抖阴社区

Ep30- ?????????????

84 6 0
                                    


« ខ្ញុំប្រាកដជាផឹកឲ្យអស់! » នាងទទួលពីដៃគេលើកផឹកទាល់តែអស់ពិតមែន ហើយក៏ហុចឲ្យគេវិញ។ ថេថេ ញញឹមតិចៗទោះមិនបានមើលថែនាងច្រើនជាងនេះ ក៏គេមានអារម្មណ៍ធូរស្រាលជាងមុន យ៉ាងណានាងព្រមញាំទឹកតែខ្ញីនេះ។
   « ឆាប់ទៅវិញទៅទាន់មិនទាន់មានអ្នកភ្ងាក់! »
   « ចាំជួបគ្នាពេលក្រោយ! » គេញញឹមបញ្ចេញថ្ពាល់ក្រហាញៗដាក់ម៊ែលី មុននឹងហុចសៀវភៅមួយឲ្យនាងដោយនៅក្នុងសៀវភៅមានសោរនិងកាតអាផាតមិនរបស់គេនៅក្នុងនោះ។
  « ច្រលើមមមម! » នាងក្រមុំខាំមាត់តិចៗ ទទួលយកទាំងខំទប់ស្នាមញញឹមព្រោះគេបានធ្វើឲ្យនាងអៀន។
  « ខ្ញុំទៅវិញហើយ!!  » នាយកម្លោះដើរចេញទៅខាងក្រៅ ទាញទ្វារបិទថ្នមៗតែទ្វារទាញបិទមិនទាន់ជិតផង ក៏ត្រូវនាងក្រមុំចាប់ទាញបើកវិញហើយហក់មកថើបថ្ពាល់គេមួយខ្សឺត។
  « អរគុណ! » នាងលូកដៃឪបជុំវិញកថេថេ ញញឹមស្រទន់បញ្ចេញពន្លឺព្រាកៗតាមកែវភ្នែក ស្រទន់របស់នាង។ ចំណែករាងក្រាស់របស់នាយ ក៏ដើរចេញលបៗស្ងាត់ៗទៅបន្ទប់ស្នាក់វិញទាំងស្នាមញញឹម។

នៅព្រឹកឡើង សារព័ត៌មានធំៗក៏បង្ហោះព័ត៌មានថ្មិក្តៅៗកាត់ព្រឹកពីរឿងលាបពណ៌អាក្រក់របស់ក្រុមតារាចម្រៀង moonchild ដែលរងការវាយប្រហារដោយពាក្យអាក្រក់ៗនិងការមើលងាយ ហើយក្នុងអ៊ីនធើណែតកំពុងតែមានការត្រេនឌីងហាស់ថេក ( Heastaged ) ឲ្យ KBS សុំទោស moonhild មានចំនួនទៅ 87k ចំណែកខាងក្រុមហ៊ុនក៏ចេញវីដេអូ បញ្ចាក់ភាពស្អាតស្អំរបស់ក្រុម moonchild របស់ពួកគេដូចគ្នាដោយក្នុងវីឌីអូនោះត្រូវបានគេកោតសរសើរពីក្រុម និងមានការទទួលស្គាល់ថាចម្រៀងពួកគេល្បីដោយប្រើសមត្ថភាព មិនមែនយកលុយទិញចំនួនអ្នកចូលមើលឡើយ។ ហើយវាក៏ផ្ទុះទៅអ៊ឺរ៉ុបដែលមានអ្នកធ្វើវីដេអូ ប្រតិកម្មជាមួយវីដេអូរបស់ក្រុម moonchild ថាជាក្រុមដែលពោពេញដោយសមត្ថភាពនិងទេពកោសល្យ ដូច្នេះ KBS ត្រូវតែសុំទោសហើយទទួលស្គាល់សមត្ថភាពក្រុម moonchild ថាជាតារាចម្រៀងពេញដោយទេពកោសល្យ។
« ផ្ទុះហើយៗៗៗ! » សម្លេងស្រែកប្រកាសពីបុគ្គលិករបស់ផ្នែក ផលិតករតន្ត្រីស្រែកខ្លាំងៗយ៉ាងមានមោទភាពពេលដែលការងារពួកគេចំណាយពេលមួយយប់ទទួលបានជោគជ័យលើសពីការរំពឹងទុក។ សកមាជិកក្រុមទាំងអស់ក៏នៅក្នុងបន្ទប់នេះដូចគ្នា រួមទាំងម៊ែលី និងក្រុមការងារដែលចាយពេលមួយយប់ធ្វើការដូចគ្នា។
« ចម្រៀង coffee ទទួលបានអ្នកស្តាប់ ១០០០លានដងហើយ នៅលើ spotiy ត្រឹមតែ១៥ថ្ងៃ! » បុគ្គលិកប្រុសម្នាក់ស្រែកមួយទំហឹងហើយដោះកាសចេញពីត្រចៀកស្រែកដោយរំភើប។ ពួកគេស្រែកផងទះដៃផង ហើយលោតឪបគ្នាដោយក្តីរំភើបឥតឧបមា។
« ទីបំផុត!» សមាជិកខ្លះក៏យំព្រោះរំភើបខ្លាំងពេក ត្បិតពួកគេទើបចាប់ផ្តើមបានមួយឆ្នាំប៉ុណ្ណោះ ហើយមិនគិតថានឹងមានអ្នកគាំទ្រច្រើនបែបនេះទេ។

