញុំនឹកលោកណាស់! មិនថាខ្ញុំព្យាយាមប៉ុណ្ណានោះទេ ក៏ខ្ញុំនៅតែមិនអាចភ្លេចលោកបាន! ខ្ញុំគិតពីលោកស្ទើរឆ្កូតទៅហើយ! »

???????????????????? | ?????????? |Where stories live. Discover now