抖阴社区

Ep24- ????????????????????????

107 6 0
                                    


// ម៊ែលី //
   រាងតូចស្គមស្តើង ដើរចេញពីភោជនីយដ្ឋាននៅម៉ោង៨យប់ នាងប្រញាប់ប្រញាល់ចម្លែកខុសធម្មតា ព្រោះតែមានត្រូវទៅផ្ទះរបស់ថេថេ ដើម្បីរកអ្វីម្យ៉ាងនៅទីនោះ។ នាងនៅចាំសម្តីរបស់ថេយ៉ុងប្រាប់នាងបាន។
  រាងតូចបើកឡានសម្តៅទៅផ្ទះស្នាក់នៅរបស់ថេថេដែលគ្មានមនុស្សនៅ ព្រោះលោកយាយ ផ្លាស់ទៅនៅមណ្ឌលចាស់ជរា ចំណែកថេថេ ក៏ទៅនៅអាផាតមិនរបស់គេ។ សំណាងល្អដែលមានសោរផ្ទះពីលោកយាយគីម គាត់ប្រគល់ឲ្យនាង ដូច្នេះម៊ែលី មិនពិបាកលោតផ្លោះរបងផ្ទះ។
  នាងក្រមុំចូលទៅក្នុងបន្ទប់ថេថេ ស្ទើរតែទន់ជង្គង់មួយរំពេច ព្រោះនៅលើជញ្ជាំងសុទ្ធតែជារូបរបស់នាង មានគ្រប់សកម្មភាព គ្រប់យ៉ាង រូបខ្លះនាងមិនបានផុស តែគេក៏មានរូបថតរបស់នាងដែរ។
   « ស្លាប់ហើយក្មេងនេះ ! » នាងក្រវីក្បាលបែបនឹកស្មានមិនដល់ថាគេសន្សំរូបនាងទុកច្រើនដល់ម្លឹង។ តែនាងប្រញាប់ច្រានគំនិតដក់ជាប់នេះចោល ហើយរុះរើរកអ្វីដែលនាងចង់រក គឺសៀវភៅពណ៍ស្វាយ។ នាងកាយបន្ទប់របស់គេ រើចុះឡើងៗក៏ឃើញប្រអប់មួយនៅក្រោមគ្រែ។ ម៊ែលី ទាញវាយកបើកមើល ឃើញសុទ្ធតែជាសៀវភៅពណ៍ស្វាយទាំងអស់។
  « ព្រះអើយ!! » នាងចំហមាត់ ភ្ងាក់ផ្អើលណាស់ ហើយក៏វាប់ផ្តើមរកចំណុចនៃការចាប់ផ្តើមរឿងទាំងអស់នេះមកអាន។
  កំណត់ហេតុភាគ១ 
   " នៅអាយុ៦ឆ្នាំ ខ្ញុំស្រម៉ៃឃើញមុខមនុស្សស្រីសក់ខ្លីម្នាក់ ស្លៀកឈុតសិស្សសាលា ខ្ញុំប្រាកដចិត្តណាស់ថាខ្ញុំមិនធ្លាប់ស្គាល់នាងទេ នាងជាមនុស្សស្រីតែម្នាក់គត់ដែលបង្ហាញខ្លួនក្នុសុបិន្តខ្ញុំរាល់ថ្ងៃ គ្រប់ពេលដែលខ្ញុំដេកលក់ ហើយពេលដែលខ្ញុំឃើញមុខនាង ខ្ញុំតែងតែយំ ហើយចុកក្នុងទ្រូងចម្លែកៗ វាដូចជាឈឺចាប់ណាស់ពេលដែលខ្ញុំបានមើលឃើញរូបរបស់នារីអាថ៌កំបាំងម្នាក់នោះ! "
   ម៊ែលី ខ្ទប់មាត់ ភ្ងាក់ផ្អើល ពេលអានសំណេរសរសេរដោយដៃរបស់ថេថេ តាំងពីគេនៅក្មេងអាយុទើបតែ៦ឆ្នាំ។ នាងក៏បន្តអានវាទៅទំព័រថ្មីទៀត។
  " ហេតុការណ៍ចម្លែកមួយបានកើតឡើង! នៅព្រឹកថ្ងៃអាទិត្យខ្ញុំបែរជាឃើញខ្លួនឯងដេកនៅមុខផ្ទះធំស្តុកស្តុមមួយដែលខ្ញុំមិនដែលបានឃើញនិងធ្លាប់បានមក ហើយខ្ញុំច្បាស់ណាស់ ពេលយប់មិញខ្ញុំដេកនៅលើគ្រែក្នុងបន្ទប់របស់ខ្ញុំទេតើ! ខ្ញុំបានដើរទៅផ្ទះទាំងឈឺជើង ខ្ញុំមានអារម្មណ៍ថាខ្ញុំដេកមមើលតែគ្រប់យ៉ាងវាមិនមែនបែបហ្នឹងទេ! ពេលមកដល់ផ្ទះ ខ្ញុំចូលបន្ទប់ខ្ញុំឃើញសៀវភៅមួយក្បាលនេះកំពុងបើកចំហនៅលើតុ ហើយខ្ញុំក៏ឃើញអក្សរប៉ុន្មានតួរដែលវាមិនមែនជាអក្សររបស់ខ្ញុំឡើយ។ ក្នុងនោះសរសេរថា គេជាចំណែកមួយដៃរាងកាយនេះ គេមានឈ្មោះស្រដៀងនឹងខ្ញុំ ហើយប្រាប់ថាជាមនុស្សមកពីអនាគត មកទីនេះដើម្បីមនុស្សស្រីម្នាក់ តែខ្ញុំមិនជឿទេ! បើថាខ្ញុំចាំជាតិ វាមិនអាចទេ តែចាប់ពីយប់នោះមកខ្ញុំតែងតែដេកមមើល ហើយភ្ងាក់ដឹងខ្លួននៅមុខរបងផ្ទះភូមិគ្រឹះនោះដដែល ហើយវាកើតឡើងរាល់យប់អស់រយៈពេលជិតមួយឆ្នាំទើបមានរឿងចម្លែកមួយទៀតបានកើតឡើង! មានវិញ្ញាណមួយទៀតកំពុងតែនៅក្នុងខ្លួនខ្ញុំហើយតែងតែចេញមកពេលណាដែលខ្ញុំដេកលក់ ហើយគេតែងតែទៅភូមិគ្រឹះមួយនោះ! តើគេនោះឆ្កួតមែនទេទើបសណ្ឋិតក្នុងខ្លួនខ្ញុំ? "
    នាងអានស្ទើរតែមិនដកដង្ហើម ព្រោះអត្ថន័យគ្រប់យ៉ាងកំពុងតែស្រាយចម្ងល់របស់នាងហើយ មូលហេតុដែលគេធ្លាប់ហៅនាងថា ក្បាលផ្សិត ហើយពេលខ្លះក៏មានចរិតដូចជាថេយ៉ុង ព្រោះតែពួកគេភ្ចាប់ខ្សែរលោហិតជាមួយគ្នា។