« ខ្ញុំធ្វើបានហើយយយយ! » ថេថេ រត់មករកម៊ែលី លូកដៃឪបនាងយ៉ាងណែន ហើយលោតហក់ទន្ទ្រាំពេញបន្ទប់ មីនឆុនក៏រត់មកកៀកក ថេថេ ឪបជុំគ្នា៣នាក់ទៀត។ មីនឆុន យំទាំងស្រែកហ៊ោខ្លាំងៗត្បិតថាគេរំភើបខ្លាំងពេក។

រំលងទៅបានប៉ុន្មានថ្ងៃ KBS ក៏បានចេញព៏ត៌មានស្តីពីការសូមទោសជាសាធារណៈទៅកាន់ក្រុមចម្រៀង moonchild ជាមួយពាក្យពេចន៍ដ៏វែងអន្លាយ និងការដឹងខុសដែលផ្សព្វផ្សាយព័ត៌មានមិនពិត បង្កការចលាចលពេញបណ្តាញសង្គម។
ក្រោយពីឆ្លងកាត់ព្យុះភ្លៀងរួចមកមេឃក៏ស្រឡះ ពេលនេះក្រុម moonchild ត្រូវធ្វើដំណើរទៅថតកម្មវិធីនៅបរទេសមួយសប្តាយ៍។

ចំណែកម៊ែលី នៅកូរ៉េ រៀបចំតារាងការងារនិង កិច្ចកុងត្រាជាមួយម្ចាស់ភាគហ៊ុនរបស់នាង ក្នុងអាជីវកម្មភោជនីយដ្ឋានបារាំង ព្រោះក្នុងសៀវភៅដែលថេយ៉ុងសរសេរទុក គេចង់បើកហាងអាហារបារាំង ពេលនេះនាងកំពុងតែធ្វើវាហើយក៏ជោគជ័យផងដែរ។

« អ្នកនាងមានគេផ្ញើផ្កាមក! » ជេន កាន់ប្រអប់អាហារយកទៅឲហយម៊ែលីនៅភោជនីយដ្ឋានថ្មីក៏បន្លឺសម្លេងដោយក្នុងដៃមានផ្កាកុលាបស្រស់មួយបាច់និងមានកាតដែលសរសេរជាអក្សរបារាំងផងដែរ។
« អរគុណបងជេន! » ម៊ែលី ទទួលយកដោយស្នាមញញឹម នាងបើកកាតអានអក្សរដែលម្ចាស់ផ្កាផ្ញើមកឲ្យ ចំណែកជេនក៏រៀបចំអាហារនៅលើតុ តាមតួនាទី។
« Qu'aujourd'hui soit une bonne jou rnée, tu me manques ! Je vous aime tellement! »
ម៊ែលីអានទាំងញញឹម ទោះគេជូនពរមកកាន់នាង តែមិនភ្លេចពាក្យថាននឹកនាងឡើយ។ ចំណែកអត្ថន័យក្នុងសំបុត្រមានន័យថា
" សូមឲ្យថ្ងៃនេះជាថ្ងៃល្អ ខ្ញុំនឹកបងស្រីណាស់! "

ម៊ែលីញញឹមបិទមាត់មិនជិត ទាញទូរស័ព្ទថតរូប យកទៅបង្ហោះក្នុងអាយជី របស់នាងភ្ចាប់ជាមួយ Caption ថា " ថ្ងៃនេះជាថ្ងៃល្អណាស់! អាកាសធាតុក្តៅខ្លាំងណាស់ យ៉ាងណាថែសុខភាពផង! "
......
« គួរឲ្យស្រលាញ់ពេកហើយ! » សម្លេងសរសើរពីមាត់ថេថេបន្លឺចេញពីស្ទូឌីយ៉ូ នៅអាមេរិក ត្រៀមនឹងថតកម្មវិធីថ្មី តែគេនៅឆ្លៀតឆែកមើលអាយជី របស់ម៊ែលីទៀត។ គេញញឹមរីកមុខមាត់ចង់ប្រេះទៅហើយពេលឃើញនាងថតរូបជាមួយបាច់ផ្កាដែលគេកម្មង់ទុកឲ្យម៊ែលី នៅថ្ងៃនាងសម្ពាធហាងថ្មី។

???????????????????? | ?????????? |Where stories live. Discover now