// គ្រាំងងងង//
   មេឃចាប់ផ្តើមភ្លៀងយ៉ាងខ្លាំង ទាំងដែលផុតរដូវភ្លៀងហើយ។ រាងតូចបិទសៀវភៅ ហើយប្រញាប់ចាកចេញពីផ្ទះលោកយាយគីម ដោយកាន់ប្រអប់សៀវភៅទាំងអស់យកទៅជាមួយ នាងត្រូវការសួរនាំគាត់បន្ថែមទាក់ទងនឹងរឿងនេះ។
   ម៊ែលី បើកឡានកាត់ភ្លៀងតែម្នាក់ឯង គោលបំណងទៅជួបលោកយាយគីម សួរនាំគាត់ឲ្យច្បាស់ តែនៅតាមផ្លូវ មេឃភ្លៀងមកមិនឈប់ជាហេតុធ្វើឲ្យម៊ែលី មើលផ្លូវមិនច្បាស់ ណាមួយកញ្ចក់ឡានព្រិលខ្លាំងទៀត។
    ពេលនោះទូរស័ព្ទនាងក៏រោទ៍ឡើង ព្រោះហ្វាមីបានខលមក ដោសារតែជេន មិនឃើញម៊ែលីទៅផ្ទះ។ ម៊ែលី ស្រវារើសទូរស័ព្ទមិនប្រយ័ត្នវាក៏ជ្រុះទៅក្រោមជើង។
   « សាំមែន! » បបូរមាត់ក្រហមពោតិចៗយ៉ាងម៉ួម៉ៅ ហើយនាងក៏បន្ថយឡាន ដៃម្ខាងកាន់ចង្កូតឡាន ដៃម្ខាងទៀតលូករើសទូរស័ព្ទដែលកំពុងតែរោទ៍នោះ។ តែនាងរើសមិនបានទាល់តែសោះ វារំកិលទៅយឺតៗ ឡើងផុតសមត្ថភាពដែលម៊ែលី អាចស្រវាយកបាន។
   « ងឺតតតត!!» សម្លេងឡានធំបន្លឺឡើងពីខាងមុខម៊ែលី មានឡានកុងតឺនឺមួយបើកមកពីខាងមុខដោយល្បឿនលឿន។ម៊ែលី ភ្ងាក់ព្រឺត បើកភ្នែកធំៗដៃស្រវាក្តាប់ចង្កូតឡានជាប់ហើយប្រឹងបន្ថយល្បឿនឡានរបស់នាងដែលលឿនខុសធម្មតា តែវាមិនដំណើរការឡើយ។
   « ឆ្កួតមែន! » ម៊ែលី ម៉ួម៉ៅលើសដើមពេលបញ្ចារចង្កូតឡានមិនបាន។ នាងគ្មានអារម្មណ៍ថាភ័យសូម្បីតែបន្តិច អាចថានាងធ្លាប់ជួបករណីនេះទើបមិនភ័យតក់ស្លុត។ នាងក្រមុំតាំងស្មារតី ស្របជាមួយដៃកាន់ចង្កូតឡាន កាច់ចង្កូតរ៉េចុះពីផ្លូវ ជិះទៅមុខដើមឈើមួយទំហឹង។
  // បាំងងងងង... ប្រាវវវវ............//
   ឡានទំនើបហ៊ុយត្រលោម លាយលំជាមួយផ្សែងនិងដំណក់ទឹកភ្លៀង ដែលធ្លាក់មកពីលើ នាងតូច ក៏ក្តាប់ដៃច្រត់នឹងពូកឡាន ទាញខ្លួនឯងឲ្យក្រោកទាំងឈាមហូរពេញថ្ងាស់។
   « ខ្ញុំមិនអាចស្លាប់ទេ! »
.....

មិនអាចស្លាប់ពេលនេះទេ

???????????????????? | ?????????? |Where stories live. Discover now